ជីវិតកម្សាន្ដ
តារាចម្រៀងហុងកុង Joey Wong បញ្ចប់ទំនាក់ទំនង ចំពេលមិត្តប្រុសកំពុងក្ស័យធន
តារាចម្រៀងប៉ុប Joey Wong ដែលត្រូវបានគេស្គាល់ថា JW បានបញ្ចប់ទំនាក់ទំនងរបស់នាងជាមួយ Tarzan Ip បន្ទាប់ពីមិត្តប្រុសបានប្រកាសក្ស័យធនរបស់គ្រួសារកាលពីកន្លងមក។ នេះបើយោងតាមការចុះផ្សាយពីរាយការណ៍ដោយ The Starកាលពីថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២៤។
តារាចម្រៀងហុងកុងវ័យ៣៤ឆ្នាំរូបនេះ បានប្រើ Instagram ដើម្បីប្រកាសពីស្ថានភាពទោលថ្មីរបស់នាងកាលពីថ្ងៃអង្គារ នៅក្នុងការចងក្រងវីដេអូដែលបង្ហាញពីការញ៉ាំអាហារឆ្ងាញ់ៗ ធ្វើដំណើរកម្សាន្ត និងចំណាយពេលជាមួយមិត្តភ័ក្តិ នាងបានសរសេរថា “ស្ទើរតែភ្លេចពីរបៀបដែលខ្លួននៅលីវ បន្ទាប់ពីទំនាក់ទំនង ១៣ ឆ្នាំ ។ ក្នុងយុគសម័យដ៏រីករាយរបស់ខ្ញុំ ជីវិតគឺអស្ចារ្យ ខ្ញុំនឹងមិនអីទេ”។

ចំណែកឯ Dimsum Daily ក៏បានរាយការណ៍ថា ការបែកបាក់បានកើតឡើងបន្ទាប់ពី Ip និងគ្រួសាររបស់គាត់ត្រូវបានប្រកាសថា ក្ស័យធនកាលពីខែកុម្ភៈឆ្នាំមុន។ មុនពេលការក្ស័យធនត្រូវបានបញ្ជាក់ Wong តែងតែត្រូវបានចោទប្រកាន់ថា នៅជាមួយ Tarzan Ip សម្រាប់ទ្រព្យសម្បត្តិហិរញ្ញវត្ថុរបស់គាត់ ដែលនាងបានបដិសេធយ៉ាងខ្លាំង។
ក្រោយមក នាងបានប្រកាសនៅក្នុងបទសម្ភាសន៍មុននេះជាមួយ Dimsum Daily ថា “តាំងពីរៀនចប់សាកលវិទ្យាល័យ ខ្ញុំបានធ្វើការដោយមិនចេះនឿយហត់ ។ ខ្ញុំមិនដែលសុំលុយអ្នកណាទេ សូម្បីតែគ្រួសាររបស់ខ្ញុំ ខ្ញុំតែងតែពឹងផ្អែកលើខ្លួនឯង”។
សូមបញ្ចាក់ដែរថា Tarzan Ip គឺជាកូនប្រុសរបស់ Wilson Ip ដែលបានបង្កើតមជ្ឈមណ្ឌលលក់ដុំគ្រឿងសំអាង Bonjour ក្នុងឆ្នាំ ១៩៩១។ នៅឆ្នាំ ២០១១ Bonjour មានតម្លៃ ៤.៩ ពាន់លានដុល្លារហុងកុង (៦២៧.៧ លានដុល្លារអាមេរិក) ដែលដំណើរការរហូតដល់ ៤៧ សាខានៅទូទាំងហុងកុង ម៉ាកាវ និងក្វាងចូវ។ ទោះជាយ៉ាងណាក៏ដោយ ចាប់តាំងពីឆ្នាំ ២០១២ មក អាជីវកម្មបានជួបប្រទះនឹងការធ្លាក់ចុះនៃការលក់ ដែលនៅទីបំផុតនាំឲ្យក្រុមហ៊ុនដាក់ពាក្យសុំក្ស័យធន៕

អត្ថបទ៖ សាង ស្រីល័ក្ខ
ចុចអាន៖ហ្វេនសឹងតែស្រឡាំងកាំង ក្រោយឃើញតារាហុងកុង Carina Lau បញ្ចេញសម្រស់ធម្មជាតិសុទ្ធសាធ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoពិធី “រៀបមង្គលការលេង” មួយគូ នៅវត្តបឹងត្រាវ ប្រមូលថវិកាសាងសង់វត្ត អបអរបុណ្យចូលឆ្នាំខ្មែរ
-
ព័ត៌មានជាតិ៤ ថ្ងៃ ago៦ថ្ងៃក្នុងព្រឹត្តិការណ៍ «នគរសង្ក្រាន្ត» មន្ទីរសុខាភិបាលរាជធានីភ្នំពេញ បានពិនិត្យ និងព្យាបាលជូនពលរដ្ឋជាង២ពាន់នាក់
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoត្រាំ ពន្លះ WSJ ថា ជាសារព័ត៌មានវង្វេងផ្លូវ និងជាកាកសំណល់នយោបាយ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoកម្ពុជារឹតបន្តឹង និងទប់ស្កាត់សំណល់អេឡិចត្រូនិក ខណៈអាស៊ីអាគ្នេយ៍កំពុងក្លាយជាគោលដៅថ្មី
-
ព័ត៌មានជាតិ៥ ថ្ងៃ agoបដិសេធមិនឱ្យ សម រង្ស៊ី ចូលរួមការជួបជុំសមាគមខ្មែរនៅប៉ារីស គឺដើម្បីបញ្ចៀសការភ្ជាប់ជាមួយបុគ្គលនេះកំពុងជាប់ទោស
-
ព័ត៌មានជាតិ៧ ថ្ងៃ ago៣ ថ្ងៃចូលឆ្នាំថ្មី ខេត្តក្រចេះទទួលទេសចរមកកម្សាន្តប្រមាណ ៦៩ ៩៦២ នាក់ ខណៈព្រែកកាំពីជាគោលដៅទាក់ទាញបំផុត
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoវិនិយោគិនបរទេសដកខ្លួនពីទីផ្សារថៃ ខណៈវិបត្តិថាមពលគំរាមកំហែងសេដ្ឋកិច្ច
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoអាមេរិក រឹបយកកប៉ាល់ដឹកទំនិញអ៊ីរ៉ង់ នៅឈូងសមុទ្រអូម៉ង់ ខណៈទីក្រុងតេហេរ៉ង់ គំរាមសងសឹក


