Connect with us

ជីវិតកម្សាន្ដ

តារា​ប្រុស​ហូលីវូដ Nicholas​ សារភាព​ត្រង់ៗ ពី​អារម្មណ៍ពិត​ចំពោះ Jennie

បានផុស

នៅ

ដោយសារតែ​មាន​ទេព​កោសល្យ និង​រូបរាង​ដ៏​លេចធ្លោ Jennie សមាជិកក្រុម BLACKPINK តែងតែ​បញ្ចេញ​ភាព​ទាក់ទាញ​ និងភាពស្រស់ស្អាតជារបស់ខ្លួនបង្ហាញនៅទិសាធារណៈ។ ដូច្នេះហើយ វាមិនគួរឲ្យភ្ញាក់ផ្អើលនោះទេ ដែលតារាស្រីរូបនេះ ងាយឆក់យកបេះដូងមនុស្សជាច្រើន មិនត្រឹមតែទស្សនិកជនប៉ុណ្ណោះទេ ថែមទាំងជាតារាល្បីៗក្នុងពិភពលោកទៀតផង។ ម្នាក់ក្នុងចំណោមនោះគឺតារាសម្តែង Nicholas Galitzine ។

នៅពេលចូលរួមក្នុងកិច្ចសម្ភាសន៍មួយ ដែលនិយាយអំពីតួនាទីចុងក្រោយរបស់គាត់នៅក្នុងការងារដោយទទួលបានការកោតសរសើរយ៉ាងខ្លាំង Nicholas Galitzine បានទាក់ទាញការចាប់អារម្មណ៍ជាមួយនឹងមតិយោបល់របស់គាត់ទាក់ទងនឹង Jennie ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

តារា​ប្រុស​រូប​នេះ​បាននិយាយក្នុងបទសម្ភាសន៍ដដែលនោះថា​ ចំពោះក្រុម Kpop ដែលលោកចូលចិត្តបំផុតមាន២ក្រុមនោះគឺក្រុម BTS និង BLACKPINK ដោយក្នុងនោះលោកបានបន្ថែមទៀតថា”ខ្ញុំ​ស្រឡាញ់ BTS ខ្ញុំ​ស្រឡាញ់ BLACKPINK”។ អ្វីដែលកាន់តែចាប់អារម្មណ៍ខ្លាំងបំផុតនោះគឺ Nicholas Galitzine បានសារភាពដោយត្រង់ថា “ខ្ញុំមានអារម្មណ៍ចំពោះ Jennie ជាយូរមកហើយ” ។ ការចែករំលែកនេះ​ទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំងពីអ្នកគាំទ្រទូរទាំងពិភពលោក។

តាមពិតទៅ នេះមិនមែនជាលើកទីមួយទេ ដែល Nicholas Galitzine បង្ហាញក្តីស្រលាញ់របស់គាត់ចំពោះ Jennie ជាសាធារណៈ។ កន្លង​មក​តារា​សម្ដែង​រូប​នេះ​បាន​បង្ហោះ​អត្ថបទ​ជា​ច្រើន​លើក​ឡើង​ពី​ម្ចាស់​បទ ​«Solo»​ លើ​បណ្ដាញ​សង្គម។

លើសពីនេះទៀតដែរ កាលថ្ងៃទី ០៧ ឧសភា ទាំង Nicholas Galitzine និង Jennie បានបង្ហាញខ្លួននៅលើកម្រាលព្រំក្រហមនៃព្រឹត្តិការណ៍ Met Gala Fashion ឆ្នាំ ២០២៤ ប៉ុន្តែជារឿងសោកស្ដាយ សិល្បករទាំងពីរមិនមានឱកាសជួបគ្នា ឬទំនាក់ទំនងគ្នាទៅវិញទៅមកនោះទេ។

ដោយឡែក នៅក្នុងបទសម្ភាសន៍មួយផ្សេងទៀត នៅពេលសួរអំពី BTS លោក Nicholas Galitzine បានបង្ហើបថា ភាពទាក់ទាញ មន្តស្នេហ៍ និងទំនាក់ទំនងជិតស្និទ្ធរបស់សមាជិកបានជំរុញគាត់ឲ្យបំពេញតួនាទីរបស់គាត់ជាតារាតន្ត្រីនៅក្នុងផលិតកម្ម។

សូមជម្រាបជូនថា Nicholas Galitzine គឺជាតារាសម្តែងជនជាតិអង់គ្លេសម្នាក់ ដែលមានភាពទាក់ទាញយ៉ាងខ្លាំង និងបន្សល់ទុកនូវស្លាកស្នាមជាច្រើននៅក្នុងទីផ្សារហូលីវូដ តាមរយៈស្នាដៃដែលមានគុណភាពជាច្រើន។ ជាពិសេសការដើរតួជាព្រះអង្គម្ចាស់ Henry ក្នុងរឿង “Red, White & Royal Blue” កាលពីឆ្នាំមុន៕

អត្ថបទ៖ សាង ស្រីល័ក្ខ

ចុចអាន៖ហេតុអ្វី Rihanna, Taylor Swift និង BLACKPINK អវត្តមានក្នុងកម្មវិធី Met Gala?

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម