ព័ត៌មានអន្ដរជាតិ
មេណាតូថ្មី ជាអ្នកចាត់ទុករុស្ស៊ី ជាសត្រូវ ក្នុងកែវភ្នែក
តាមសេចក្តីរាយការណ៍របស់ RT កាលពីថ្ងៃពុធទី២៦ខែមិថុនា, ពេលនេះ អង្គការណាតូ រកបានប្រធានថ្មីហើយ នោះគឺជានាយករដ្ឋមន្ត្រីហូឡង់ស្តីទីលោក Mark Rutte ហើយអ្នកនយោបាយជើងចាស់រូបនេះ គឺជាបុគ្គលម្នាក់ដែលចាត់ទុករុស្ស៊ី ជាសត្រូវក្នុងកែវភ្នែក និងជាអ្នកដែលគាំទ្រប្រទេសអ៊ុយក្រែនខ្លាំងក្លាបំផុត។

លោក Rutte នឹងត្រូវចូលកាន់តំណែងជំនួសលោក Jens Stoltenberg ដែលបំពេញការងារនៅតំណែងកំពូលនេះ អស់រយៈពេល១០ឆ្នាំមកហើយ។
ការជ្រើសរើសលោក Rutte កើតឡើង បន្ទាប់ពីមានការឈ្លោះប្រកែកគ្នារាប់ខែសម្រាប់តំណែងនេះ រវាងបេក្ខជននានារួមមាន អតីតរដ្ឋមន្ត្រីការពារជាតិចក្រភពអង់គ្លេសលោក Ben Wallace, នាយករដ្ឋមន្ត្រីអេស្តូនីលោកស្រី Kaja Kallas និងប្រធានាធិបតីរ៉ូម៉ានីលោក Klaus Iohannis។
ការតែងតាំងនេះទៀតសោត ធ្វើឡើងចំពេលបណ្តាប្រទេសណាតូ បន្តផ្តល់ការគាំទ្រផ្នែកយោធាទ្រង់ទ្រាយធំដល់អ៊ុយក្រែន ហើយលោក Rutte នេះឯងបាននិយាយកាលពីដើមខែមិថុនាថា លោកខាងលិចត្រូវតែធានាថា ទីក្រុងកៀវនឹងឈ្នះរុស្ស៊ីដាច់ខាត។

មិនមែនត្រឹមសង្គ្រាមរុស្ស៊ី-អ៊ុយក្រែនទេ អាណត្តិរបស់លោក Rutte នេះ ក៏អាចប្រឈមនឹងការតទល់ជាមួយលោក Donald Trump ផងដែរ ប្រសិនបើគាត់ពិតជាឈ្នះការបោះឆ្នោតជាប្រធានាធិបតីសហរដ្ឋអាមេរិកមែន ព្រោះគេដឹងថា លោក ត្រាំ មិនសូវពេញចិត្តណាតូប៉ុន្មានទេ។
ពាក់ព័ន្ធការតែងតាំងនេះដែរ ប្រទេសរុស្ស៊ី បានចេញមុខបញ្ជាក់ច្បាស់ៗថា ទោះអ្នកណាឡើងកាន់តំណែងជាប្រមុខណាតូក៏ដោយ ក៏ទីក្រុងមូស្គូ នៅតែរក្សាគោលជំហរដដែលចំពោះជម្លោះនៅអ៊ុយក្រែន ហើយស្ថានការណ៍ក៏គ្មានប្រែប្រួលអ្វីដែរ។
សូមបញ្ជាក់ថា ក្នុងនាមជានាយករដ្ឋមន្ត្រីកាន់អំណាចយូរបំផុតក្នុងប្រវត្តិសាស្ត្រហូឡង់ លោក Rutte នឹងត្រូវចាប់ផ្តើមការងារកំពូលនៅអង្គការណាតូ ចាប់ពីថ្ងៃទី១ខែតុលាឆ្នាំ២០២៤នេះទៅ៕
អត្ថបទ៖ សុខ សុវណ្ណ
ចុចអាន៖ សមាជិក NATO ២៣ប្រទេស អាចសម្រេចគោលនយោបាយចំណាយ ២% នៃ GPD លើយោធា

-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ពលរដ្ឋថៃ នៅជាប់ព្រំដែនមីយ៉ាន់ម៉ា កំពុងត្រៀមខ្លួនសម្រាប់ភាពអាសន្ន
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
រុស្ស៊ីនឹងបញ្ជូនប្រតិភូកងការពារដែនអាកាសមកបង្កើតកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ថៃ អះអាងថា ជនកំសាកដែលលួចវាយទាហានកម្ពុជា គឺជាទេសចរ ប៉ុណ្ណោះ
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
កម្ពុជា រងឥទ្ធិពលពីព្យុះមួយទៀត គឺជាព្យុះទី៥ ឈ្មោះ ណារី (Nari)
-
បច្ចេកវិទ្យា២ ថ្ងៃ ago
OPPO Reno14 Series 5G សម្ពោធផ្លូវការហើយ ជាមួយស្ទីលរចនាបថកន្ទុយទេពមច្ឆា និងមុខងារ AI សំខាន់ៗ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
រដ្ឋមន្ត្រីក្រសួងថាមពលថៃ ប្រាប់ពលរដ្ឋកុំជ្រួលច្របល់ បើសង្គ្រាមផ្ទុះឡើង អ្នកខាតធំគឺខ្លួនឯង
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ព្យុះទី៣ និងទី៤ អស់ឥទ្ធិពល តែកម្ពុជានៅតែមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យល់កន្ត្រាក់
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
«នាយករដ្ឋមន្ត្រី៣នាក់ក្នុងពេល៣ថ្ងៃ» ជារឿងដែលមួយពិភពលោក មិនអាចធ្វើបានដូចថៃ