Connect with us

ជីវិតកម្សាន្ដ

​ប្ដីប្រពន្ធ Hyun Bin-Son Ye Jin លក់​ផ្ទះ​ប្រណីត​ក្នុង​តម្លៃ ៥.១លាន​ដុល្លារ

បានផុស

នៅ

Penthouse ជាផ្ទះដ៏ប្រណិតដែលមានទីតាំងនៅសង្កាត់ Achiul នៃ Guri ខេត្ត Gyeonggi ត្រូវបានគូស្វាមីតារាសម្ដែងកូរ៉េ ទិញនៅឆ្នាំ ២០២០ ក្នុងតំលៃ ៤.៨ លានវ៉ុន (៣.៥ លានដុល្លារ ) ហើយដាក់លក់វិញក្នុងតម្លៃ ៥.១លាន​ដុល្លារ។ នេះបើយោងតាមការចុះផ្សាយពីសារព័ត៌មាន Allkpop នៅថ្ងៃទី០៧ ខែមិថុនា ឆ្នាំ២០២៤។

ទន្ទឹមនោះផងដែរ វាត្រូវបានគេជឿថា ផ្ទះដ៏ប្រណិតមួយនេះគឺជាទីតាំងដែល Hyun Bin និង Son Ye Jin ក្រេបទឹកឃ្មុំនិងសំងំរស់នៅទីនេះ ក្នុងរយៈពេល ២ ឆ្នាំចុងក្រោយ។ វាមានបន្ទប់គេង ៤ និងបន្ទប់ទឹក ៤សួនច្បារលើដំបូល ហើយមានទំហំ ៣៣០ម៉ែត្រការ៉េ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

យ៉ាងណាក៏ដោយ ៤ឆ្នាំបន្ទាប់ពីការទិញរបស់ខ្លួន Hyun Bin បានដាក់ Penthouse សម្រាប់លក់ក្នុងតម្លៃ ៧លានវ៉ុន (៥.១ លានដុល្លារ)។ ប្រសិនបើផ្ទះមួយនេះលក់ក្នុងតម្លៃដែលបានស្នើសុំនោះ Hyun Bin នឹងរកចំណេញដល់ទៅ ២.២ ពាន់លានវ៉ុនឯណោះ។

យ៉ាងណាមិញ​ តារាសម្ដែង Hyun Bin និង Son Ye Jin បានរៀបការនៅខែមីនា ឆ្នាំ ២០២២បន្ទាប់ពីពួកគេជួបគ្នាក្នុងរឿង “Crash Landing on you” ។ គូស្នេហ៍ទាំងពីរបានស្វាគមន៍កូនដំបូង​ ដែលជាកូនប្រុសនៅក្នុងខែវិច្ឆិកា ឆ្នាំដដែលផងដែរ៕

អត្ថបទ៖ ​សាង ស្រីល័ក្ខ

ចុចអាន៖តារាកូរ៉េណាខ្លះ ជាប់ចំណាត់ថ្នាក់ជាម៉ូដែលផ្សាយពាណិជ្ជកម្មស៊ីថ្លៃជាងគេ?

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម