ព័ត៌មានអន្ដរជាតិ
ត្រឹម ៧ ថ្ងៃ ទឹកជំនន់នៅភាគខាងត្បូង ប្រេស៊ីល ឆក់យកជីវិតមនុស្ស ៧៥ នាក់
ទឹកជំនន់ដ៏ខ្លាំងក្លានៅក្នុងរដ្ឋ Rio Grande do Sul ភាគខាងត្បូងប្រទេសប្រេស៊ីលបានឆក់យកមនុស្សយ៉ាងហោចណាស់ ៧៥ នាក់ក្នុងរយៈពេល ៧ ថ្ងៃចុងក្រោយនេះ ខណៈមនុស្ស ១០៣ នាក់ផ្សេងទៀតកំពុងបាត់ខ្លួន ។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារព័ត៌មាន AP កាលពីថ្ងៃទី៥ ខែឧសភាកន្លងទៅ ។
យ៉ាងហោចណាស់មនុស្ស ១៥៥ នាក់បានរងរបួស ខណៈដែលការខូចខាត ដោយសារទឹកជំនន់បានបង្ខំមនុស្សជាង ៨៨,០០០ នាក់ជម្លៀសចេញពីផ្ទះរបស់ពួកគេ ហើយមានប្រហែល ១៦,០០០ នាក់បានជ្រកកោននៅក្នុងសាលារៀន កន្លែងហាត់ប្រាណ និងកន្លែងស្នាក់នៅបណ្តោះអាសន្នផ្សេងទៀត ។
ទឹកជំនន់នេះបានបន្សល់ទុកនូវការបំផ្លិចបំផ្លាញ រួមទាំងការបាក់ដី ជន់លិចផ្លូវ បាក់ស្ពាន ដាច់ចរន្តអគ្គិសនី ទឹកស្អាត និងសេវាទូរស័ព្ទជាដើម ដោយមនុស្សជាង ៨០០,០០០ នាក់គ្មានការផ្គត់ផ្គង់ទឹកស្អាតនោះទេ ។ ទន្ទឹមនោះប្រធានាធិបតីប្រេស៊ីលលោក Luiz Lula da Silva ក៏បានចុះទៅពិនិត្យទីក្រុង Rio Grande do Sul ផងដែរ ខណៈទឹកជំនន់នាពេលនេះគឺវាយប្រហារយ៉ាងធ្ងន់ធ្ងរមិនធ្លាប់មានពីមុនមកឡើយ ។
គួរបញ្ជាក់ថា នៅទូទាំងអាមេរិកខាងត្បូងបានរងផលប៉ះពាល់ដោយបាតុភូត El Nino ជាព្រឹត្តិការណ៍ធម្មជាតិមួយបណ្ដាលឲ្យផ្ទៃទឹកឡើងកំដៅនៅក្នុងតំបន់អេក្វាទ័រប៉ាស៊ីហ្វិក ខណៈនៅប្រទេសប្រេស៊ីល បាតុភូត El Nino បានបង្កឲ្យមានគ្រោះរាំងស្ងួតជាប្រវត្តិសាស្ត្រនៅភាគខាងជើង និងភ្លៀងធ្លាក់ខ្លាំងនៅភាគខាងត្បូង ៕
អត្ថបទ៖ ប៊ុន សុភាព
-
សេដ្ឋកិច្ច៦ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៤ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម៤ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៦ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoអាជ្ញាធរសង្កាត់ចោមចៅទី ៣ បន្តចុះបូមស្តារប្រព័ន្ធលូជូនប្រជាពលរដ្ឋ


