ព័ត៌មានជាតិ
បណ្ឌិត ឈាង វណ្ណារិទ្ធ៖ ការវិវត្តនៃពិភពលោកសព្វថ្ងៃ គឺគ្រោះថ្នាក់ណាស់ ពិសេសប្រទេសតូចៗដូចកម្ពុជា
លោកបណ្ឌិត ឈាង វណ្ណារិទ្ធ លើកឡើងថា ការវិវត្តនៃបរិបទពិភពលោកបច្ចុប្បន្ននេះ គឺគ្រោះថ្នាក់បំផុតចំពោះបណ្ដាប្រទេសទាំងអស់ ជាពិសេសប្រទេសតូចៗដូចជា កម្ពុជាតែម្ដង។ លោក ថា បរិបទនេះ ការកំណត់នយោបាយការបរទេស និងភូមិសាស្ត្រនយោបាយ គឺជារឿងសំខាន់ និងត្រូវតែប្រុងប្រយ័ត្នបំផុត។

ថ្លែងបទអន្តរាគមន៍ក្នុងវេទិកាពិភាក្សា នាព្រឹកថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២៤នេះ ដែលរៀបចំឡើងដោយរាជបណ្ឌិត្យសភាកម្ពុជា ក្រោមប្រធានបទនៃស្ថានការណ៍ជម្លោះនៅមជ្ឈិមបូព៌ា លោកបណ្ឌិត ឈាង វណ្ណារិទ្ធ អ្នកជំនាញផ្នែកទំនាក់ទំនងអន្តរជាតិ បានលើកឡើងថា ពិភពលោក កំពុងឈានទៅក្នុងបរិបទនៃទសវត្សដែលគ្រោះថ្នាក់បំផុត ចាប់តាំងពីសង្គ្រាមលោកលើកទី២មក ហើយស្មុគស្មាញជាងសង្គ្រាមត្រជាក់ចាស់ ដោយសារតែភាពពាក់ព័ន្ធនឹងតួអង្គ ក៏ដូចជាបញ្ហា មានភាពចាក់ស្រេះខ្លាំងច្រើន ខណៈដែលពីមុនមានតែពីរប៉ូល គឺប៉ូលប្លុកលោកសេរី និងប៉ូលប្លុកលោកកុម្មុយនិស្តប៉ុណ្ណោះ។
បើតាមការបញ្ជាក់បន្ថែមពីបណ្ឌិត ឈាង វណ្ណារិទ្ធ បរិបទបច្ចុប្បន្ន គឺជាសាកលភាវូបនីយកម្ម ដែលពិបាកនឹងបែងចែកថា ជាប៉ូលមួយណាឱ្យពិតប្រាកដ ជាក់ស្ដែង សូម្បីតែសម្ព័ន្ធមិត្តរបស់មហាអំណាចសហរដ្ឋអាមេរិក ក៏សុទ្ធសឹងតែជាដៃគូពាណិជ្ជកម្មដ៏សំខាន់របស់ចិនទាំងអស់។ ដូច្នេះហើយ ក្នុងបរិបទនេះ គឺមានភាពស្មុគស្មាញមែនទែន។

