Connect with us

ព័ត៌មានអន្ដរជាតិ

កាណាដា ជម្លៀស​អ្នក​ទោស​កម្រិត​ធ្ងន់​ជាង​២០០​នាក់​ពី​គុក ព្រោះ​ភ្លើង​ឆេះ​ព្រៃ​ខ្លាំង

បានផុស

នៅ

មន្ត្រី​កាណាដា បាន​ជម្លៀស​អ្នក​ទោស​ចំនួន ២២៥​នាក់ ចេញ​ពី​​ពន្ធនាគារ​កម្រិត​ធ្ងន់ ​Port-Cartier នៅ​​ទីក្រុង Quebec ដោយសារ​​​តែ​នៅ​​តំបន់​ក្បែរ​នោះ​កំពុង​កើត​មាន​ភ្លើង​ឆេះ​ព្រៃ​យ៉ាង​សន្ធោរសន្ធៅ។ នេះ​បើ​យោង​តាម​​​សេចក្ដី​​ថ្លែងការណ៍​របស់​មណ្ឌល​កែប្រែ​កាណាដា CSC កាល​ពី​ថ្ងៃ​​ទី​២៣ ខែ​មិថុនា ឆ្នាំ​២០២៤។

(រូបភាព៖ Reuters)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក​ស្រី Anne Kelly ប្រធាន​មណ្ឌល​ CSC បាន​​ប្រកាស​ថា ការ​ជម្លៀស​ខ្លួន​នេះ មិន​មាន​​បញ្ហា​ចោទ​​អ្វី​នោះ​ទេ ពោល​គឺ​ទទួល​បាន​ជោគជ័យ​​ល្អ ហើយ​ពន្ធនាគារ​​​ Port-Cartier នៅ​ទីក្រុង Quebec ត្រូវ​បាន​បិទ​ជា​បណ្ដោះ​អាសន្ន​ ខណៈ​ដែល​​អ្នក​ទោស​ទាំង​អស់​កំពុង​ស្ថិត​នៅ​​​ក្នុង​ពន្ធនាគារ​មួយ​កន្លែង​​ថ្មី​ផ្សេង​ទៀត​ដែល​មាន​សុវត្ថិភាព។

ពន្ធនាគារ Port-Cartier គឺ​ជា​ពន្ធនាគារ​​សម្រាប់​ទោស​កម្រិត​ធ្ងន់​បំផុត​ ដែល​​ឃុំ​ឃាំង​អ្នក​ទោស​​​ឧក្រិដ្ឋកម្ម​​ និង​ក្រុម​ឃាតក​​ល្បីៗ​ជា​ច្រើន​ប្រចាំ​ប្រទេស​កាណាដា។

ការ​ជម្លៀស​​ក្រុម​អ្នក​ទោស​​លើក​នេះ ធ្វើ​ឡើង​​ដំណាល​គ្នា​ជាមួយ​ការ​ជម្លៀស​ខ្លួន​ប្រជាជន​កាណាដា​ប្រមាណជាង ១០០០​នាក់​ផង​ដែរ​ពី​ទីក្រុង Quebec បន្ទាប់​ពី​ការ​ប្រកាស​អាសន្ន​​ករណី​ភ្លើង​ឆេះ​ព្រៃ ដែល​​ពិបាក​ក្នុង​ការ​​ទប់​ស្កាត់ និង​មាន​​ការ​គំរាម​កំហែង​ខ្លាំង​​ចំពោះ​សហគមន៍។

(រូបភាព៖ AFP)

សូម​​បញ្ជាក់​ថា ករណី​ភ្លើង​ឆេះ​ព្រៃ​នៅ​​ក្នុង​ឆ្នាំ​២០២៤ នេះ មិន​ទាន់​ចាត់​ទុក​ជា​ករណី​ធ្ងន់ធ្ងរ​បំផុត​​នោះ​ឡើយ បើ​ធៀប​នឹង​ឆ្នាំ​២០២៣​កន្លង​ទៅ ដែល​​​​ភ្លើង​ឆេះ​ព្រៃ​​បាន​កើត​ឡើង​ខ្លាំង​ក្លា​បំផុត​​នៅ​ក្នុង​​ប្រវត្តិសាស្ត្រ​ប្រទេស​កាណាដា ហើយ​បាន​បំផ្លិច​បំផ្លាញ​​​​ផ្ទៃ​ដី​អស់​ជាង ១៦លាន​ហិកតា ជម្លៀស​ប្រជាជន​ជាង​១៥​ម៉ឺន​នាក់ និង​សម្លាប់​មនុស្ស​យ៉ាង​ហោច​ណាស់​អស់​ជាង ៩០​នាក់ ក្នុង​នោះ​មាន​​​អ្នក​ពន្លត់​អគ្គិភ័យ​ចំនួន ៨៦​នាក់៕

ដោយ៖ ឈាង​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ជីវិតកម្សាន្ដ២៨ នាទីutes មុន

ប្អូនប្រុស វ៉ាង ស្រីណូ ចេញមុខសុំទោសស្ថាប័ន Majestic Cambodia ក្រោយរិះគន់មិនសំចៃមាត់

ព័ត៌មានជាតិ៥៥ នាទីutes មុន

អ្នកនាំពាក្យគ្រោះមហន្តរាយ ៖ កម្ពុជា មិនមានកន្លែងណាមួយកើតមាន បញ្ហារញ្ជួយដីទេ

ផន ស្រីពី
ជីវិតកម្សាន្ដ៥៥ នាទីutes មុន

ផន ស្រីពី មោទនភាព ព្រោះបានរួមចំណែកការងារសង្គម និងស្វែងយល់ពីប្រវត្តិសាស្រ្តជាតិ នៅខេត្តស្ទឹងត្រែង

ជីវិតកម្សាន្ដ១ ម៉ោង មុន

តារា​ថៃច្រើននាក់ រត់ប្រាសអាយុចេញពី​ខុនដូ ​ បន្ទាប់ពីគ្រោះ​រញ្ជួយ​ដី​វាយប្រហារអគារខ្ពស់​ៗ​

សន្តិសុខសង្គម២ ម៉ោង មុន

ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ

ព័ត៌មានអន្ដរជាតិ២២ ម៉ោង មុន

កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក

ក្រុងប៉ោយប៉ែត
សន្តិសុខសង្គម២០ ម៉ោង មុន

ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ

សន្តិសុខសង្គម២ ម៉ោង មុន

ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ

ព័ត៌មានអន្ដរជាតិ២២ ម៉ោង មុន

ការ​ខូចខាត​បឋម ព្រោះ​គ្រោះរញ្ជួយដីដ៏ខ្លាំងក្លា​ដែល​វាយប្រហារអាស៊ីអាគ្នេយ៍

ព័ត៌មានអន្ដរជាតិ២១ ម៉ោង មុន

នាយករដ្ឋមន្ត្រី​ថៃ ដាក់​ចេញ​បទបញ្ជា​​បន្ទាន់ដើម្បី​គ្រប់គ្រង់​គ្រោះរញ្ជួយដី​

Sokha Hotels

ព័ត៌មានពេញនិយម