ព័ត៌មានអន្ដរជាតិ
អតីតមេបក្សឈ្នះឆ្នោត ថៃ ត្រៀមខ្លួនធ្វើជានាយករដ្ឋមន្ត្រី បើលោក សេដ្ឋា ត្រូវដកតំណែង
អតីតមេដឹកនាំបក្សឈ្នះឆ្នោតថៃលោក ភីថា លីមចារឿនរ៉ាត់ បាននិយាយថា លោកត្រៀមខ្លួនរួចជាស្រេចក្នុងការចូលកាន់តំណែងជានាយករដ្ឋមន្ត្រី ប្រសិនបើច្បាប់អនុញ្ញាត ជាពិសេសនៅពេលដែលលោក សេដ្ឋា ថាវីស៊ីន ត្រូវដកចេញពីតំណែង ក្រោយសាលក្រមសម្រេចរបស់តុលាការពាក់ព័ន្ធការតែងតាំងមន្ត្រីក្នុងជួររដ្ឋាភិបាលរបស់លោក ។

ថ្លែងចេញពីព្រឹត្តិការណ៍ Bangkok Pride Parade កាលពីថ្ងៃទី២ ខែមិថុនា លោក ភីថា ដែលជាសមាជិកសភា និងជាប្រធានទីប្រឹក្សារបស់មេដឹកនាំគណបក្សចលនាឆ្ពោះទៅមុខបានលើកឡើងថា “ផែនការរបស់យើងគឺធ្វើការឲ្យអស់ពីសមត្ថភាព ប្រសិនបើមានបញ្ហាផ្នែកនយោបាយ ហើយគណបក្សរបស់យើងក៏មានគោលការណ៍ និងវិធីដោះស្រាយផងដែរ ប្រសិនបើសភាត្រូវបានរំលាយ” ។
លោក ភីថា បានបន្ថែមថា ប្រសិនបើច្បាប់អនុញ្ញាតមែននោះ លោក Chaitawat Tulaton ដែលជាមេដឹកនាំគណបក្សចលនាឆ្ពោះទៅមុខ ត្រូវតែតែងតាំងរូបលោកជាបេក្ខភាពនាយករដ្ឋមន្ត្រី ហើយបុរសវ័យ ៤៤ ឆ្នាំរូបនេះក៏បានថ្លែងអំណរគុណទៅដល់សាធារណជនសម្រាប់ការបន្តគាំទ្រដល់គណបក្ស ជាពិសេសការបោះឆ្នោតស្ទង់មតិកាលពីពេលថ្មីៗនេះដែលនៅតែមានការពេញចិត្តលើរូបលោក ។

យោងតាមការបោះឆ្នោតស្ទង់មតិទូទាំងប្រទេស និងចេញផ្សាយដោយសារព័ត៌មាន The Nation បានរកឃើញថា ប្រជាជនថៃភាគច្រើននៅតែពេញចិត្តពេញថ្លើមលើគណបក្សចលនាឆ្ពោះទៅមុខ ហើយ ៤៦ ភាគរយចង់ឲ្យលោក ភីថា ដឹកនាំរដ្ឋាភិបាល និងឡើងកាន់តំណែងជានាយករដ្ឋមន្ត្រី ប្រសិនបើលោក សេដ្ឋា ដែលកំពុងកាន់តំណែងបច្ចុប្បន្ន ត្រូវបានដកចេញពីតំណែងពិតប្រាកដមែន ។
តុលាការធម្មនុញ្ញរបស់ប្រទេសថៃកាលពីសប្ដាហ៍មុនបានទទួលយកបណ្តឹងរបស់សមាជិកព្រឹទ្ធសភាចំនួន ៤០ រូបដែលទាមទារឲ្យដកលោក សេដ្ឋា ចេញពីតំណែងជានាយករដ្ឋមន្ត្រី ដោយសារតែអតីតមហាសេដ្ឋីអចនលទ្រព្យវ័យ ៦២ ឆ្នាំរូបនេះបំពានរដ្ឋធម្មនុញ្ញ ក្រោយរឿងតែងតាំងលោក Pichit Chuenban ធ្វើជារដ្ឋមន្ត្រីទីស្តីការនាយករដ្ឋមន្ត្រី ព្រោះអតីតមេធាវីរូបនេះខ្វះសុចរិតភាព និងបទដ្ឋានសីលធម៌ដែលតម្រូវដោយរដ្ឋធម្មនុញ្ញ ជាពិសេសលោកជាប់ពាក់ព័ន្ធទោសព្រហ្មទណ្ឌ ។
គួរបញ្ជាក់ថា បច្ចុប្បន្នរដ្ឋាភិបាលថៃដែលកាច់ចង្កូតនាវាដោយលោកនាយករដ្ឋមន្ត្រី សេដ្ឋា ថាវីស៊ីន កំពុងស្ថិតក្នុងភាពវឹកវរ ខណៈក៏មានការលាលែងពីតំណែងរបស់រដ្ឋមន្ត្រី ៣ រូបរួចទៅហើយក្នុងរយៈពេលប៉ុន្មានសប្ដាហ៍ថ្មីៗនេះ ក្រោយការរុះរើគណៈរដ្ឋមន្ត្រី ស្របពេលដែលបច្ចុប្បន្នសេដ្ឋកិច្ចថៃក៏មិនទាន់ដំណើរការល្អនៅឡើយនោះដែរ ជាពិសេសពាក់ព័ន្ធនឹងកិច្ចសន្យាផ្ដល់សាច់ប្រាក់ដល់ប្រជាជនប្រមាណ ៥០ លាននាក់ ៕

ដោយ ៖ សុខ ជីវ័ន្ត
ចុចអាន ៖ IMF ឲ្យ អ៊ុយក្រែន ខ្ចីលុយរាប់ពាន់លានដុល្លារបន្ថែមទៀតក្នុងកិច្ចសន្យា ៤ ឆ្នាំ
-
សេដ្ឋកិច្ច៣ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ១៣ ម៉ោង agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ២ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម២ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៣ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoព្រះសង្ឃថៃ សុគត កើនដល់ ១០អង្គហើយ ក្នុងហេតុការណ៍បុករះ បង្កឡើងដោយ កុមារមានបញ្ហាស្មារតី


