ព័ត៌មានអន្ដរជាតិ
ណាសា ចេញការព្រមានពីអាចម៍ផ្កាយធំមួយ ដែលហោះសំដៅមកផែនដី
តាមរយៈគេហទំព័ររបស់ ណាសា ផ្ទាល់, អង្គការមួយនេះកំពុងតាមមើលយ៉ាងយកចិត្តទុកដាក់ជាទីបំផុត ចំពោះអាចម៍ផ្កាយដ៏ធំមួយដុំដែលស្ថិតនៅលើគន្លងផ្លូវហោះមកតម្រង់ផែនដី ជាមួយល្បឿន ៣៣ ៦៧៣គីឡូម៉ែត្រក្នុងមួយម៉ោង។

ស្របពេលជាមួយគ្នានោះ ណាសា ក៏ចេញការព្រមានផងដែរ បើមានករណីអាក្រក់ណាមួយកើតឡើង ប៉ុន្តែក្រោយការសិក្សានិងពិនិត្យតាមតេឡេស្កុប Pan-STARRS 1, ក្រុមអ្នកវិទ្យាសាស្រ្តរកឃើញថា អាចម៍ផ្កាយឈ្មោះ 2024 JJ25 មួយនេះ នឹងប្រហែលមិនបុកផែនដីឡើយ ពោលគឺវានឹងត្រូវប្តូរទិស ត្រឹមហោះកាត់ពិភពលោកប៉ុណ្ណោះ នៅរាត្រីថ្ងៃព្រហស្បតិ៍ទី៤ខែកក្កដាឆ្នាំ២០២៤ ជាមួយគម្លាតពីផែនដី ៤លានគីឡូម៉ែត្រ។
ទោះបីជាយ៉ាងណាក៏ដោយ ណាសា នឹងចេញសេចក្តីជូនដំណឹងជាបន្តបន្ទាប់អំពីព័ត៌មានបន្ថែម ទាក់ទងអាចម៍ផ្កាយនេះ ដើម្បីធានាកុំឲ្យមនុស្សជាតិ ព្រួយបារម្ភ។

អាចច៍ផ្កាយ 2024 JJ25 នេះ ត្រូវបានរកឃើញដោយតេឡេស្កុប Pan-STARRS 1 នៅកោះហាវ៉ៃ កាលពីថ្ងៃទី២ខែកក្កដា ហើយដំណើររបស់វាឆ្លងកាត់ផែនដី នឹងក្លាយជាឱកាសដ៏កម្រសម្រាប់ក្រុមអ្នកវិទ្យាសាស្រ្ត ដើម្បីសិក្សាអំពីវត្ថុហោះជិតផែនដី ដែលអាចបង្កជាការគំរាមកំហែង នាពេលអនាគត។
សូមបញ្ជាក់ថា ជាមួយនឹងអង្កត់ផ្ចិតជាង១១២ម៉ែត្រ ធ្វើឲ្យអាចម៍ផ្កាយនេះ ក្លាយជាវត្ថុមួយក្នុងចំណោមវត្ថុធំៗផ្សេងទៀតដែលហោះមកជិតផែនដី និងត្រូវបានតាមដានមិនដាក់ភ្នែកដោយអង្គការណាសា៕
អត្ថបទ៖ សុខ សុវណ្ណ
ចុចអាន៖ អាចម៍ផ្កាយមហាល្បឿនយ៉ាងធំសម្បើម ហោះកាត់ផែនដី ចុងសប្តាហ៍នេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoពិធី “រៀបមង្គលការលេង” មួយគូ នៅវត្តបឹងត្រាវ ប្រមូលថវិកាសាងសង់វត្ត អបអរបុណ្យចូលឆ្នាំខ្មែរ
-
ព័ត៌មានជាតិ៥ ថ្ងៃ ago៦ថ្ងៃក្នុងព្រឹត្តិការណ៍ «នគរសង្ក្រាន្ត» មន្ទីរសុខាភិបាលរាជធានីភ្នំពេញ បានពិនិត្យ និងព្យាបាលជូនពលរដ្ឋជាង២ពាន់នាក់
-
ព័ត៌មានជាតិ៧ ថ្ងៃ agoកម្ពុជារឹតបន្តឹង និងទប់ស្កាត់សំណល់អេឡិចត្រូនិក ខណៈអាស៊ីអាគ្នេយ៍កំពុងក្លាយជាគោលដៅថ្មី
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoត្រាំ ពន្លះ WSJ ថា ជាសារព័ត៌មានវង្វេងផ្លូវ និងជាកាកសំណល់នយោបាយ
-
ព័ត៌មានជាតិ១ សប្តាហ៍ ago៣ ថ្ងៃចូលឆ្នាំថ្មី ខេត្តក្រចេះទទួលទេសចរមកកម្សាន្តប្រមាណ ៦៩ ៩៦២ នាក់ ខណៈព្រែកកាំពីជាគោលដៅទាក់ទាញបំផុត
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoវិនិយោគិនបរទេសដកខ្លួនពីទីផ្សារថៃ ខណៈវិបត្តិថាមពលគំរាមកំហែងសេដ្ឋកិច្ច
-
ព័ត៌មានជាតិ៦ ថ្ងៃ agoបដិសេធមិនឱ្យ សម រង្ស៊ី ចូលរួមការជួបជុំសមាគមខ្មែរនៅប៉ារីស គឺដើម្បីបញ្ចៀសការភ្ជាប់ជាមួយបុគ្គលនេះកំពុងជាប់ទោស
-
សន្តិសុខសង្គម១៥ ម៉ោង agoតុលាការខេត្តកំពត បង្គាប់ឲ្យឃុំខ្លួនមន្ត្រីនគរបាលដែលគប់កែវស្រាលើអ្នកចាប់ទឹកកកដាក់ពន្ធនាគារ


