Connect with us

កីឡា

ឥណ្ឌាបញ្ចប់តួនាទីគ្រូបង្វឹក ក្រោយមិនអាចឡើងជុំទី​៣ ជម្រុះ World Cup

បានផុស

នៅ

សហព័ន្ធកីឡាបាល់ទាត់ឥណ្ឌាបាន​បញ្ចប់តួនាទីគ្រូ​បង្វឹក​​សញ្ជាតិ​ក្រូអាត​លោក Igor Stimac បន្ទាប់​ពី​មិនអាចដឹកនាំក្រុមជម្រើសជាតិឥណ្ឌា​ឈាន​ដល់​ជុំ​ទី​៣ ក្នុង​ការ​ប្រកួតវគ្គ​ជម្រុះ World Cup។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

បន្ទាប់ពីកិច្ចប្រជុំរបស់នាយកប្រតិបត្តិ​នៃសហព័ន្ធកីឡាបាល់ទាត់ឥណ្ឌា (AIFF) ស្ថាប័នគ្រប់គ្រងបានចេញសេចក្តីថ្លែងការណ៍ ក្រោយជួបលទ្ធផលដ៏ខកចិត្តក្នុងយុទ្ធនាការជម្រុះ​ FIFA World Cup ឆ្នាំ២០២៦។ ក្រុមបាល់ទាត់ជម្រើស​ជាតិ និងសមាជិកទាំងអស់បានយល់ស្របជាឯកច្ឆ័ន្ទ​ពី​ការ​ផ្លាស់ប្ដូរគ្រូ​បង្វឹកថ្មី ព្រម​ទាំង​ដាក់​ផែនការ​ថ្មី​​។

កិច្ចប្រជុំបានណែនាំអគ្គលេខាធិការស្តីទី លោក Satyanarayan ឲ្យជូនដំណឹងដល់លោក Igor Stimac អំពីការសម្រេចចិត្តរបស់ពួក​គេ​។

លោក Stimac មិនសូវផ្ដោតលើការប្រកួត Asian Cup ទេដោយ​ដាក់​គោលដៅ​សំខាន់លើ​​វគ្គជម្រុះ World Cup ប៉ុន្តែជាលទ្ធផលក្រុមឥណ្ឌាបរាជ័យត្រឹមជុំទី២។ លោកបានដឹកនាំ​ក្រុម​ឥណ្ឌា កាល​ពី​ឆ្នាំ២០១៩ ​ដោយ​ដឹកនាំ​បានចំនួន៥៣ប្រកួត ក្នុង​​នោះ​ឈ្នះ១៩ ស្មើ១៤ និងចាញ់២០៕

ប្រភព៖ Insideworldfootball
ប្រែសម្រួល៖ ផា រតនា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម