ព័ត៌មានអន្ដរជាតិ
បៃដិន-ហ្សេលេនស្គី ចុះកិច្ចព្រមព្រៀងឲ្យ អាមេរិក ជួយយោធាអ៊ុយក្រែន ១០ឆ្នាំពេញ
តាមសេចក្តីរាយការណ៍របស់ CNN នៅថ្ងៃសុក្រទី១៤ខែមិថុនា, លោក ចូ បៃដិន និងលោក វ្ល៉ាឌីមៀរ ហ្សេលេនស្គី បានចុះហត្ថលេខា លើកិច្ចព្រមព្រៀងមួយ ដែលសហរដ្ឋអាមេរិក និងផ្តល់ជំនួយផ្នែកយោធាដល់អ៊ុយក្រែន រយៈពេលមួយទសវត្សរ៍ពេញតែម្តង។ ពិធីចុះហត្ថលេខានេះ ត្រូវបានធ្វើឡើងនៅខាងក្រៅកិច្ចប្រជុំកំពូល G7 ក្នុងប្រទេសអ៊ីតាលី កាលពីថ្ងៃព្រហស្បតិ៍ទី១៣ខែមិថុនា។

ក្រោពីការផ្តល់ជំនួយ, កិច្ចព្រមព្រៀងនេះក៏មានបញ្ជាក់ខ្លឹមសារច្បាស់ៗដែរថា ក្នុងករណីអ៊ុយក្រែនត្រូវវាយប្រហារ ឬរងការគំរាមវាយប្រហារពីសំណាក់រុស្ស៊ី, មន្ត្រីកំពូលៗនៃទីក្រុងវ៉ាស៊ីនតោននិងកៀវ នឹងជួបប្រជុំគ្នាក្នុងរយៈពេល២៤ម៉ោង ដើម្បីជជែករកវិធីឆ្លើយតបនិងដាក់ចេញវិធានការការពារបន្ថែម តាមតម្រូវការរបស់អ៊ុយក្រែន។ លើសពីនេះ សហរដ្ឋអាមេរិក ក៏បញ្ជាក់ជាថ្មីអំពីការប្តេជ្ញាចិត្តរបស់ខ្លួន ជួយអ៊ុយក្រែន ឲ្យឈ្នះសង្គ្រាមលើរុស្ស៊ី ផងដែរ។
កិច្ចព្រមព្រៀងបញ្ជាក់ទៀតថា “ដើម្បីធានាសន្តិសុខរបស់អ៊ុយក្រែន ភាគីទាំងពីរទទួលស្គាល់ថា អ៊ុយក្រែនត្រូវការការវិនិយោគយោធាដ៏រឹងមាំ និងនិរន្តរភាពនៅក្នុងឧស្សាហកម្មការពារជាតិ ស្របតាមស្តង់ដាររបស់អង្គការណាតូ។ សហរដ្ឋអាមេរិកមានបំណងផ្តល់គ្រឿងសឹករយៈពេលយូរ ការបណ្តុះបណ្តាលនិងប្រឹក្សា ចារកម្ម សន្តិសុខ ឧស្សាហកម្មការពារជាតិ និងការគាំទ្រផ្សេងទៀត ដើម្បីជួយអភិវឌ្ឍកងកម្លាំងអ៊ុយក្រែន ឲ្យមានសមត្ថភាពការពារប្រទេស រារាំងការឈ្លានពាននាពេលអនាគត”។

ទោះបីជាយ៉ាងណាក៏ដោយ អនាគតនៃកិច្ចព្រមព្រៀងនេះ គឺស្ថិតក្នុងភាពស្រពេចស្រពិល ព្រោះថា លោក បៃដិន មិនដឹងអាចកាន់តំណែងជាប្រធានាធិបតីអាមេរិក អាណត្តិថ្មីដែរឬក៏អត់ ខណៈលទ្ធផលនៃការស្ទង់មតិជាច្រើនបង្ហាញថា លោក ដូណាល់ ត្រាំ ដែលជាអ្នកប្រឆាំងជំនួយអ៊ុយក្រែន កំពុងមានសំឡេងឆ្នោតនាំមុខ។
សូមបញ្ជាក់ សហរដ្ឋអាមេរិក ចេញមុខចេញមាត់ជួយទីក្រុងកៀវខ្លាំងណាស់ ចាប់តាំងពីជម្លោះអ៊ុយក្រែន-រុស្ស៊ី ផ្ទុះឡើងក្នុងខែកុម្ភៈឆ្នាំ២០២២។ យោងតាមក្រសួងការបរទេសសហរដ្ឋអាមេរិក គិតត្រឹមពេលនេះ ទីក្រុងវ៉ាស៊ីនតោនបានផ្តល់ជំនួយយោធាប្រហែល ៥១.២ពាន់លានដុល្លារហើយ ដល់ទីក្រុងកៀវ៕
អត្ថបទ៖ សុខ សុវណ្ណ
ចុចអាន៖ អាមេរិក ថា កិច្ចព្រមព្រៀងសន្តិសុខថ្មី នឹងក្លាយជាស្ពានចម្លងអ៊ុយក្រែនឲ្យចូល NATO
-
សន្តិសុខសង្គម១៧ ម៉ោង agoទុរេនរាប់តោននៅផ្សារភូពុយ អនុញ្ញាតឱ្យបន្តលក់ ក្រោយមន្ត្រីជំនាញប្រមូលសំណាក និងសាកសួរប្រភពនាំចូល
-
ព័ត៌មានជាតិ៥ ថ្ងៃ agoសមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យជនជាតិថៃ២នាក់និងខ្មែរម្នាក់ ករណីជួញដូរសារធាតុញៀន
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoតំណាងអាមេរិកនិងអ៊ីរ៉ង់ ប៉ះសម្តីគ្នាយ៉ាងខ្លាំងនៅសន្និសីទនុយក្លេអ៊ែរ របស់អង្គការសហប្រជាជាតិ
-
ព័ត៌មានជាតិ៤ ថ្ងៃ agoស្ថានទូតអូស្ត្រាលីប្រចាំកម្ពុជាឆ្លើយតបនឹងហេតុការណ៍ទាហានថៃផ្ទុះអាវុធកាលពីថ្ងៃទី២៩ ខែមេសា
-
ព័ត៌មានជាតិ៥ ថ្ងៃ agoទាហានថៃបាញ់កាំភ្លើង៩គ្រាប់ មុខអនុព័ន្ធយោធាអាម៉េរិក ចិន រុស្ស៊ី ជប៉ុន ដែលចុះសង្កេតការណ៍នៅអូរស្មាច់
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoរដ្ឋបាលលោក ត្រាំ បកស្រាយថា «សង្គ្រាមចប់ហើយ» ដើម្បីគេចពីការសុំច្បាប់សភា
-
ព័ត៌មានជាតិ៧ ថ្ងៃ agoអាជ្ញាធរទាត់ចោលព័ត៌មានដែលផ្សាយថា ថៃបានឈ្លានពានចូលទឹកដីខ្មែរនៅខេត្តប៉ៃលិន
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoចាប់ខ្លួនបានហើយ! ខ្មាន់កាំភ្លើង ដែលប៉ុនប៉ងបាញ់ប្រហារលោក ត្រាំ នៅសេតវិមាន


