ព័ត៌មានជាតិ
សម្ដេចតេជោ កូនធម៌លោកតា ជួង ឧបត្ថម្ភថវិកា ៥ ម៉ឺនដុល្លារ ដល់ដំណើរការកែលម្អរមណីយដ្ឋានបឹងកន្សែង
នៅថ្ងៃទី ១ ខែមិថុនា ឆ្នាំ ២០២៤ នេះ លោក ញ៉ែម សំអឿន អភិបាលខេត្តរតនគិរី បានឲ្យដឹងថា សម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា កូនធម៌លោកតា ជួង បានឧបត្ថម្ភថវិកា ចំនួន ៥ ម៉ឺនដុល្លារ ដល់ដំណើរការកែលម្អរមណីយដ្ឋានបឹងកន្សែង។

ក្នុងនាម អភិបាលខេត្តរតនគិរី លោកបានគោរពថ្លែងអំណរអរគុណយ៉ាងជ្រាលជ្រៅជាទីបំផុត ជូនចំពោះ សម្ដេចតេជោ ដែល សម្ដេច បានឧបត្ថម្ភទឹកប្រាក់ចំនួន ៥ ម៉ឺនដុល្លារ ក្នុងការរៀបចំបឹងកន្សែង រួមនឹងរចនាសម្ព័ន្ធបឹង ឲ្យមានសោភ័ណភាពជាទីលំហែកម្សាន្តរបស់ប្រជាពលរដ្ឋក្នុងខេត្ត ជាពិសេសអ្នកក្រុងបានលុង និងការទាក់ទាញភ្ញៀវទេសចរជាតិ-អន្តរជាតិ មកកម្សាន្តខេត្ត នៃភាគឦសាន ទឹកដីក្រហម ដ៏សែនមនោរម្យនេះ។
គួរជម្រាបថា បឹងកន្សែង គឺជាបឹងមួយនៅកណ្ដាលក្រុងបានលុង នៃខេត្តរតនគិរី។ បឹងនេះ មានជម្រៅប្រមាណ ៧ ម៉ែត្រ នៅរដូវទឹកឡើង។ បឹងកន្សែង នេះដែរ មានទ្វារទឹកបិទបើក ១ ផែឈើ ១ (៣០ ម x១០ម) និងមានអាស្រមលោកតា ជួង ១ ផងដែរ។

ចុងទសវត្សឆ្នាំ ៨០ មានការសាងសង់មន្ទីរសុខាភិបាលមួយនៅមាត់បឹងមានរហូតមកដល់សព្វថ្ងៃនេះ។ ក្នុងនោះ ក៏មានផ្លូវបេតុងក្រវាត់ ៧០% ជុំវិញមាត់បឹងផងដែរ។
ក្រុងបានលុង ដោយសារមិនមានទីតាំងកម្សាន្តលំហែ និងស្ថានភាពបឹងមិនស្អាត ទើប លោក ញ៉ែម សំអឿន អភិបាលខេត្តរតនគិរី បានរៀបចំបឹងកន្សែងនេះឲ្យមានសោភ័ណភាព សម្រាប់ប្រជាពលរដ្ឋមកកម្សាន្ត ជាពិសេសក្នុងពិធីបុណ្យអុំទូក និងបុណ្យផ្សេងៗ ដោយប្រើថវិកាលោកផ្ទាល់ និងការកៀរគរពីសប្បុរសជននានាផងដែរ។

បច្ចុប្បន្ន ក្រុមការងារកែលម្អ បាននិងកំពុងធ្វើ ៖
-បារចក សារាយ កម្ទេចឈើ ប្រមូលសំរាម និងស្តាដីភក់ដាក់មកលើ រួចពង្រាបដាំដើមឈើ និងផ្កា។
-កសាងរូបអក ២ (ញីឈ្មោល) ដើម្បីរំលឹកដល់បទចម្រៀងអធិរាជសំឡេងមាស លោក ស៊ីន ស៊ីសាមុត និងសត្វទោមអម ១ ចំនួន នៅផ្នែកខាងកើត។
-កសាងដំរី ៣(បា មេ និងកូន) នៅផ្នែកខាងត្បូងបឹង និងកន្លែងអង្គុយកម្សាន្ត។
-កសាងអាស្រមលោកតា ជួង ដែលត្រូវជាឪពុកធម៌របស់ សម្ដេចតេជោ ឡើងវិញ ឲ្យស្អាត នៅទីតាំងដដែល។
-រៀបចំសួនសម្រាប់កម្សាន្ត និងហាត់ប្រាណផ្នែកខាងលិច
-ដាំដើមឈើ និងផ្កា ក្រោយ និងចំហៀងមន្ទីរសុខាភិបាល លើដីដែលស្តាពីបឹង។
-សង់បន្ទប់ទឹកអនាម័យសាធារណៈ ១ (ប្រុស ២ ស្រី ២ និងក្រឡបត់ជើងតូចបុរស ៥)។
-សម្អាត និងពង្រាបដីដាំស្មៅឲ្យទីវាលស្មៅធំលំអដោយផ្កា ដើមឈើ និងសួនមានរូបបេះដូង ទោងសម្រាប់អង្គុយលេង និងមានកន្លែងរត់កីឡា។
-បំពាក់ឧបករណ៍ហាត់ប្រាណ ៤ កំប្លេ រួចរាល់ នៅផ្នែកខាងត្បូង៕
អត្ថបទ ៖ វុទ្ធឦសាន






-
ព័ត៌មានជាតិ៥ ថ្ងៃ agoពិធី “រៀបមង្គលការលេង” មួយគូ នៅវត្តបឹងត្រាវ ប្រមូលថវិកាសាងសង់វត្ត អបអរបុណ្យចូលឆ្នាំខ្មែរ
-
ព័ត៌មានជាតិ៤ ថ្ងៃ ago៦ថ្ងៃក្នុងព្រឹត្តិការណ៍ «នគរសង្ក្រាន្ត» មន្ទីរសុខាភិបាលរាជធានីភ្នំពេញ បានពិនិត្យ និងព្យាបាលជូនពលរដ្ឋជាង២ពាន់នាក់
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoត្រាំ ពន្លះ WSJ ថា ជាសារព័ត៌មានវង្វេងផ្លូវ និងជាកាកសំណល់នយោបាយ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoកម្ពុជារឹតបន្តឹង និងទប់ស្កាត់សំណល់អេឡិចត្រូនិក ខណៈអាស៊ីអាគ្នេយ៍កំពុងក្លាយជាគោលដៅថ្មី
-
ព័ត៌មានជាតិ៥ ថ្ងៃ agoបដិសេធមិនឱ្យ សម រង្ស៊ី ចូលរួមការជួបជុំសមាគមខ្មែរនៅប៉ារីស គឺដើម្បីបញ្ចៀសការភ្ជាប់ជាមួយបុគ្គលនេះកំពុងជាប់ទោស
-
ព័ត៌មានជាតិ៧ ថ្ងៃ ago៣ ថ្ងៃចូលឆ្នាំថ្មី ខេត្តក្រចេះទទួលទេសចរមកកម្សាន្តប្រមាណ ៦៩ ៩៦២ នាក់ ខណៈព្រែកកាំពីជាគោលដៅទាក់ទាញបំផុត
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoវិនិយោគិនបរទេសដកខ្លួនពីទីផ្សារថៃ ខណៈវិបត្តិថាមពលគំរាមកំហែងសេដ្ឋកិច្ច
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoអាមេរិក រឹបយកកប៉ាល់ដឹកទំនិញអ៊ីរ៉ង់ នៅឈូងសមុទ្រអូម៉ង់ ខណៈទីក្រុងតេហេរ៉ង់ គំរាមសងសឹក


