ព័ត៌មានអន្ដរជាតិ
ម៉ាឡេស៊ី រកឃើញដង្កូវប៉ារ៉ាស៊ីត ក្នុងត្រីខកំប៉ុង ១៦តោន នាំចូលពីចិន
សារព័ត៌មាន VN Express រាយការណ៍នៅថ្ងៃសៅរ៍ទី២៧ខែមេសាថា អាជ្ញាធរម៉ាឡេស៊ី បានរកឃើញដង្កូវប៉ារ៉ាស៊ីតនៅក្នុងត្រីខកំប៉ុងចំនួន ១៦តោន ដែលនាំចូលពីប្រទេសចិន ឆ្លងកាត់សិង្ហបុរី។
ដង្កូវប៉ារ៉ាស៊ីតដែលគេរកឃើញនេះ ត្រូវបានកំណត់ថាជា ព្រូន Anisakis ដែលជាប្រភពបង្កឲ្យកើតជំងឺព្រូន Anisakiasis ក្នុងខ្លួនមនុស្ស។

ជាធម្មតា ជំងឺប្រភេទនេះ កើតឡើងដោយសារមនុស្សបរិភោគអាហារសមុទ្រឆៅ ឬមិនទាន់ឆ្អិន ដូចជាត្រីដែលឆ្លងប៉ារ៉ាស៊ីតជាដើម ហើយវាអាចបណ្តាលឲ្យឈឺពោះ ក្អួតចង្អោរ និងរាគ។
បើយោងតាមមន្ត្រីអធិការកិច្ចម៉ាឡេស៊ី, តាមពិតទៅទំនិញទាំងនេះ ត្រូវបានរឹបអូសតាំងតែពីដើមខែនេះមកម្ល៉េះ ពោលគឺរឹបអូសពីឡានដឹកទំនិញដែលចេញដំណើរពីសិង្ហបុរី ហើយហ៊ានចូលម៉ាឡេស៊ីដោយគ្មានការអនុញ្ញាត។
ទោះបីជាយ៉ាងណាក៏ដោយ អាជ្ញាធរម៉ាឡេស៊ី មិនបានបញ្ជាក់លម្អិតអំពីករណីនេះទេ ហើយក៏មិនប្រាប់ឈ្មោះត្រីខកំប៉ុងដែរ ដោយគ្រាន់តែអះអាងថា មិនមានការចាប់ខ្លួនអ្នកបើកបរយានយន្តណាម្នាក់ឡើយ៕
អត្ថបទ៖ សុខ សុវណ្ណ
ចុចអាន៖ សង្ស័យពុលត្រីខកំប៉ុង មនុស្ស៧នាក់ត្រូវបានបញ្ជូនទៅសង្គ្រោះភ្លាមៗ
-
ព័ត៌មានជាតិ៣ ថ្ងៃ agoត្រីជាង ២ តោន ងាប់នៅតំបន់អភិរក្សតាមោក ខេត្តសៀមរាប ដោយសារទឹករាក់ និង អាកាសធាតុក្តៅខ្លាំង
-
ព័ត៌មានជាតិ៣ ថ្ងៃ agoរដូវវស្សាប្រុងប្រយ័ត្ន! គ្រោះរន្ទះបាញ់សម្លាប់គោ ១៩ក្បាល នៅស្រុកលំផាត់ ខេត្តរតនគិរី
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoនាវាចម្បាំងថ្មីរបស់ចិន នឹងដាក់ឱ្យធ្វើសមយុទ្ធ លើកដំបូង នៅក្បែរកោះជប៉ុន
-
ព័ត៌មានអន្ដរជាតិ៦ ម៉ោង agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេដ្ឋកិច្ច៧ ថ្ងៃ agoអតីតនិស្សិតពេទ្យសត្វម្នាក់ ចាប់របរចិញ្ចឹមមាន់សាច់រកចំណូលបានសមរម្យផ្គត់ផ្គង់គ្រួសារ
-
សន្តិសុខសង្គម២ ថ្ងៃ agoឆ្លងចរន្តអគ្គិសនីឆេះរោងចក្រផលិតស័ង្កសី គាបស្នោ ១ កន្លែង រងការខូចខាត នៅសង្កាត់ត្រពាំងក្រសាំង
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoអាមេរិក យល់ព្រមឱ្យប៉ូឡូញផ្តើមផលិតមីស៊ីលក្នុងស្រុក ដើម្បីការពារដែនអាកាស
-
សេដ្ឋកិច្ច៤ ថ្ងៃ agoកម្ពុជារកចំណូលបាន ១៥៤ លានដុល្លារ ពីការនាំចេញជ័រកៅស៊ូនៅរយៈពេល ៤ ខែ


