សេដ្ឋកិច្ច
ក្រុមហ៊ុន Tesla នឹងផលិតរថយន្តតម្លៃសមរម្យ
ផែនការថ្មីរបស់លោក ELON Musk ក្នុងការប្រើខ្សែផលិតផលបច្ចុប្បន្នជាមូលដ្ឋានសម្រាប់យានជំនិះថ្មីដែលមានតម្លៃសមរម្យ ជាជាងការចេញនូវម៉ូដែលថ្មីថ្លៃៗ ដោយលោកយកលំនាំតាមភៅម៉ូដចាស់ៗដូចដែលអ្នកវិនិយោគ និងអ្នកវិភាគមួយចំនួនបានរំពឹងទុក។

ការផ្លាស់ប្តូរឆ្ពោះទៅរកការកែលម្អបន្ថែម ឆ្លុះបញ្ចាំងពីយុទ្ធសាស្រ្តរួមរបស់ Ford និង General Motors បង្ហាញថាអនាគតនៃការបង្កើតរថយន្តដែលលោក ELON Musk បានសន្យាថានឹងបញេ្ចញនឹងយកលំនាំតាមម៉ូដែលចាស់ៗ។
បើតាមសារព័ត៌មានរ៉យទ័របានធ្វើការសំភាសន៍ដាច់ដោយឡែកមួយថា យុទ្ធសាស្ត្រថ្មីរបស់លោក ELON Musk គឺក្រុមហ៊ុន Tesla បានបញ្ឈប់ផែនការក្នុងការចេញផ្សាយម៉ូដែលថ្មីដែលរង់ចាំជាយូរ ហើយរំពឹងថាម៉ដែលថ្មីនឹងមានតម្លៃ ២៥ ០០០ ដុល្លារអាមេរិកនៅចុងឆ្នាំ ២០២៥ ។ បណ្តាក្រុមវិនិយោគិនបានរំពឹងថារថយន្តដែលមានតម្លៃសមរម្យដែលជារឿយៗត្រូវបានគេហៅថាម៉ូដែល ២ ដើម្បីជំរុញកំណើនរបស់ក្រុមហ៊ុននៅក្នុងទីផ្សារផលិតរថយន្ត។

ផ្ទុយទៅវិញ ក្រុមហ៊ុន Tesla បាននិយាយនៅសប្តាហ៍នេះថា ខ្លួននឹងប្រើប្រាស់ផ្លេតហ្វម និងខ្សែសង្វាក់ផលិតកម្មបច្ចុប្បន្ន ដើម្បីផលិតនូវអ្វីដែលគេហៅថាម៉ូដែល «មានតម្លៃសមរម្យជាងមុន»នៅដើមឆ្នាំក្រោយ។ វាពុំមានការផ្តល់នូវព័ត៌មានលម្អិត ឬតម្លៃនេះនៅឡើយទេ។

សេចក្តីប្រកាសនេះបានជំរុញឱ្យភាគហ៊ុនកើនឡើងពីរខ្ទង់ និងទាក់ទាញការសរសើរយ៉ាងទូលំទូលាយពីវិនិយោគិន។ ក្រុមអ្នកវិភាគមួយចំនួនរំពឹងថាក្រុមហ៊ុន Tesla នឹងដាក់តម្លៃគោលតាមម៉ូដែល ៣ និង Y ដែលបច្ចុប្បន្នមានតម្លៃចាប់ពី៣៩ ០០០ ដុល្លារអាមេរិក និង ៤៣ ០០០ ដុល្លារអាមេរិក៕
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច១ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានជាតិ១ សប្តាហ៍ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ


