Connect with us

ជីវិតកម្សាន្ដ

តារាថៃ Chakrit ត្រូវទស្សនិកជ​នសរសើរថា ស័ក្តិសមនឹងម៉ូដ​សក់​​គ្រប់រឿង​ដែលសម្ដែង

បានផុស

នៅ

ជាមួយនឹងរូបរាងចុងក្រោយសម្ដែងក្នុងរឿង “សង្គ្រាមអាពាហ៍ពិពាហ៍” របស់តារាសម្តែង​ប្រុស Chakrit Yamnam ក្នុងរូបរាងអ្នកទោសសក់ច្រឹប បាន​ធ្វើ​ឲ្យអ្នក​លេង​អ៊ីនធឺណិត​ស្រឡាំងកាំង រហូតបើកកកាយម៉ូដ​សក់​ក្នុង​រឿង​ភាគកន្លង​មករបស់លោក ដោយលើកសរសើរថា ស័ក្តិសមនឹងម៉ូដ​សក់​​គ្រប់រឿងគ្មានទាស់នោះទេ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

មិនថាតួនាទីអ្វីនោះទេ តារាសម្តែងប្រុសវ័យ៤៥រូបនេះ មិនធ្លាប់ធ្វើឲ្យទស្សនិកជនមានការខកចិត្តឡើយ។ ទោះបីជាលោកត្រូវគេតម្រូវឲ្យផ្លាស់ប្តូររូបរាងជាតួអង្គបែបណាក៏ដោយ​ ក៏លោកមិន​ដែល​ខ្លាចនឹងសម្ដែងដែរ។ ជាពិសេសតាមរយៈរឿងភាគកំពុងតែចាក់បញ្ចាំងក្នុងប្រទេសថៃកាលពីថ្ងៃទី២៨ ខែឧសភា ក្រោមចំណងជើងថា”សង្គ្រាមអាពាហ៍ពិពាហ៍” ក្នុងវគ្គទី២០ ធ្វើឲ្យអ្នកនិលេងអ៊ីនធឺណែតជាច្រើនមានការភ្ញាក់ផ្អើល ចំពោះរូបរាងថ្មីស្រឡាងរបស់ Chakrit យ៉ាងភ្លូកទឹកភ្លូកដី។

ទន្ទឹមនោះដែរ ក៏មានអ្នកលេងអ៊ីនធឺណែតជាច្រើនបានចែករំលែករូបភាពពីរឿងភាគមុនៗរបស់លោក ដែលធ្លាប់សម្ដែងកន្លងមក។ ក្នុងនោះ Chakrit បានផ្លាស់ប្តូររូបរាងជាច្រើនមិនថាស្គម សក់ទំពែក, សក់ខ្លី, សក់វែងឬតុបតែងខ្លួនបែបមនុស្សស្រីនោះទេ លោកសក្តិសមបំផុតសឹងតែអាចដើរតួច្រើនក្នុងពេលកតែមួយបាន។

សូមជម្រាបជូនដែរថា Chakrit Yamnam គឺជាតារាសម្ដែងរៀមច្បងដែលសាងកេរ្តីឈ្មោះជាយូរណាស់មកហើយ តាមរយៈស្នាដៃក្នុងភាពយន្តថៃជាច្រើន។ ជាពិសេស លោកទើបតែបញ្ចប់រឿងភាគបុរាណមួយដោយដើរជា ឈុនឆាង លោកល្បីល្បាញដោយសារតែពូកែសម្ដែង និងការតុបតែងម៉ូដសក់សក្តិសមគ្មានកន្លែងទាស់ឡើយ៕

អត្ថបទ៖ សាង ស្រីល័ក្ខ

ចុចអាន៖ទោះមានស្វាមីជាមហាសេដ្ឋី តែ Pu Praya នៅតែសស្រាក់សស្រាំធ្វើការគ្មានថ្ងៃឈប់សម្រាក

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ២ ម៉ោង មុន

​រូប​ភាព​រលំបាក់​អគារ​គួររន្ធត់​នៅថៃ ប៉ុន្តែ​​អាជ្ញាធរ​​បញ្ជាក់ថា​ ចំនួន​អ្នកស្លាប់​មាន៩នាក់​ដល់​ពេលនេះ​

ព័ត៌មានអន្ដរជាតិ៣ ម៉ោង មុន

​​រហូត​ដល់​ពេល​នេះ មីយ៉ាន់​ម៉ារកឃើញ​អ្នក​ស្លាប់​​​និងរបួស​ជិត​៩០០​នាក់​ក្នុងគ្រោះរញ្ជួយដី​

ព័ត៌មានជាតិ៥ ម៉ោង មុន

ក្រុមហ៊ុន​បច្ចេកវិទ្យា​ទំនើប​​ចិន ប្ដេជ្ញា​ជំរុញ​កម្មវិធី​សិក្សា TVET កម្ពុជា ឱ្យ​ស្រប​តាមស្តង់ដារ​សិក្សា​នៃ​ប្រទេសចិន និងអាល្លឺម៉ង់

ព័ត៌មានជាតិ៦ ម៉ោង មុន

មន្ត្រីក្រសួងសេដ្ឋកិច្ច ៖ ម្ចាស់​អាជីវកម្ម ដែលប្រឈមហានិភ័យ ត្រូវ​មាន​ធានារ៉ាប់រង​សម្រាប់​អាជីវកម្ម​ខ្លួន

ព័ត៌មានអន្ដរជាតិ៨ ម៉ោង មុន

​​តើគ្រោះ​​រញ្ជួយដី​កើត​នៅ​មីយ៉ាន់​ម៉ា​​​ប៉ះពាល់​និង​ជះឥទ្ធិពលដល់​ណាខ្លះ?​

ព័ត៌មានអន្ដរជាតិ១០ ម៉ោង មុន

កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក

ព័ត៌មានជាតិ២០ ម៉ោង មុន

បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព

ក្រុងប៉ោយប៉ែត
សន្តិសុខសង្គម៩ ម៉ោង មុន

ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ

ព័ត៌មានអន្ដរជាតិ១០ ម៉ោង មុន

ការ​ខូចខាត​បឋម ព្រោះ​គ្រោះរញ្ជួយដីដ៏ខ្លាំងក្លា​ដែល​វាយប្រហារអាស៊ីអាគ្នេយ៍

ព័ត៌មានអន្ដរជាតិ១០ ម៉ោង មុន

នាយករដ្ឋមន្ត្រី​ថៃ ដាក់​ចេញ​បទបញ្ជា​​បន្ទាន់ដើម្បី​គ្រប់គ្រង់​គ្រោះរញ្ជួយដី​

Sokha Hotels

ព័ត៌មានពេញនិយម