កីឡា
អតីតកីឡាករអ៉ីតាលីម្នាក់ថា Juventus ចុះកុងត្រា Ronaldo ជាកំហុសឆ្គងមួយ
តារាឆ្នើមព័រទុយហ្គាល់មិនអាចជួយ Juventus ឲ្យលេចធ្លោនៅពានរង្វាន់ Champions League បានទេរហូតដល់ពេលនេះ ចាប់តាំងពីរូបគេបានចាក់ចេញពី Real Madrid កាលពីឆ្នាំ២០១៨។
អតីតកីឡាករអន្តរជាតិអ៊ីតាលី Antonio Cassano បាននិយាយថា ការចុះកុងត្រាយក Cristiano Ronaldo បានបង្ហាញឲ្យឃើញជាកំហុសមួយម្រាប់ Juventus។ កីឡាករព័រទុយហ្គាល់បានមកចូលរួមជាមួយក្លឹបនៅ Turin កាលពីឆ្នាំ២០១៨។ ក្លឹបនេះមានគោលបំណងសំខាន់គឺជួយឲ្យ Juventus លេចធ្លោខ្លាំងនៅ Champions League។ គោលបំណងនេះនៅតែមិនទាន់បំពេញបាន ហើយលោក Cassano មានអារម្មណ៍ថា Juve មានកំហុសក្នុងការចុះកុងត្រាយកម្ចាស់ពាន Ballon d’Or ៥សម័យកាលពីក្លឹប Real Madrid។

លោក Cassano បានលើកហេតុផលថា ៖«Juventus ចុះកុងត្រាយកគាត់ដើម្បីឈ្នះពាន Champions League ប៉ុន្តែក្រុមនេះរឹតតែដុនដាបជាងមុននៅពេលមានគាត់។ ពួកគេនៅតែអាចពានលីគអ៊ីតាលី Serie A ដោយ Ronaldo បាន។ គាត់នៅតែអាចរកគ្រាប់បាល់បាន ពីព្រោះគាត់យល់ពីរបៀបដែលរកគ្រាប់បាល់។ គាត់រត់ពីខាងឆ្វេង ទទួលបាល់ដោយជើងស្តាំ ហើយស៊ុតតែម្តង។ ក្បាលរបស់គាត់គឺជំនាញគ្មានពីរទៅហើយ»។
Ronaldo ដែលមានអាយុ៣៦ឆ្នាំបានឈ្នះជើងឯកលីគអ៊ីតាលីជាមួយ Juventus ពីរដូវកាលជាប់គ្នា និងបានក្លាយជាកីឡាករឆ្នើមប្រចាំឆ្នាំ២០១៩ ព្រមទាំងឈ្នះពាន Supercoppa Italina ឆ្នាំ២០១៨ និង២០១៩។
សម្រាប់ការប្រកួតពានរង្វាន់ Champions League នៅរដូវកាលនេះ Juventus បានចាញ់ Porto ក្រៅដីដោយលទ្ធផល ២-១ នៅជើងទី១ វគ្គ១៦ក្រុមចុងក្រោយ ខណៈជើងទី២ត្រូវប្រកួតនៅផ្ទះរបស់ខ្លួនថ្ងៃទី៩ ខែមីនា។
ចំណែកនៅលីគ Serie A វិញ ក្រុម Juventus កំពុងឈរលេខ៣ តាមពីក្រោយក្រុមលេខ១ Inter ១០ពិន្ទុ និងក្រុមលេខ២ AC Milan ៧ពិន្ទុ ប៉ុន្តែនៅមាន១ប្រកួតក្នុងដៃ៕


ប្រែសម្រួល៖ វីរបុត្រ
ប្រភព៖ GOAL
-
ព័ត៌មានជាតិ១៧ ម៉ោង agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
សេដ្ឋកិច្ច៦ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៥ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម៥ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៧ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី


