ព័ត៌មានអន្ដរជាតិ
ក្រុមឧទ្ទាមហ៊ូធី បើកការវាយប្រហារដោយគ្រាប់បែកលើកប៉ាល់របស់ក្រិកនៅសមុទ្រក្រហម
ក្រុមឧទ្ទាមហ៊ូធី នៅប្រទេសយេម៉ែន បានបើកការវាយប្រហារដោយគ្រាប់បែកតាមទូក លើកប៉ាល់ពាណិជ្ជកម្មនៅសមុទ្រក្រហម ដែលជាការកើនឡើងនៃការវាយប្រហារចុងក្រោយ បើទោះបីជាយុទ្ធនាការដឹកនាំដោយសហរដ្ឋអាមេរិកព្យាយាមការពារផ្លូវទឹកដ៏សំខាន់នេះក៏ដោយ។ នេះបើយោងតាមការចេញផ្សាយរបស់តីភ្នាក់ងារព័ត៌មាន AP នៅថ្ងៃទី១៣ ខែ មិថុនានេះ។

អ្នកនាំពាក្យក្រុមហ៊ូធី បានអះអាងទទួលខុសត្រូវចំពោះការវាយប្រហារនេះ ដោយថាកប៉ាល់ដែលត្រូវបានវាយប្រហារជាកប៉ាល់ក្រុមហ៊ុនដឹកជញ្ជូន ភាគច្រើនមានទង់ជាតិលីបេរីយ៉ា និងគ្រប់គ្រងដោយជនជាតិក្រិក។ ក្នុងការវាយប្រហារនេះមានការប្រើទូកដ្រូន ព្រមទាំងយន្តហោះគ្មានមនុស្សបើក និងមីស៊ីលផ្លោង។
បើយោងតាមយោធាអង់គ្លេស បានឲ្យដឹងថា កប៉ាល់នេះត្រូវបានបុកដោយកប៉ាល់ពណ៌សតូចមួយនៅភាគនិរតីនៃទីក្រុងកំពង់ផែ Hodeida ដែលគ្រប់គ្រងដោយក្រុមហ៊ូធី ហើយបានបណ្តាលឲ្យមានការជន់លិចយ៉ាងធ្ងន់ធ្ងរ និងខូចខាតដល់បន្ទប់ម៉ាស៊ីន។ ស្របពេលជាមួយគ្នានេះយោធាអាមេរិកក៏បានបំផ្លាញនូវមីស៊ីល ៣ គ្រាប់ដែលបាញ់ដោយក្រុមហ៊ូធីព្រមទាំងយន្តហោះគ្មានមនុស្សបើកមួយគ្រឿងនៅលើសមុទ្រក្រហម ប៉ុន្តែមិនបានបង្កការខូចខាតអ្វីឡើយ។

គួរបញ្ជាក់ថា ក្រុមហ៊ូធី បានដណ្ដើមយករដ្ឋធានីរបស់ប្រទេសយេម៉ែនជិតមួយទសវត្សមុន ហើយបាននិងកំពុងប្រយុទ្ធជាមួយក្រុមចម្រុះដឹកនាំដោយអារ៉ាប៊ីសាអូឌីត ហើយបាននិងកំពុងកំណត់គោលដៅដឹកជញ្ជូននៅទូទាំងច្រករបៀងសមុទ្រក្រហមជុំវិញសង្រ្គាមអ៊ីស្រាអែល និងក្រុមហាម៉ាស់នៅតំបន់ហ្គាហ្សា។
ខណៈការវាយប្រហារនេះមានគោលបំណងបញ្ឈប់សង្គ្រាម និងគាំទ្រដល់ប៉ាឡេស្ទីន ទោះបីជាការវាយប្រហារជារឿយៗសំដៅទៅលើនាវាដែលមិនមានជាប់ពាក់ព័ន្ធជាមួយជម្លោះក៏ដោយ។ ដោយកន្លងមកក្រុមឧទ្ទាមហ៊ូធី បានបើកការវាយប្រហារជាង ៥០ លើក លើការដឹកជញ្ជូនសម្លាប់នាវិក ៣ នាក់ រឹបអូសនាវាមួយគ្រឿង និងបានពន្លិចនាវាមួយគ្រឿងទៀតចាប់តាំងពីខែវិច្ឆិកាមក នេះបើយោងតាមរដ្ឋបាលដែនសមុទ្ររបស់សហរដ្ឋអាមេរិក៕

អត្ថបទ៖ ប៊ុន សុភាព
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សេដ្ឋកិច្ច១៥ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
កីឡា៧ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២០ ម៉ោង agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


