ព័ត៌មានអន្ដរជាតិ
អ៊ីស្រាអែល ចេញបញ្ជាជម្លៀសថ្មី នៅភាគខាងត្បូងហ្គាហ្សា
តាមការចេញផ្សាយរបស់សារពត៌មាន CNA នៅថ្ងៃទី ០២ ខែកក្កដាបានឲ្យដឹងថា រដ្ឋាភិបាលអ៊ីស្រាអែល បានចេញបញ្ជាជម្លៀសថ្មី ឲ្យពលរដ្ឋចាកចេញពីតំបន់មួយចំនួននៃទីក្រុង Khan Yunis និង Rafah ភាគខាងត្បូងជ្រោយហ្គាហ្សា ដែលនេះត្រូវបានគេអះអាងថា អ៊ីស្រាអែល ច្បាស់ជាបើកការវាយប្រហារថ្មីនៅទីនោះជាក់ជាមិនខានឡើយ។
មនុស្សរាប់ម៉ឺននាក់ បានចាកចេញពីក្រុង Rafah រួចទៅហើយ មុននិងក្នុងអំឡុងពេលនៃការវាយលុករបស់កងទ័ពអ៊ីស្រាអែលនៅទីក្រុងភាគខាងត្បូងចាប់តាំងពីដើមខែឧសភាមក ហើយការព្រមានជម្លៀសចេញពីតំបន់ Al-Qarara, Bani Suhaila និងទីប្រជុំជនផ្សេងទៀតនេះ បានធ្វើឡើងនៅលើប្រព័ន្ធផ្សព្វផ្សាយសង្គមនិងនៅក្នុងសេចក្តីថ្លែងការណ៍ផ្លូវការមួយ ប៉ុន្មានម៉ោងបន្ទាប់ពីអ៊ីស្រាអែលនិយាយថា មានរ៉ុកកែតចំនួន២០គ្រាប់ ត្រូវបានក្រុមប្រដាប់អាវុធជីហាដឥស្លាមប៉ាឡេស្ទីន បាញ់ពីKhan Yunis ចូលទៅក្នុងទឹកដីអ៊ីស្រាអែល។
ស្របពេលជាមួយគ្នានោះដែរ អ្នកនាំពាក្យរបស់អគ្គលេខាធិការអង្គការសហប្រជាជាតិ Antonio Guterres បាននិយាយថា គ្មានកន្លែងណាមានសុវត្ថិភាពឡើយនៅក្នុងតំបន់ហ្គាហ្សា ហើយត្រូវតែមានកិច្ចខិតខំប្រឹងប្រែងបន្ថែមទៀតដើម្បីការពារជនស៊ីវិល។
គួរបញ្ជាក់ថា តាំងពីចាប់ផ្តើមការវាយលុកនៅតំបន់ហ្គាហ្សាកាលពីថ្ងៃទី ២៧ ខែតុលាមក កងកម្លាំងអ៊ីស្រាអែលបានឈានទៅមុខជាបណ្តើរៗទៅភាគខាងត្បូងក្នុងទឹកដីប៉ាឡេស្ទីន ដើម្បីកម្ចាត់ក្រុមហាម៉ាស ទោះបីជាការប្រយុទ្ធបានចាប់ផ្តើមឡើងវិញនៅភាគខាងជើងក៏ដោយ។
បើយោងតាមតួលេខរបស់ AFP, ការវាយប្រហារកាលពីថ្ងៃទី ៧ ខែតុលារបស់ក្រុមហាម៉ាស ទៅលើភាគខាងត្បូងប្រទេសអ៊ីស្រាអែល បានបណ្តាលឲ្យមនុស្សស្លាប់ចំនួន ១,១៩៥ នាក់ ភាគច្រើនជាជនស៊ីវិល ហើយក្រុមសកម្មប្រយុទ្ធនេះ ក៏បានចាប់មនុស្ស ២៥១ នាក់ធ្វើចំណាប់ខ្មាំងផងដែរ ដែលក្នុងនោះមាន ១១៦ នាក់នៅតែស្ថិតក្នុងតំបន់ហ្គាហ្សា។
ជាការសងសឹក អ៊ីស្រាអែលបានសម្លាប់មនុស្សយ៉ាងតិច៣៧ ៩០០ នាក់នៅហ្គាហ្សា ដែលភាគច្រើនជាជនស៊ីវិល៕
អត្ថបទ៖ ប៊ុន សុភាព
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សេដ្ឋកិច្ច១៥ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
កីឡា៧ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២០ ម៉ោង agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


