ព័ត៌មានអន្ដរជាតិ
ក្រុមហ៊ុន Pfizer-BioNTech ធ្វើតេស្តវ៉ាក់សាំងកូវីដដូសទីបី រកប្រសិទ្ធភាពបន្ថែមប្រឆាំងវីរុសបំប្លែងខ្លួនថ្មី
ក្រុមហ៊ុនឱសថយក្សអាមេរិក Pfizer និងដៃគូសហការអាល្លឺម៉ង់ BioNTech បាននិយាយកាលពីថ្ងៃព្រហស្បតិ៍ថា ពួកគេកំពុងធ្វើតេស្តវ៉ាក់សាំងកូវីដ ១៩ ដូសទី ៣ របស់ពួកគេដើម្បីយល់កាន់តែច្បាស់នូវការឆ្លើយតបនៃប្រព័ន្ធភាពស៊ាំប្រឆាំងនឹងវីរុសបំប្លែងខ្លួនប្រភេទថ្មី ។

ពួកគេកំពុងពិភាក្សាជាមួយអាជ្ញាធរត្រួតពិនិត្យអំពីការធ្វើតេស្តវ៉ាក់សាំងដើម្បីការពារជាពិសេសប្រឆាំងនឹងវីរុសបំប្លែងខ្លួនថ្មីដែលអាចចម្លងបានខ្ពស់ បន្ទាប់ពីត្រូវបានរកឃើញនៅអាហ្វ្រិកខាងត្បូង និងកន្លែងផ្សេងទៀត និងគេស្គាល់ថាឈ្មោះ B.1.351 ។
ក្រុមហ៊ុនជឿជាក់ថា វ៉ាក់សាំងពីរដូសបច្ចុប្បន្នរបស់ពួកគេនឹងមានប្រសិទ្ធភាពប្រឆាំងនឹងវ៉ារ្យ៉ង់អាហ្វ្រិកខាងត្បូងក៏ដូចជា វីរុសដែលត្រូវបានរកឃើញនៅក្នុងចក្រភពអង់គ្លេស និងកន្លែងផ្សេងទៀត ។ ពួកគេបាននិយាយថា ប៉ុន្តែការសិក្សានេះនឹងអនុញ្ញាតឲ្យក្រុមហ៊ុនវ៉ាក់សាំងរៀបចំនៅពេលមានការការពារបន្ថែមទៀតចាំបាច់ ។

លោក Mikael Dolsten ប្រធានផ្នែកវិទ្យាសាស្ត្ររបស់ក្រុមហ៊ុន Pfizer បាននិយាយនៅក្នុងបទសម្ភាសន៍មួយថា “អត្រានៃការវិវត្តរបស់វីរុសគឺខ្ពស់ជាងការរំពឹងទុក ។ ក្នុងដំណាក់កាលដំបូងនៃការស្រាវជ្រាវ ដូសទីបីកម្រិត ៣០ មីក្រូក្រាមនឹងត្រូវផ្តល់ដល់មនុស្សចំនួន ១៤៤ នាក់ដែលបានទទួលការចាក់វ៉ាក់សាំងពី ៦ ទៅ ១២ ខែមុននៅក្នុងការសាកល្បងសុវត្ថិភាពដំណាក់កាលទី ១” ។
លោក Dolsten បាននិយាយថា វ៉ាក់សាំងដែលត្រូវបានរៀបចំឡើងវិញក៏នឹងត្រូវបានធ្វើតេស្តផងដែរដូចជាទាំងកម្រិតថ្នាំសម្រាប់អ្នកដែលត្រូវបានចាក់វ៉ាក់សាំង និងអ្នកដែលមិនទាន់បានចាក់វ៉ាក់សាំង ។

ការសាកល្បងនឹងមិនស្វែងរកការវាស់វែងប្រសិទ្ធភាពនៃវ៉ាក់សាំងដូចការសាកល្បងដំណាក់កាលទី ៣ កាលពីឆ្នាំមុនទេ ។ ផ្ទុយទៅវិញវានឹងវាស់ការឆ្លើយតបរបស់អង់ទីគ័រ និងសិក្សាថាតើឈាមដែលទទួលពីអ្នកឆ្លងជំងឺអាចបន្សាបវ៉ាក់សាំងវីរុសបំប្លែងថ្មីក៏ដូចជាសុវត្ថិភាពនៃដូសទីបីទក៏យ៉ាងណា ។
លោក Dolsten បាននិយាយថា វ៉ាក់សាំង mRNA ដូចជាក្រុម៊ុន Pfizer និង BioNTech បង្កើតការឆ្លើយតបដ៏ខ្លាំងក្លា ។ ប៉ុន្តែការឆ្លើយតបនៃប្រព័ន្ធភាពស៊ាំអាចនឹងថយចុះតាមពេលវេលាផងដែរ ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត
ប្រភព ៖ CNA
ចុចអាន ៖ ប្រសើរណាស់! វ៉ាក់សាំងកូវីដដែលកម្ពុជានឹងទទួលបានខែក្រោយ ជួយឲ្យអត្រាឆ្លងនៅអង់គ្លេសថយចុះ ២ភាគ៣
-
សន្តិសុខសង្គម១ ថ្ងៃ agoទុរេនរាប់តោននៅផ្សារភូពុយ អនុញ្ញាតឱ្យបន្តលក់ ក្រោយមន្ត្រីជំនាញប្រមូលសំណាក និងសាកសួរប្រភពនាំចូល
-
ព័ត៌មានជាតិ៦ ថ្ងៃ agoសមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យជនជាតិថៃ២នាក់និងខ្មែរម្នាក់ ករណីជួញដូរសារធាតុញៀន
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoតំណាងអាមេរិកនិងអ៊ីរ៉ង់ ប៉ះសម្តីគ្នាយ៉ាងខ្លាំងនៅសន្និសីទនុយក្លេអ៊ែរ របស់អង្គការសហប្រជាជាតិ
-
ព័ត៌មានជាតិ៤ ថ្ងៃ agoស្ថានទូតអូស្ត្រាលីប្រចាំកម្ពុជាឆ្លើយតបនឹងហេតុការណ៍ទាហានថៃផ្ទុះអាវុធកាលពីថ្ងៃទី២៩ ខែមេសា
-
ព័ត៌មានជាតិ៥ ថ្ងៃ agoទាហានថៃបាញ់កាំភ្លើង៩គ្រាប់ មុខអនុព័ន្ធយោធាអាម៉េរិក ចិន រុស្ស៊ី ជប៉ុន ដែលចុះសង្កេតការណ៍នៅអូរស្មាច់
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoរដ្ឋបាលលោក ត្រាំ បកស្រាយថា «សង្គ្រាមចប់ហើយ» ដើម្បីគេចពីការសុំច្បាប់សភា
-
ព័ត៌មានជាតិ១ សប្តាហ៍ agoអាជ្ញាធរទាត់ចោលព័ត៌មានដែលផ្សាយថា ថៃបានឈ្លានពានចូលទឹកដីខ្មែរនៅខេត្តប៉ៃលិន
-
ព័ត៌មានជាតិ៤ ថ្ងៃ agoកុលបុត្រកុលធីតា ៣២៨រូប ចូលរួមពិធីបួសនៅវត្តព្រះឥន្ទទេព ដើម្បីតបស្នងសងគុណ និងអបអរសាទរវិសាខបូជា