បណ្ឌិត ឈាង វណ្ណារិទ្ធ ក៏បានថ្លែងឱ្យដឹងដែរថា ពិភពលោកសព្វថ្ងៃនេះ មានដុំភ្លើងចំនួន៥ដុំ ដែលកំពុងមានកម្ដៅ ក្នុងនោះ បញ្ហាជម្លោះរវាងរុស្ស៊ី-អ៊ុយក្រែន និងបញ្ហានៅមជ្ឈិមបូព៌ា លោក ចាត់ទុកថា ជាដុំភ្លើងដែលកំពុងឆេះខ្លាំង ខណៈដុំភ្លើង៣ទៀត នៅអាស៊ី-ប៉ាស៊ីហ្វិក មិនទាន់ឆេះ។ ដុំភ្លើង៣ នៅក្នុងតំបន់អាស៊ី-ប៉ាស៊ីហ្វិកនេះ គឺសំដៅទៅដល់បញ្ហាសមុទ្រចិនខាងត្បូង បញ្ហាឧបទ្វីបកូរ៉េ និងបញ្ហាជម្លោះឥណ្ឌា-ប៉ាគីស្ថាន។
ស្ថិតក្នុងបរិបទដ៏ផុយស្រួយបែបនេះហើយ ត្រូវបានអ្នកជំនាញរូបនេះ លើកជាទស្សនៈដល់ប្រទេសតូចៗដូចជា កម្ពុជា ជាដើម ត្រូវតែមានការប្រុងប្រយ័ត្នក្នុងការចាប់យកនយោបាយការទូត និងភូមិសាស្ត្រនយោបាយរបស់ខ្លួន។ ប៉ុន្តែយ៉ាង ណា លោក ក៏បានលើកឡើងពីភាពចាំបាច់នៃការពង្រឹងកត្តាខាងក្នុង ដើម្បីទប់ទល់នឹងកត្តាខាងក្រៅ ពោល គឺត្រូវមានសាមគ្គីភាពជាតិឱ្យខ្លាំង។

បណ្ឌិត ឈាង វណ្ណារិទ្ធ លើកឡើងដូច្នេះថា៖ «ក្នុងបរិបទនេះ ប្រទេសកម្ពុជាយើង ដែលជាប្រទេសតូច យើងធ្វើខុសអត់បានទេ និយាយឱ្យចំ នៅប្រទេសធំ គេធ្វើកំហុសបាន គេនៅមានប្រទេស ប្រទេសតូចឱ្យមានកំហុសមួយទៅ បាត់ប្រទេសហ្មង..។ ចឹងគេប្រយ័ត្នណាស់ក្នុងនយោបាយការបរទេស ភូមិសាស្ត្រនយោបាយ ដើរមួយជំហានៗ ប្រយ័ត្ន មែនទែន ក៏ប៉ុន្តែនៅតែកត្តាខាងក្នុង កំណត់កត្តាខាងក្រៅទេ បើកត្តាខាងក្នុងយើងខ្លាំង សាមគ្គីជាតិខ្លាំង យើងទប់ខ្យល់ខាងក្រៅបាន»។ លោកបណ្ឌិត ថា នេះជាការវិវត្តន៍ពិភពលោកមួយ ប្រកបដោយភាពគ្រោះថ្នាក់បំផុតចំពោះបណ្ដាប្រទេសទាំងអស់ ហើយជាពិសេសប្រទេសតូចៗដូចជា កម្ពុជាតែម្ដង៕
-
ព័ត៌មានជាតិ៦ ថ្ងៃ agoត្រីជាង ២ តោន ងាប់នៅតំបន់អភិរក្សតាមោក ខេត្តសៀមរាប ដោយសារទឹករាក់ និង អាកាសធាតុក្តៅខ្លាំង
-
ព័ត៌មានជាតិ៦ ថ្ងៃ agoក្រសួងមហាផ្ទៃទាត់ចោលការផ្សាយថា កម្ពុជាឲ្យជនជាតិអាហ្វ្រិកដែលផុតកំណត់ ត្រូវចាកចេញមុនថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៦
-
ព័ត៌មានជាតិ៦ ថ្ងៃ agoរដូវវស្សាប្រុងប្រយ័ត្ន! គ្រោះរន្ទះបាញ់សម្លាប់គោ ១៩ក្បាល នៅស្រុកលំផាត់ ខេត្តរតនគិរី
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoនាវាចម្បាំងថ្មីរបស់ចិន នឹងដាក់ឱ្យធ្វើសមយុទ្ធ លើកដំបូង នៅក្បែរកោះជប៉ុន
-
សន្តិសុខសង្គម៥ ថ្ងៃ agoឆ្លងចរន្តអគ្គិសនីឆេះរោងចក្រផលិតស័ង្កសី គាបស្នោ ១ កន្លែង រងការខូចខាត នៅសង្កាត់ត្រពាំងក្រសាំង
-
សេដ្ឋកិច្ច២ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាមេរិក យល់ព្រមឱ្យប៉ូឡូញផ្តើមផលិតមីស៊ីលក្នុងស្រុក ដើម្បីការពារដែនអាកាស


