ព័ត៌មានអន្ដរជាតិ
សមាជិក NATO ២៣ប្រទេស អាចសម្រេចគោលនយោបាយចំណាយ ២% នៃ GPD លើយោធា
ប្រទេសចំនួន២៣ ដែលស្ថិតនៅក្នុងចំណោមសមាជិកទាំង៣២របស់អង្គការណាតូ (NATO) កំពុងសម្រេចបាននូវគោលនយោបាយ ក្នុងការចំណាយថវិកាជាតិ ២% នៃ GDP សរុបនៅក្នុងប្រទេស ទៅលើវិស័យការពារជាតិ សម្រាប់ឆ្នាំ២០២៤។ នេះបើយោងតាមការប្រកាសរបស់លោក ចូ បៃឌិន ប្រធានាធិបតីអាមេរិក នៅថ្ងៃទី១៩ ខែមិថុនា។
លោក ចូ បៃឌិន បានប្រកាសថា តួលេខដែលជាកំណត់ត្រាថ្មីរបស់អង្គការណាតូ មានចំនួនកើនឡើងច្រើនជាង២ដង បើធៀបនឹងតួលេខកាលពីខែមករា ឆ្នាំ២០២១។ ប្រធានាធិបតីវ័យ៨១ឆ្នាំរូបនេះ បានបន្តថា បើគិតជាការចំណាយលើវិស័យការពារជាតិសរុបរបស់សមាជិកណាតូទាំងអស់ គឺមានការកើនឡើងចំនួន ១៨% ដែលជាកំណើនច្រើនបំផុតមិនធ្លាប់មាន ក្នុងរយៈពេលជាច្រើនទសវត្សកន្លងមកនេះ។
ចំណែកលោក Jens Stoltenberg អគ្គលេខាធិការអង្គការណាតូ បានឲ្យដឹងថា គោលការណ៍ ២% នៃ GDP សម្រាប់វិស័យការពារជាតិនេះ ធ្វើឡើងកាលពីកិច្ចប្រជុំឆ្នាំ២០១៤ នៅក្នុងប្រទេសវេលស៍។ យ៉ាងណាមិញ នៅកាលណោះ មានប្រទេសតិចតួចបំផុត ដែលអាចសម្រេចគោលនយោបាយនេះ។ មន្ត្រីជាន់ខ្ពស់របស់ណាតូរូបនេះ បាននិយាយតទៀតថា “កាលពី៥ឆ្នាំកន្លងទៅ មានសម្ព័ន្ធមិត្តតិចជាង ១០ប្រទេសប៉ុណ្ណោះ ដែលបានចំណាយ ២% នៃ GDP នៅលើវិស័យការពារជាតិ”។
សូមបញ្ជាក់ថា កិច្ចប្រជុំកំពូលអង្គការណាតូលើកទី៧៥ នឹងរៀបចំឡើងចាប់ពីថ្ងៃទី៩ ដល់ថ្ងៃទី១១ ខែកក្កដាខាងមុខ ដោយមានសហរដ្ឋអាមេរិកគឺជាម្ចាស់ផ្ទះ។ ជំនួបលើកនេះ នឹងផ្ដោតសំខាន់លើដំណោះស្រាយចំពោះបញ្ហាសង្គ្រាមនៅអ៊ុយក្រែន និងការត្រៀមបោះឆ្នោតរបស់សហរដ្ឋអាមេរិក នាខែវិច្ឆិកាខាងមុខ៕
ដោយ៖ ឈាង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច១ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានជាតិ១ សប្តាហ៍ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ


