Connect with us

ព័ត៌មានអន្ដរជាតិ

សមាជិកណាតូមួយប្រទេស ប្រកាសត្រៀមរួចរាល់ បញ្ជូនទ័ពទៅ អ៊ុយក្រែន

បានផុស

នៅ

នាយករដ្ឋមន្ត្រីលីទុយអានី ដែលជាសមាជិកអង្គការណាតូគឺ លោកស្រី Ingrida Simonyte បានប្រកាសក្តែងៗថា ប្រទេសរបស់លោកស្រីត្រៀមខ្លួនរួចជាស្រេច ក្នុងការដាក់ពង្រាយទ័ពទៅអ៊ុយក្រែន ហើយប្រសិនបើទីក្រុងកៀវហាមាត់សុំភ្លាម ទ័ពនឹងបញ្ជូនទៅភ្លែត។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
នាយករដ្ឋមន្ត្រីលីទុយអានី លោកស្រី Ingrida Simonyte (រូបថត៖ KMU)

ទោះបីជាយ៉ាងណាក៏ដោយ តាមការចុះផ្សាយរបស់ RT នៅថ្ងៃពុធទី៨ខែឧសភា, លោកស្រីបញ្ជាក់ថា កងទ័ពនឹងត្រូវបញ្ជូនទៅដើម្បីតែចូលរួមក្នុងប្រតិបត្តិការបណ្តុះបណ្តាលកងកម្លាំងអ៊ុយក្រែនប៉ុណ្ណោះ ហើយសភាក៏អនុញ្ញាតដែរ។

ស្របពេលជាមួយគ្នានោះ នាយករដ្ឋមន្ត្រីរូបនេះ អះអាងថា លោកស្រីមិនខ្វល់ចំពោះប្រតិកម្មរុស្ស៊ីយ៉ាងណានោះទេ ពាក់ព័ន្ធការបញ្ជូនទ័ពទៅអ៊ុយក្រែន ហើយនៅតែទទូចថា រដ្ឋាភិបាលទីក្រុង វីលនីញ៉ូស ចង់ជួយទីក្រុងកៀវពង្រឹងកងកម្លាំងប្រដាប់អាវុធរបស់ខ្លួន ឲ្យខ្លាំងដូចមុនម្តងទៀត។ 

កងទ័ពណាតូ (រូបថត៖ AP)

គំនិតនៃការបញ្ជូនទ័ពនេះ បានធ្វើឲ្យគេនឹកឃើញដល់ប្រធានាធិបតីបារាំងលោក Emmanuel Macron ដែលកាលពីខែកុម្ភៈ ចង់ឲ្យដាក់ពង្រាយទាហានអង្គការណាតូ នៅលើដីអ៊ុយក្រែន ដោយលើកហេតុផលថា ដើម្បីការពារជ័យជម្នះរបស់រុស្ស៊ីនៅក្នុងជម្លោះនេះ។

សូមបញ្ជាក់ថា លីទុយអានី ស្ថិតក្នុងចំណោមប្រទេសលោកខាងលិចមួយចំនួន ដែលតែងតែប្រើវោហារសាស្ត្រ ប្រឆាំងរុស្ស៊ី។

(រូបថត៖ National Guard)

កាល​ពី​ខែ​មុន ឯកអគ្គរដ្ឋទូត​មួយ​រូប​របស់​ខ្លួន ​បានង្ហោះ​លើ​ប្រព័ន្ធ​ផ្សព្វផ្សាយ​សង្គម​ថា ​ស្ពាន​យុទ្ធសាស្ត្រ​គ្រីមៀ នឹង​ត្រូវ​បំផ្លាញ​ក្នុង​ពេល​ឆាប់ៗ ជាក់ជាមិនខានឡើយ ហើយការអត្ថាធិប្បាយនេះទៀតសោត កើតឡើងបន្ទាប់ពីសហរដ្ឋអាមេរិក បើកភ្លើងខៀវផ្តល់ជំនួយទំហំទឹកប្រាក់៦១ពាន់លានដុល្លារទៅឲ្យអ៊ុយក្រែន និងការលាតត្រដាងថា ខ្លួនបានផ្គត់ផ្គង់មីស៊ីល ATACMS រយៈចម្ងាយមធ្យមបន្ថែមទៀត ទៅឲ្យប្រទេសនេះ។

យ៉ាងណាក្តី ប៉ុន្មានថ្ងៃមុននេះ រុស្ស៊ីស្រាប់តែប្រកាសធ្វើសមយុទ្ធនុយក្លេអ៊ែរដ៏គួរឲ្យភ្ញាក់ផ្អើលមួយ ដើម្បីសាកល្បងសមត្ថភាពរបស់ខ្លួន ដោយទីក្រុងមូស្គូបញ្ជាក់ច្បាស់ៗថា សមយុទ្ធនេះគឺដើម្បីឆ្លើយតបទៅការគំរាមកំហែងពីមន្ត្រីលោកខាងលិច រួមទាំងលោក Macron និងរដ្ឋមន្ត្រីការបរទេសអង់គ្លេស David Cameron ផងដែរ ដែលបើកដៃឲ្យអ៊ុយក្រែន ប្រើប្រាស់អាវុធ ផ្តល់ដោយចក្រភពអង់គ្លេស ដើម្បីវាយប្រហារគោលដៅចូលជ្រៅនៅក្នុងប្រទេសរុស្ស៊ីបាន៕

អត្ថបទ៖ សុខ សុវណ្ណ

ចុចអាន៖ ណាតូ កំពុងត្រៀមខ្លួនធ្វើសង្គ្រាមជាមួយ រុស្ស៊ី

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម