ព័ត៌មានអន្ដរជាតិ
អាមេរិក ថា កិច្ចព្រមព្រៀងសន្តិសុខថ្មី នឹងក្លាយជាស្ពានចម្លងអ៊ុយក្រែនឲ្យចូល NATO
លោក ចូ បៃឌិន និងលោក ហ្សេលេនស្គី នឹងចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិសុខទ្វេភាគីរវាងសហរដ្ឋអាមេរិក និងប្រទេសអ៊ុយក្រែន នៅក្នុងអំឡុងកិច្ចប្រជុំកំពូល G7 ក្នុងប្រទេសអ៊ីតាលី ដែលប្រព្រឹត្តទៅចាប់ពីថ្ងៃទី១៣ ដល់ថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២៤។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន AP កាលពីថ្ងៃទី១២ ខែមិថុនា។

លោក Jake Sullivan និយាយថា កិច្ចព្រមព្រៀងសន្តិសុខនេះ ប្រៀបបានដូចជាការឲ្យសញ្ញាទៅរុស្ស៊ី អំពីដំណោះស្រាយរបស់សហរដ្ឋអាមេរិក ចំពោះសង្គ្រាមរវាងក្រុងមូស្គូ និងក្រុងកៀវ។ ទីប្រឹក្សាសន្ដិសុខជាតិសេតវិមានរូបនេះ បានបន្តថា “ប្រសិនបើលោក វ៉ា្លឌឺមៀ ពូទីន គិតថា គាត់អាចយកឈ្នះលើកម្លាំងចម្រុះ ដែលគាំទ្រអ៊ុយក្រែន នោះគឺគាត់គិតខុសហើយ”។
ទន្ទឹមនោះ លោក Sullivan ក៏បានបញ្ជាក់ផងដែរថា កិច្ចព្រមព្រៀងនេះទៀតសោតប្រៀបបានដូចជាស្ពាន ដែលអាចចម្លងអ៊ុយក្រែនឲ្យក្លាយជាសមាជិកអង្គការ NATO។ នៅត្រង់ចំណុចនេះ បានន័យថា អាមេរិកនឹងជួយឲ្យអ៊ុយក្រែនឆាប់បញ្ចប់សង្គ្រាម ដែលជាគោលការណ៍ទាមទារដោយ NATO មុនអាចក្លាយជាសមាជិកផ្លូវការរបស់អង្គការមួយនេះបាន។
យ៉ាងណាមិញ លោក Sullivan បានលើកឡើងទៀតថា នៅក្នុងកិច្ចព្រមព្រៀងដដែលនេះ អាមេរិកនឹងមិនបញ្ជូនទ័ពឲ្យទៅច្បាំងនៅអ៊ុយក្រែនដោយផ្ទាល់នោះឡើយ ដោយហេតុព្រួយបារម្ភថាអាចផ្ទុះសង្គ្រាមនុយក្លេអ៊ែរជាមួយរុស្ស៊ី។

សូមបញ្ជាក់ថា កិច្ចប្រជុំកំពូល G7 ឆ្នាំ២០២៤ នេះ នឹងធ្វើឡើងនៅក្នុងប្រទេសអ៊ីតាលី ដោយផ្ដោតសំខាន់លើបញ្ហាសេដ្ឋកិច្ច និងភូមិសាស្ត្រនយោបាយ។ មាតិការសើបៗដែលត្រៀមនឹងពិភាក្សា មានដូចជា សង្គ្រាមរុស្ស៊ី-អ៊ុយក្រែន ជម្លោះនៅមជ្ឈិមបូព៌ា និងបញ្ហាអន្តោប្រវេសន៍៕
ដោយ៖ ឈាង
-
ព័ត៌មានជាតិ៦ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា១៩ ម៉ោង agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
កីឡា១ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា១ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
ព័ត៌មានជាតិ៤ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
កីឡា២ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា១៨ ម៉ោង agoនេះម្ចាស់ពានឯកត្តជនទាំង ៤ ប្រចាំជើងឯកពិភពលោក World Cup 2026
-
កីឡា២ ថ្ងៃ agoអបអរសាទរ! អង់គ្លេស ទទួលបានលេខ ៣ ក្រោយឈ្នះ បារាំង ៦-៤ ក្នុងជំនួបស៊ុតគ្នាដូចព្យុះ


