ព័ត៌មានជាតិ
អភិបាលខេត្តបាត់ដំបងដឹកនាំមន្ត្រីរាជការនិងកម្លាំងនគរបាលជិត១០០នាក់ចាក់វ៉ាក់សាំងកូវីដ១៩លើកដំបូង
ការផ្តល់វ៉ាក់សាំងកូវីដ១៩លើកដំបូងក្នុងខេត្តបាត់ដំបងដល់មន្ត្រីរាជការកងកម្លាំងនគរបាលជាតិនិងនិស្សិតមធ្យមសិក្សាសុខាភិបាលភូមិភាគបាត់ដំបងនេះដោយសារមន្ត្រីខាងលើជាមុខសញ្ញាជួរមុខបម្រើសេវាសាធារណៈពិសេសបានបំពេញការងារចុះជួបនិងជួយជាមួយប្រជាពលរដ្ឋច្រើននាក់និងគ្រប់ទីកន្លែងព្រោះយើងមិនបានដឹងថា អ្នកណាមានផ្ទុកជំងឺអ្វីមួយឡើយ។

នេះបើតាមការលើកឡើងរបស់លោក ងួន រតនៈ អភិបាលខេត្តខណៈដែលលោកបានចូលរួមក្នុងព្រឹត្តិការណ៍ផ្តល់វ៉ាក់សាំងកូវីដ១៩នៅថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២១នេះនៅមន្ទីរពេទ្យបង្អែកខេត្តបាត់ដំបង។
លោកបន្តថា ក្រោយពីការផ្តល់វ៉ាក់សាំងជំហានដំបូងដល់មន្ត្រីរាជការកងកម្លាំងនាពេលនេះ ស្ថាប័នឯទៀតក៏ដូចជាបងប្អូនប្រជាពលរដ្ឋផ្សេងៗ ក៏ត្រូវត្រៀមលក្ខណៈសម្រាប់ពេលវេលាបន្តបន្ទាប់ក្រោយៗទៀតផងដែរ។
លោកអភិបាលខេត្តក៏បានរម្លឹកដល់កងកម្លាំងពិសេសកងការពារគោលដៅនៅតាមបណ្តាតំបន់ព្រំដែនទាំងអស់ត្រូវចូលរួមចាក់វ៉ាក់សាំងឲ្យបានគ្រប់ៗគ្នាផងដែរ ព្រោះជាតំបន់ប្រឈមមួយត្រូវជួបប្រាស្រ័យទាក់ទងជាមួយពលករជាបន្តបន្ទាប់ដើម្បីការពារទុកជាមុនចំពោះការឆ្លងរីករាលដាលនៃជំងឺកូវីដ១៩។

ចំពោះមន្ត្រីរាជការដែលទទួលបានវ៉ាក់សាំងការពាររួចហើយ កុំភ្លេចវិលមកចាក់ជាលើកទី២ទៀតនិងគោរពតាមគោលការណ៍ណែនាំរបស់មន្ត្រីសុខាភិបាលឲ្យបានត្រឹមត្រូវផងដែរ។ សម្រាប់ខេត្តបាត់ដំបងមានមណ្ឌលចាក់វ៉ាក់សាំងកូវីដ១៩សរុបចំនួន៦កន្លែងក្នុងនោះមានដូចជា មន្ទីរពេទ្យបង្អែកខេត្តបាត់ដំបង, មន្ទីរពេទ្យបង្អែកស្រុកមោងឬស្សី,មន្ទីរពេទ្យបង្អែកស្រុកសំពៅលូន,មន្ទីរពេទ្យបង្អែកស្រុកថ្មគោល,មន្ទីរពេទ្យបង្អែកស្រុកបវេលនិងមន្ទីរពេទ្យបង្អែកស្រុកឯកភ្នំ៕
អត្ថបទ ៖ សៅ សារិទ្ធ




-
សេចក្ដីជូនដំណឹង១ សប្តាហ៍ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
កីឡា២ ថ្ងៃ agoល្ងាចនេះ U19 កម្ពុជា ប៉ះ ថៃ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ខណៈជួបគ្នាចុងក្រោយ ថៃ ខកចិត្តម្តងហើយ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoឥណ្ឌា តវ៉ាយ៉ាងខ្លាំង ចំពោះអាមេរិកដែលវាយប្រហារនាវាដឹកប្រេងបណ្តាលនាវិកឥណ្ឌា ៣នាក់ស្លាប់
-
សន្តិសុខសង្គម១ សប្តាហ៍ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអាមេរិក បើកការវាយប្រហារទ្រង់ទ្រាយធំជាថ្មី លើអ៊ីរ៉ង់ ខណៈទីក្រុងតេហេរ៉ង់ សងសឹកវិញ ហើយបិទច្រក Hormuz ទៀត
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអាមេរិក បើកការវាយប្រហារអ៊ីរ៉ង់ ថ្មីទៀត ដើម្បីសងសឹក ចំពោះការធ្លាក់ឧទ្ធម្ភាគចក្រ Apache
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoមេ Scammer និងជាឧក្រិដ្ឋជន នៃបណ្តាញជួញដូរមនុស្សអន្តរជាតិ ត្រូវចាប់បាននៅ ថៃ


