ជីវិតកម្សាន្ដ
ច្បាស់ការហើយថា HyunA និង Yong Jun-hyung ពិតជារៀបការនៅខែតុលាឆ្នាំនេះ
យោងតាមរបាយការណ៍ផ្តាច់មុខរបស់សារព័ត៌មានម YTN នៅទី ០៨ ខែមិថុនា បានបញ្ចាក់ថា HyunA និង Yong Jun-hyung នឹងរៀបចំពិធីមង្គលការរបស់ពួកគេនៅថ្ងៃទី ១១ ខែតុលា នៅទីតាំងមួយក្នុងទីក្រុងសេអ៊ូល។
អ្នកជិតស្និទ្ធក្នុងវិស័យសិល្បៈកម្សាន្តថ្មីៗនេះ បានប្រាប់អ្នកយកព័ត៌មាន YTN ថា «ពួកគេរាប់អានគ្នាយូរហើយ និងយល់យ៉ាងស៊ីជម្រៅពីទុក្ខលំបាកក្នុងជីវិតក្នុងវិស័យសិល្បៈ ទើបឈានដល់ការទុកចិត្ត និងការយល់ចិត្តគ្នាយ៉ាងខ្លាំង ហើយបានវិវត្តន៍ទៅជាទំនាក់ទំនងស្នេហា។ ពួកគេមានអារម្មណ៍ជឿជាក់លើស្នេហារបស់ពួកគេ ហើយបានសម្រេចចិត្តរៀបការ។ ខ្ញុំគិតថាពួកគេសម្រេចចិត្តរៀបការដោយសារតែមានទំនុកចិត្តលើសេចក្ដីស្រឡាញ់របស់គ្នា»។
HyunA និង Yong Jun-hyung ទាំងពីរនាក់បានធ្វើការនៅក្រោមផលិតកម្ម Cube Entertainment ដោយ HyunA ជាសមាជិកក្រុម 4Minute និង Yong Jun-hyung ជាសមាជិកនៃ Beast ចែករំលែកបទពិសោធន៍ និងបង្កើតទំនាក់ទំនងរបស់ពួកគេតាមរយៈការសម្តែង និងកម្មវិធីផ្សេងៗ។
តារាទាំងពីរបានប្រកាសពីទំនាក់ទំនងរបស់ពួកគេកាលពីថ្ងៃទី១៨ ខែមករា ដោយបង្ហោះរូបថតមួយសន្លឹកនៅលើគណនីបណ្តាញសង្គម បង្ហាញពួកគេកាន់ដៃគ្នាពេលកំពុងដើរ ហើយបានបន្តស្នេហាជាសាធារណៈ។
ទន្ទឹមនឹងនេះដែរ HyunA ដែលជាតារាលំដាប់ពិភពលោក បានត្រលប់មកវិញនៅក្នុងឧស្សាហកម្មតន្ត្រីនៅក្នុងខែឧសភា បន្ទាប់ពីរយៈពេលពីរឆ្នាំជាមួយនឹងអាល់ប៊ុមខ្នាតតូចថ្មីរបស់នាងដែលមានចំណងជើងថា ‘Attitude’ ទទួលបានការឆ្លើយតបយ៉ាងរីករាយពីអ្នកគាំទ្រ។
សម្រាប់ Yong Jun-hyung បានចេញផ្សាយ EP របស់គាត់ ‘Beautiful Dystopia’ កាលពីថ្ងៃទី ២៥ ខែមីនា ដែលទទួលបានការសរសើរជាអន្តរជាតិ ដោយបានជាប់ចំណាត់ថ្នាក់ខ្ពស់នៅលើតារាង iTunes Top Album នៅក្នុងតំបន់ចំនួន ៦ ទូទាំងពិភពលោក៕

អត្ថបទ៖ សាង ស្រីល័ក្ខ
ចុចអាន៖ប្រព័ន្ធផ្សព្វផ្សាយថា Rosé និង Cha Eun Woo លួចទាក់ទងគ្នា អស់រយៈពេល ៤ ឆ្នាំហើយ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សេដ្ឋកិច្ច១៥ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
កីឡា៧ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២០ ម៉ោង agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


