ជីវិតកម្សាន្ដ
ក្រុមបាល់ទាត់តារាកម្ពុជា ទទួលអំណោយរថយន្តក្រុងយ៉ាងស្រស់ស្អាតពី សម្ដេចតេជោ ហ៊ុន សែន ដើម្បីចូលរួមការងារសប្បុរសធម៌
ថ្វីត្បិតតែមិនបានជ័យជំនះក្នុងការប្រកួតបាល់ទាត់ជាមួយក្រុមកីឡាករថ្នាក់ដឹកនាំខេត្តកំពតក្តី ប៉ុន្តែក្រុមបាល់ទាត់ តារាកម្ពុជា រំភើបចិត្ត ដែល សម្តេចតេជោ ហ៊ុន សែន បានផ្តល់អំណោយជារថយន្តក្រុងយ៉ាងស្រស់ស្អាតដល់ក្រុមរបស់ខ្លួន ដើម្បីធ្វើដំណើររាល់ពេលប្រកួតម្តងៗ និងចូលរួមកម្មវិធីសប្បុរសធម៌នានា…។

តារាចម្រៀង លោក ខេម ដែលជាប្រធានក្រុមបាល់ទាត់តារាកម្ពុជា បាននិយាយថា «រថយន្តសម្រាប់ដឹកកីឡាករបាល់ទាត់តារាកម្ពុជាក្នុងការងារសង្គម និងការងារសប្បុរសធម៌ដែលជាអំណោយដ៏ថ្លៃថ្លាឧបត្ថម្ភដោយ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន។ គោរពជូនពរ សម្ដេចពុក សម្ដេចម៉ែ និងក្រុមគ្រួសារ ទទួលបាននូវសេចក្តីសុខសាន្ត សុខភាពល្អបរិបូរណ៍ ព្រះជន្មាយុយឺនយូរ ជាម្លប់សម្រាប់កូនចៅរហូតតទៅ។ ពួកយើង នឹងនៅតែបន្តគ្រប់ការងារសកម្មភាពសង្គម និងការងារសប្បុរសធម៌ ដើម្បីសង្គមជាតិ និងដើម្បីប្រទេសកម្ពុជា ចូលរួមលេងកីឡាដើម្បីចៀសឆ្ងាយពីគ្រឿងញៀន ដើម្បីសុខភាព កីឡារស់ក្នុងសន្តិភាព»។
ព្រឹត្តិការណ៍បាល់ទាត់មិត្តភាពរវាង ក្រុមបាល់ទាត់ តារាកម្ពុជា និងក្រុមកីឡាករថ្នាក់ដឹកនាំខេត្តកំពត ក្រោមប្រធានបទ «រួមគ្នាគាំទ្រគម្រោងព្រែកជីកហ្វូណនតេជោ» បានបញ្ចប់ទៅដោយជោគជ័យ បើទោះបីជាខាងក្រុមបាល់ទាត់តារាកម្ពុជា បានចាញ់ខាងក្រុមកីឡាករថ្នាក់ដឹកនាំខេត្តកំពតក្តី ប៉ុន្តែមានអ្នកចូលរួមទស្សនារហូតដល់ទៅរាប់ម៉ឺននាក់ ដើម្បីផ្តល់ជាកម្លាំងចិត្តដល់កីឡាករទាំងអស់៕


















-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សេដ្ឋកិច្ច១៥ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
កីឡា៧ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានអន្ដរជាតិ២០ ម៉ោង agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


