ជីវិតកម្សាន្ដ
ព័ស្តុតាងថ្មីលេចឡើងថា Kim Ho Joong ពិតជាបុកហើយរត់ និងឲ្យគេទទួលទោសជំនួស
ព័ស្តុតាងថ្មីៗបានលេចឡើងនៅក្នុងការស៊ើបអង្កេត ដែលកំពុងបន្តលើការសង្ស័យថា លោក Kim Ho Joong ពាក់ព័ន្ធនឹងឧប្បត្តិហេតុស្រវឹងហើយរត់។ របាយការណ៍នៅថ្ងៃទី ២៨ ខែឧសភា ថា ការថតសំឡេងរវាងការហៅទូរស័ព្ទរបស់តារាចម្រៀងប្រុសរូបនេះ និងអ្នកគ្រប់គ្រងរបស់គាត់បានកើតឡើងភ្លាមៗ បន្ទាប់ពីគ្រោះថ្នាក់។
យោងតាមរបាយការណ៍ដដែល ប៉ូលិសទទួលបានកំណត់ត្រានេះ អំឡុងពេលរឹបអូស និងវិភាគទូរស័ព្ទដៃរបស់អ្នកគ្រប់គ្រង។ ប្រតិបិត្តការនៃការហៅទូរស័ព្ទបង្ហាញឲ្យឃើញថា Kim Ho Joong ជំរុញអ្នកគ្រប់គ្រងរបស់គាត់ បង្វែរខ្លួនអ្នកជំនួស បន្ទាប់ពីគ្រោះថ្នាក់ចរាចរណ៍ស្រវឹង។

ការថតវីដេអូនេះ ត្រូវបានគេជឿថា ថតដោយស្វ័យប្រវត្តិដោយទូរស័ព្ទដៃរបស់អ្នកគ្រប់គ្រង វាផ្តល់នូវការយល់ដឹងដ៏សំខាន់ចំពោះពេលវេលាដោយផ្ទាល់បន្ទាប់ពីឧប្បត្តិហេតុនេះ។ វាក៏បង្ហាញពីការឆ្លើយតបភ្លាមៗរបស់តារាចម្រៀងប្រុស ចំពោះស្ថានភាព និងការប៉ុនប៉ងរបស់គាត់ក្នុងការបង្វែរការទទួលខុសត្រូវ។
ឧប្បត្តិហេតុបុកហើយរត់នេះ កើតឡើងនៅពេលដែល Kim Ho Joong ត្រូវបានគេចោទថា បានបុករថយន្តតាក់ស៊ីនៅលើផ្លូវក្នុងតំបន់ Apgujeong-dong, Gangnam-gu, ទីក្រុងសេអ៊ូលប្រហែលម៉ោង ១១:៤០ យប់ថ្ងៃទី ០៩ ខែឧសភា ។ ក្រោយពេលកើតហេតុ លោកបានរត់គេចខ្លួនចេញពីកន្លែងកើតហេតុ ខណៈដែលអ្នកគ្រប់គ្រងបានក្លែងបន្លំប្រគល់ខ្លួនជូនប៉ូលិស ដែលធ្វើឲ្យមានការសង្ស័យថា មានការសម្របសម្រួលមួយដើម្បីគេចចេញពីការទទួលខុសត្រូវ។
បើទោះបីជាដំបូងឡើយបានបដិសេធចំពោះការជាប់ពាក់ព័ន្ធក្នុងការបើកបរក្នុងស្ថានភាពស្រវឹង ប៉ុន្តែ Kim Ho Joong ក្រោយមកបានសារភាពពីបទល្មើសតាមរយៈភ្នាក់ងាររបស់គាត់គឺ Think Entertainment ដប់ថ្ងៃបន្ទាប់ពីឧបទ្ទវហេតុនេះ។ ការស៊ើបអង្កេតបង្ហាញថា លោកប្រហែលជាកំពុងបើកបរក្រោមឥទ្ធិពល ដោយសាក្សីបានរាយការណ៍ថាគាត់បានផឹកស្រាសូជូប្រហែលបីដបមុនពេលបើកបរ។
លើសពីនេះ ភាពមិនស្របគ្នានៅក្នុងគណនីរបស់ Kim Ho Joong អំពីការផឹកស្រារបស់គាត់ បានធ្វើឲ្យមានការសង្ស័យអំពីភាពត្រឹមត្រូវនៃសេចក្តីថ្លែងការណ៍របស់គាត់ដែលអះអាងថា បានពិសារស្រាសូជូតែដប់កែវ សក្ខីកម្មពីសាក្សីបានបង្ហាញថាការទទួលទានកាន់តែខ្ពស់គួរឲ្យកត់សម្គាល់។
ជាលទ្ធផល តំណាងអយ្យការបានស្វែងរកដីកាចាប់ខ្លួន Kim Ho Joong ក្រោមបទចោទប្រកាន់ជាច្រើន រួមទាំងបង្ករបួសស្នាមដោយការបើកបរគ្រោះថ្នាក់ បណ្តាលឲ្យស្លាប់ពេលកំពុងរត់គេចពីកន្លែងកើតហេតុ និងជួយជនល្មើសរត់គេចខ្លួនតាមច្បាប់ពាក់ព័ន្ធ។ ការស៊ើបអង្កេតបន្តនៅពេលសមត្ថកិច្ចប្រមូលផ្ដុំគ្នានូវព្រឹត្តិការណ៍ដែលឈានដល់និងបន្ទាប់ពីឧប្បត្តិហេតុបុកនិងរត់៕

អត្ថបទ៖ សាង ស្រីល័ក្ខ
ចុចអាន៖អ្នកគាំទ្រសរសើរ Yang Mi ដាក់ខ្លួនគោរពរៀមច្បង Zhang Ziyi មិនប្រជែងអួតខ្លួនលើសគេ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សេដ្ឋកិច្ច១៥ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
កីឡា៧ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២០ ម៉ោង agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


