Connect with us

ព័ត៌មានជាតិ

ប្រធានរដ្ឋសភា ប្រាប់ទូតអឺរ៉ុប ថា កម្ពុជាបើកទ្វារជានិច្ចដើម្បីធ្វើកិច្ចសហប្រតិបត្តិការជាមួយសហភាពអឺរ៉ុប

បានផុស

នៅ

សម្ដេច ឃួន សុដារី ប្រាប់ឯកអគ្គរដ្ឋទូតសហភាពអឺរ៉ុប ថា រដ្ឋសភាកម្ពុជាបើកទ្វារចំហរជានិច្ចដើម្បីធ្វើកិច្ចសហប្រតិបត្តិការជាមួយសហភាពអឺរ៉ុប ពិសេសស្ថានទូតអឺរ៉ុប ក៏ដូចជាគណៈកម្មការជំនាញនានារបស់សភាអឺរ៉ុប​ ដើម្បីផលប្រយោជន៍រួមទាំងសងខាង។  

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

នៅក្នុងជំនួបជាមួយសម្ដេច ឃួន សុដារី នាព្រឹកថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២៤នេះ លោក អ៉ីហ្គោរ៍ ទ្រីសម៉ាន់ ឯកអគ្គរដ្ឋទូតសហភាពអឺរ៉ុបប្រចាំកម្ពុជា បានបង្ហាញជំនឿយ៉ាងមុតមាំថា រដ្ឋសភាកម្ពុជាក្រោមការដឹកនាំដោយសម្តេច ឃួន សុដារី នឹងពង្រឹងពង្រីកកិច្ចសហប្រតិបត្តិការកាន់តែស៊ីជម្រៅថែមទៀតជាមួយសភាអឺរ៉ុប។ លោក អ៉ីហ្គោរ៍ ទ្រីសម៉ាន់ បានជម្រាបសម្តេចប្រធានរដ្ឋសភា ថា នៅខែមិថុនាខាងមុខនេះ អឺរ៉ុបនឹងបោះឆ្នោតជ្រើសតាំងសមាជិកសភាអាណត្តិថ្មី ដូច្នេះលោកសង្ឃឹមថា សភាអឺរ៉ុប​ និងរដ្ឋសភាកម្ពុជា នឹងមានកិច្ចសហប្រតិបត្តិការគ្នាកាន់តែល្អប្រសើរ និងស៊ីជម្រៅ។

ឆ្លើយតបនឹងលើកឡើងនេះ សម្តេចប្រធានរដ្ឋសភានៃកម្ពុជា បានគូសបញ្ជាក់យ៉ាងច្បាស់ៗថា៖ «រដ្ឋសភាកម្ពុជានឹងបើកទ្វារចំហជានិច្ចដើម្បីជួបពិភាក្សា​ និងធ្វើកិច្ចសហប្រតិបត្តិការជាមួយស្ថានទូតអឺរ៉ុប ក៏ដូចជាជំនួបរវាងគណៈកម្មការជំនាញនានារបស់សភាអឺរ៉ុប​ និងរដ្ឋសភាកម្ពុជា ដើម្បីបង្កើនកិច្ចសហប្រតិបត្តិការ ការផ្លាស់ប្តូរបទពិសោធន៍ និងការពូនជ្រំ លើកកម្ពស់ទំនាក់ទំនងកិច្ចសហប្រតិបត្តិការជាមួយគ្នា ដើម្បីផលប្រយោជន៍រួមទាំងសងខាង»។

សម្តេច ឃួន សុដារី លើកឡើងថា កម្ពុជា និងសហភាពអឺរ៉ុប មានទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការជាមួយគ្នាតាំងពីទសវត្សរ៍ឆ្នាំ១៩៩០មក ហើយទំនាក់ទំនងមានភាពល្អប្រសើរ ផ្អែកលើការគោរពគ្នា ជឿជាក់គ្នា និងយោគយល់គ្នាទៅវិញទៅមក ព្រមទាំងផ្តល់ផលប្រយោជន៍ឱ្យគ្នាទៅវិញទៅមក។ បន្ថែមពីនេះ សម្តេចប្រធានរដ្ឋសភា បានគូសបញ្ជាក់ពីតួនាទីកម្ពុជា ដែលជាសមាជិកដ៏សកម្មមួយ ទាំងនៅក្នុងក្របខណ្ឌអាស៊ាន និងក្នុងតំបន់អាស៊ី-ប៉ាស៊ីហ្វិក ហើយក៏ជាសមាជិក នៃកិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយ ដែលតាមរយៈនេះ កម្ពុជាអាចដើរតួនាទីជាស្ពានមួយក្នុងការត ភ្ជាប់ និងពង្រឹងកិច្ចសហប្រតិបត្តិការរវាងសហគមន៍អឺរ៉ុប អាស៊ាន និងតំបន់អាស៊ី-ប៉ាស៊ីហ្វិកកាន់តែប្រសើរ។

ជុំវិញវិស័យសិទ្ធិមនុស្ស សម្តេចប្រធានរដ្ឋសភាកម្ពុជា ក៏បានប្រាប់លោកឯកអគ្គរដ្ឋទូត ថា នៅក្នុងចំណោមគណៈកម្មការទាំង១០របស់រដ្ឋសភា គឺមានគណៈកម្មការមួយទទួលបន្ទុកវិស័យសិទ្ធិមនុស្ស ដែលនេះជាប្រការល្អមួយនៅក្នុងការចូលរួមចំណែកដោះស្រាយសំណូមពរពលរដ្ឋ ខណៈនៅសភាបណ្តាប្រទេសជាច្រើននៅលើសកលលោក មិនមានគណៈកម្មការសិទ្ធិមនុស្សដូចកម្ពុជានេះទេ៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សន្តិសុខសង្គម១៥ ម៉ោង មុន

ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ

ព័ត៌មានជាតិ១២ ម៉ោង មុន

សពអ្នកឧកញ៉ា ហ៊ុន សាន នឹងត្រូវដង្ហែទៅបញ្ចុះនៅវត្តច័ន្ទបុរីវង្ស ព្រឹកថ្ងៃទី២ ខែមេសា

ព័ត៌មានអន្ដរជាតិ១៨ ម៉ោង មុន

របាយការណ៍​ចុងក្រោយ​បំផុត​អំពី​ការ​បំផ្លិចបំផ្លាញ និង​រង​គ្រោះ​ ព្រោះ​ការ​​រញ្ជួយ​ដី​នៅ​អាស៊ីអាគ្នេយ៍

ព័ត៌មានជាតិ១០ ម៉ោង មុន

ព័ត៌មានលម្អិតជុំវិញការបង្រ្កាបក្រុមឆក់ប្លន់នៅខេត្តកណ្ដាល ខណៈជនសង្ស័យម្នាក់ជាមុខសញ្ញាចាស់ កំពុងរត់គេចខ្លួន

ព័ត៌មានជាតិ១២ ម៉ោង មុន

ករណីនៅផ្លូវល្បឿនលឿន សមត្ថកិច្ច ថា ផ្ដើមពីករណីឆក់ តែជនសង្ស័យម្នាក់ដើម្បីគេចខ្លួន ក៏ភ្ជង់យកឡានពលរដ្ឋទៅ

Sokha Hotels

ព័ត៌មានពេញនិយម