ជីវិតកម្សាន្ដ
ប្រព័ន្ធផ្សព្វផ្សាយកូរ៉េថា បទចម្រៀង ROCKSTAR របស់ Lisa ល្បីត្រឹមប្រទេសថៃប៉ុណ្ណោះ
នៅថ្ងៃទី ៣០ ខែមិថុនា ឆ្នាំ ២០២៤ ប្រព័ន្ធផ្សព្វផ្សាយកូរ៉េខាងត្បូង OSEN បានរាយការណ៍អំពីតារាស្រី Lisa សមាជិកក្រុម Blackpink ដែលបានចេញបទចម្រៀង Rockstar ជាស្នាដៃទោលដំបូងរបស់នាង ក្រោមការដឹកនាំរបស់ LLOUD កាលពីថ្ងៃទី២៨ ខែមិថុនា។

សារព័ត៌មានបានរៀបរាប់លម្អិតយ៉ាងម៉ត់ចត់ និងរិះគន់គុណភាព នៃវីដេអូចម្រៀង និងការច្រៀង ហើយបានសរសើរថា វាមានគុណភាពខ្ពស់ និងបង្ហាញយ៉ាងច្បាស់ពីភាពពិសេសរបស់ Lisa។ ប៉ុន្តែបទចម្រៀង Rockstar ត្រូវបានចាត់ទុកថាជាការសម្តែងដ៏ខកចិត្តមួយសម្រាប់អ្នកគាំំទ្រ។
ទន្ទឹមនោះដែរ សារព័ត៌មានដដែលបានគូសបញ្ចាក់ទៀតថា Rockstar បានធ្វើឲ្យមានការខកចិត្តយ៉ាងខ្លាំង នេះគឺដោយសារតែបទចម្រៀងនេះបានបង្ហាញខ្លួននៅលេខរៀង៨ នៅលើតារាង Spotify Daily Top Songs Global កាលពីថ្ងៃទី ២៨ ខែមិថុនា ហើយបានកើនឡើងដល់លេខ១ នៅលើតារាងប្រទេសថៃ។ ផ្ទុយទៅវិញ វាជាប់ចំណាត់ថ្នាក់លេខ ២៩ នៅកូរ៉េខាងត្បូង លេខ ១៤ នៅហ្វីលីពីន និងហុងកុង លេខ ១០ នៅតៃវ៉ាន់ លេខ ៩ នៅម៉ាឡេស៊ី និងសិង្ហបុរី និងលេខ ៧៩ នៅឥណ្ឌូនេស៊ី។
ទោះបីជាយ៉ាងណា ងាកទៅកាន់អ្នកគាំទ្រ Lisa ឯណោះវិញបានចូលមកបញ្ចេញមតិហាក់មិនយល់ស្របនឹងការរិះគន់ពីភាពសមរម្យនៃការរាយការណ៍ព័ត៌មាន។ ក្នុងនោះម្នាក់ៗបាននិយាយថា ពួកគេពិតជាចង់ឃើញមុខអ្នកដែលចំអកឲ្យម្ចាស់បទ Rockstar ណាស់។ ជាពិសេសព័ត៌មានមួយនេះ មិនបានធ្វើឲ្យនាងមានចិត្តរង្គោះរង្គើឡើយ។ ស្របពេលជាមួយគ្នានោះដែរ អ្នកផ្សេងទៀតបានបញ្ចេញមតិថា កូរ៉េជាប្រទេសដែលស្អប់មនុស្សខ្លាំងបំផុត ជាពិសេសបរទេសតែម្ដង។
គួរបញ្ចាក់ដែរថា MV ថ្មីក្រោមចំណងជើងថា ROCKSTAR បានចេញផ្សាយកាលពីថ្ងៃទី ២៨ ខែមិថុនា ឆ្នាំ២០២៤ខណៈដែលទីតាំងថតគឺជាអាគារផ្សារទំនេីបដែលគេបោះបង់ចោលដ៏ធំនៅប្រទេសថៃ New World Department Store ហើយគ្រប់គ្នាល្បីថាអាគារខ្មោចលងប្រចាំប្រទេស។ ជាពិសេស វាក៏ជាការចេញផ្សាយលើកដំបូងរបស់ Lisa នៅក្រោមផលិតកម្ម Lloud និង RCA Records ចាប់តាំងពីការចាកចេញរបស់នាងពីផលិតកម្មយក្យ YG និង Interscope Records កាលពីឆ្នាំមុន និងការចេញចម្រៀងទោលលើកដំបូងក្នុងរយៈពេល ៣ ឆ្នាំកន្លងមកនេះ៕

អត្ថបទ៖ សាង ស្រីល័ក្ខ
ចុចអាន៖ចេញមិនទាន់បាន៣ថ្ងៃផង អ្នករចនាម៉ូដចិន ចោទប្រកាន់ Lisa ថា ចម្លងអាវផ្កាយក្នុង MV “Rockstar”
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច១ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ គំរាម «ផ្តល់មេរៀន» ដល់អ៊ីស្រាអែល បើហ៊ានប៉ះ មេដឹកនាំកំពូល របស់ខ្លួន


