ព័ត៌មានអន្ដរជាតិ
ក្រុងវៀងច័ន្ទ ឲ្យសាលាដែលគ្មានម៉ាស៊ីនត្រជាក់ និងកង្ហារផ្អាកថ្នាក់រៀន ខណៈមេឃបើកថ្ងៃចង់ឆេះ
មន្ទីរអប់រំ និងកីឡាក្រុងវៀងច័ន្ទប្រទេសឡាវបានចេញសេចក្តីជូនដំណឹងដល់ប្រធានការិយាល័យអប់រំ និងកីឡាក្នុងស្រុក-ខណ្ឌទាំង ៩ នាយកគ្រឹះស្ថានអប់រំទាំងរដ្ឋ និងឯកជនក្នុងទីក្រុងឲ្យផ្អាកការបង្រៀនជាបណ្តោះអាសន្នដើម្បីបង្កើនការតាមដានស្ថានភាពអាកាសធាតុក្តៅខ្លាំង ខ្យល់ព្យុះ និងធូលីស្អិតបំពុលបរិយាកាសដែលអាចប៉ះពាល់ដល់វិស័យអប់រំ និងកីឡា ។ នេះបើយោងតាមការចេញផ្សាយសារព័ត៌មាន Laotian Times កាលពីថ្ងៃទី២៩ ខែមេសាកន្លងទៅ ។

ជាមួយគ្នានេះ ការិយាល័យអប់រំ និងកីឡាស្រុក-ខណ្ឌ គ្រឹះស្ថានអប់រំទាំងរដ្ឋ និងឯកជនទូទាំងក្រុងវៀងច័ន្ទ ក៏ត្រូវយកចិត្តទុកដាក់តាមដានអាកាសធាតុជាក់ស្តែងគ្រប់ពេលផងដែរ ប្រសិនបើអាកាសធាតុនៅតែបន្តក្តៅខ្លាំង និងមានសីតុណ្ហភាពចាប់ពី ៤០ អង្សាសេឡើងទៅ ។
ទន្ទឹមនោះ ការចេញសេចក្ដីជូនដំណឹងនេះទៀតសោត គឺដោយសារតែក្រសួងបារម្ភពីផលប៉ះពាល់ដែលអាចកើតមានដល់សុខភាពសិស្សានុសិស្ស ជាពិសេសនៅតាមសាលាមត្តេយ្យ សាលាបឋមសិក្សា អនុវិទ្យាល័យ ដែលមិនមានម៉ាស៊ីនត្រជាក់ ឬកង្ហារ ដូច្នេះហើយទើបការិយាល័យអប់រំ និងកីឡាស្រុក-ខណ្ឌ និងគ្រឹះស្ថានអប់រំសម្រេចផ្អាកការបង្រៀនជាបណ្តោះអាសន្ន ចាប់ពីថ្ងៃទី៣០ ខែមេសានេះ ដល់ថ្ងៃទី៣ ខែឧសភា ឆ្នាំ២០២៤ ។

ប៉ុន្តែទោះជាយ៉ាងណា ក្រសួងក៏បានតម្រូវឲ្យមានការបង្រៀនជំនួសតាមទម្រង់ផ្សេងៗដែលសមស្របក្នុងអំឡុងពេលផ្អាកនេះ ដោយឲ្យគ្រូប្រចាំថ្នាក់ គ្រូប្រចាំមុខវិជ្ជាដាក់កិច្ចការផ្ទះទៅដល់សិស្សស្រាវជ្រាវនៅផ្ទះដើម្បីត្រៀមសម្រាប់ការប្រឡងឡើងថ្នាក់សម្រាប់ឆ្នាំសិក្សា ២០២៣-២០២៤ ។
ដោយឡែកសម្រាប់គ្រឹះស្ថានអប់រំដែលមានម៉ាស៊ីនត្រជាក់ ឬកង្ហារ អាចដំណើរការបង្រៀនបានជាធម្មតា ប៉ុន្តែត្រូវចៀសវាងការរៀបចំសកម្មភាពនៅក្រៅថ្នាក់រៀនរយៈពេលយូរ ៕

ដោយ ៖ គង់ សំអាន
ចុចអាន ៖ ហេតុអ្វីពេលនេះហើយ វៀតណាម នៅមិនទាន់រកបានប្រធានាធិបតីថ្មី?
-
ព័ត៌មានអន្ដរជាតិ៨ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព


