ព័ត៌មានជាតិ
កងទ័ពកម្ពុជា-ចិន គ្រោងធ្វើសមយុទ្ធនាគមាស ជាលើកទី៦ នាខែនេះ
កម្ពុជា និងចិន គ្រោងធ្វើសមយុទ្ធយោធារួមគ្នារវាងកងយោធពលខេមរភូមិន្ទ និងកងទ័ពរំដោះប្រជាជនចិន ដែលមានឈ្មោះថា «សមយុទ្ធនាគមាស ២០២៤» ក្រោមប្រធានបទ៖ «ប្រតិបត្តិការប្រឆាំងភេរវកម្មរួមគ្នា និងការងារសង្គ្រោះមនុស្សធម៌»។
បើមិនមានការប្រែប្រួល សមយុទ្ធនាគមាស ឆ្នាំ២០២៤នេះ នឹងត្រូវរៀបចំធ្វើនៅមជ្ឈមណ្ឌលហ្វឹកហ្វឺនកងរាជអាវុធហត្ថ (ភ្នំជុំសែនរីករាយ) ស្ថិតនៅក្នុងភូមិសាស្ត្រភូមិច្រកកូវ ឃុំពាម ស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង និងនៅលើផ្ទៃសមុទ្រ និងដែនអាកាសកម្ពុជា ក្នុងតំបន់ខេត្តព្រះសីហនុ ចាប់ពីថ្ងៃទី១៦ ដល់ថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២៤។
សមយុទ្ធនាគមាស កម្ពុជា និងចិន ក្នុងឆ្នាំនេះ ក្នុងគោលបំណងហ្វឹកហាត់ទីបញ្ជាការដែលផ្តោតទៅលើការសិក្សារៀនសូត្រទ្រឹស្ដី ការសិក្សាការធ្វើផែនការប្រតិបត្តិការប្រយុទ្ធ ការហាត់សមបញ្ជាតាមដំណាក់កាលសេណារីយ៉ូ ការរៀបចំកម្មវិធីផ្លាស់ប្តូរបទពិសោធន៍ស្ដីពីការប្រតិបត្តិការរួមគ្នាប្រឆាំងភេរវកម្ម និងការសង្គ្រោះមនុស្សធម៌ ការរៀបចំកិច្ចពិគ្រោះពិភាក្សាស្ដីពីប្រតិបត្តិការប្រឆាំងភេរវកម្មតំបន់ភ្នំ ប្រតិបត្តិការការប្រឆាំងការចាប់ជម្រិតលើសមុទ្រ និងប្រតិបត្តិការរួមគ្នារុករកសង្គ្រោះលើសមុទ្រ។
ចំពោះលំហាត់លើទីលាន គឺមានសមយុទ្ធលើគោក ដែលនឹងត្រូវហ្វឹកហាត់ជំនាញមូលដ្ឋាន (ការហាត់រៀនទ្រឹស្តី ការអនុវត្តជាក់ស្ដែង និងការបែងចែកជាក្រុមហ្វឹកហាត់) ការប្រើប្រាស់បរិក្ខារគ្មានមនុស្សបើក (Drone and Robot Dog) ការអនុវត្តប្រើប្រាស់កាំភ្លើងធំ អាវុធធុនស្រាល (បូករួមការបាញ់គ្រាប់ពិត) ការជួយសង្គ្រោះលើសមរភូមិ ការហ្វឹកហាត់រួមគ្នា និងការហ្វឹកហាត់រួមត្រៀមសម្តែងសមយុទ្ធ។ រីឯ សមយុទ្ធលើសមុទ្រ នឹងមានការហ្វឹកហ្វឺនរួមគ្នាលើជំនាញប្រតិបត្តិការរួមគ្នាប្រឆាំងភេរវកម្ម និងការចាប់ជម្រិតលើសមុទ្រ សកម្មភាពរួមគ្នាឆ្លើយតបនឹងភាពអាសន្ន សកម្មភាពពង្រាយរូបភាពរុករក សកម្មភាពចូលរំដោះដោយប្រដាប់អាវុធ សកម្មភាពសង្គ្រោះលើសមុទ្រ ដោយមានការសហការជាមួយកម្លាំងកងទ័ពជើងអាកាស ជាដើម។
គួរកត់សម្គាល់ថា សមយុទ្ធនាគមាស ឆ្នាំ២០២៤នេះ គឺជាលើកទី៦ហើយ ខណៈលើកទី៥ បានរៀបចំឡើងកាលពីឆ្នាំ ២០២៣ ក្រោមប្រធានបទ «ប្រតិបត្តិការការពារសន្តិសុខក្នុងព្រឹត្តិការណ៍ធំៗ និងការជួយសង្រ្គោះមនុស្សធម៌នៃកងទ័ពទាំងពីរកម្ពុជា-ចិន»។ លំហាត់សមយុទ្ធនាគមាស ដែលកងទ័ពកម្ពុជា-ចិន ធ្វើរួមគ្នានៅលើទឹកដីកម្ពុជា គឺលើកទី១ ធ្វើឡើងនៅឆ្នាំ២០១៦ លើកទី២ នៅឆ្នាំ២០១៨ លើកទី៣ នៅឆ្នាំ២០១៩ លើកទី៤ នៅឆ្នាំ២០២០ លើកទី៥ ឆ្នាំ២០២៣ និងឆ្នាំ២០២៤នេះ គឺជាលើកទី៦ហើយ៕
-
ជីវិតកម្សាន្ដ៤ ថ្ងៃ ago
ពូ ណុយ និង យ៉ែម ស្រីពេជ្រ ត្រៀមចូលរោងការដើមខែក្រោយ
-
សេចក្ដីជូនដំណឹង២ ថ្ងៃ ago
ក្រុមហ៊ុន ហនុមាន ប៊ែវើរីជីស បោះជំហានឆ្ពោះទៅកាន់វិសាលភាពអន្តរជាតិជាមួយម្ចាស់ជើងឯកប្រដាល់ពិភពលោក ម៉ានី ប៉ាគីអាវ!
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
មន្ត្រីគាំទ្រគម្រោងព្រែកជីកហ្វូណនម្នាក់ ចោទសួរ The Cambodia Daily ហេតុអ្វីផ្សាយព័ត៌មានប្រឆាំងប្រយោជន៍ជាតិ?
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
មូលហេតុ ៣ ដែលអធិរាជ ឈានឡុង នៃរាជវង្ស Qing បញ្ជាឲ្យកាត់ក្បាលគ្រូទាយល្បីម្នាក់
-
ព័ត៌មានជាតិ២ ថ្ងៃ ago
Breaking News! ព្រែកជីកហ្វូណនតេជោ នឹងបើកការដ្ឋានសាងសង់ផ្លូវការនៅ ខែសីហា
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
សត្វព្រៃដែលបាត់វត្តមានចាប់ពី ៣០ ឆ្នាំ ទើបប្រកាសថាផុតពូជពីដែនព្រៃធម្មជាតិ
-
សេដ្ឋកិច្ច៤ ថ្ងៃ ago
គម្រោងព្រែកជីកហ្វូណនតេជោ គ្រោងបើកការដ្ឋានសាងសង់ឆាប់ៗ
-
សន្តិសុខសង្គម៣ ថ្ងៃ ago
រថយន្ដពាក់ស្លាកលេខនគរបាល បាញ់ប្រហារលើរថយន្ដPriusមួយគ្រឿង ខណៈស៊ីផ្លេសុំផ្លូវ