ព័ត៌មានជាតិ
រួមគ្នាបន្តតម្លើង App Nodrug៖ ឈ្មួញចែកចាយគ្រឿងញៀនសកម្មនៅស្រុកគងពិសី ខេត្តកំពង់ស្ពឺត្រូវបានបង្រ្កាប
តាមរយៈ App Nodrug កម្លាំងសមត្ថកិច្ចបានចុះបង្ក្រាបឈ្មួញចែកចាយគ្រឿងញៀនសកម្មនៅស្រុកគងពិសី ខេត្តកំពង់ស្ពឺ។ ដូច្នេះ រួមគ្នាបន្តតម្លើង App Nodrug ដើម្បីចូលរួមរាយការណ៍ពីបទល្មើសគ្រឿងញៀន។

នៅថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២៤ អធិការនគរបាលស្រុកគងពិសី ទទួលបានព័ត៌មានរាយការណ៍ពីពលរដ្ឋ តាមរយ: App Nodrug របស់អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន លេខាធិការដ្ឋានគណ:កម្មាធិការត្រួតពិនិត្យគ្រឿងញៀន ខេត្កកំពង់ស្ពឺ ស្នងការនគបាលខេត្តកំពង់ស្ពឺ និងអធិការនគរបាលស្រុកគងពិសី បានចុះល្បាតមកដល់ចំណុចភូមិទួលត្បែង ឃុំព្រៃវិហា ស្រុកគងពិសី បានឃាត់ខ្លួនជនសង្ស័យពាក់ព័ន្ធនឹងគ្រឿងញៀនចំនួន២នាក់។
ជនសង្ស័យឈ្មោះ យឹម ណាង ភេទស្រី អាយុ៤៤ឆ្នាំ រស់នៅភូមិខាងលើ និងបន្តឃាត់ខ្លួនជនសង្ស័យម្នាក់ទៀត នៅចំណុចភូមិព្រៃកែស ឃុំព្រៃវិហា ឈ្មោះ ហ៊ូក ចន្ថន ភេទស្រី អាយុ៤៦ឆ្នាំ រស់នៅភូមិព្រៃកែស ឃុំព្រៃវិហា ស្រុកគងពិសី (ជាមេខ្លោងមុខសញ្ញាចាស់)។

សមត្ថកិច្ច បានត្រួតពិនិត្យ និងដកហូតម្សៅក្រាមព៌ណសថ្លាសង្ស័យជាគ្រឿងញៀនចំនួន៤កញ្ចប់ (តូច៣មធ្យម១) ទូរស័ព្ទ២គ្រឿង និងម៉ូតូ១គ្រឿង ហើយកំពុងកសាងសំណុំរឿងចាត់ការតាមនិតិវិធីច្បាប់។

ឧត្តមសេនីយ៍ឯក លឹម តុងហួត ប្រធាននាយកដ្ឋានផ្សព្វផ្សាយ អប់រំ និងទំនាក់ទំនងសាធារណៈ នៃអគ្គលេខាធិការដ្ឋានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន បានប្រាប់ថា App Nodrug គឺមានមុខងារសំខាន់៤ គឺកំសាន្តអប់រំ ព័ត៌មាន មេរៀន និងការស្វែងរកសេវាព្យាបាលអ្នកញៀន។ បន្ថែមលើនេះ គឺមានពិសេស០១ គឺមុខងាររាយការណ៍ដែលធ្វើឱ្យ សាធារណជននៅជិតស្និទ្ធ និងរាយការណ៍សុំអន្តរាគមន៍គ្រប់ករណីគ្រឿងញៀនក្នុងមូលដ្ឋានមកកាន់អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀនបានគ្រប់ពេលវេលា រក្សាការសំងាត់។
សូមបន្តចុចlInk សម្រាប់តម្លើងApp Nodrug ៖ https://nodrugsnacd.com/download_kh
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សេដ្ឋកិច្ច១៥ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
កីឡា៧ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២០ ម៉ោង agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


