កីឡា
យុទ្ធសាស្រ្ត ៣យ៉ាង អង់គ្លេស អាចឈ្នះអេស្ប៉ាញ លើកពានយូរ៉ូ
រាត្រីនេះ ក្រុមតោកំណាចអង់គ្លេស នឹងត្រូវតទល់ជាមួយគោលជល់អេស្ប៉ាញ ក្នុងការប្រកួតវគ្គផ្តាច់ព្រ័ត្រពានរង្វាន់ទ្វីបអឺរ៉ុប ឬគេហៅថា យូរ៉ូ២០២៤។

អ្នកគាំទ្រទាំងសងខាង សុទ្ធតែមានជំនឿចិត្តរៀងៗខ្លួនថា ជម្រើសជាតិរបស់ពួកគេ នឹងអាចនាំពានរង្វាន់មកទឹកដីកំណើត ប៉ុន្តែការប្រកួតនេះ ច្បាស់ជាតានតឹងខ្លាំងណាស់។
ទោះបីជាយ៉ាងណាក៏ដោយ ថ្ងៃនេះអ្នកវិភាគប្រចាំគេហទំព័រ Goal.com បានបង្ហាញយុទ្ធសាស្រ្ត៣យ៉ាងដែលអង់គ្លេស មានភាគរយខ្ពស់អាចយកឈ្នះអេស្ប៉ាញបាន៖
១. បិទ Yamal ឲ្យជាប់
កីឡាករវ័យក្មេងរូបនេះ បានក្លាយជាគ្រាប់ពេជ្រចែងចាំងចិញ្ចាច ក្នុងព្រឹត្តិការណ៍យូរ៉ូ ដោយបង្ហាញទម្រង់លេងយ៉ាងល្អឥតខ្ចោះ។ Yamal គឺជាសុបិនអាក្រក់របស់ខ្សែការពារគ្រប់រូប ពេលដែលលេងតទល់ជាមួយអេស្ប៉ាញ។
អ្នកវិភាគលើកឡើងថា ទម្រង់លេង ៣-៤-៣ របស់លោក Southgate ទំនងបង្កជាចន្លោះប្រហោងឲ្យ Yamal ទម្លុះបាន ដូច្នេះគ្រូអង់គ្លេស ធ្វើយ៉ាងណា ត្រូវដាក់ខ្សែការពារមានគុណភាពទាំងល្បឿននិងកាយសម្បទា ដើម្បីបិទ Yamal ឲ្យជាប់។
យ៉ាងណា អង់គ្លេស ក៏កុំប្រហែសជាមួយយុវជនកំពូលល្បឿន Williams ដែរ!

២. ប្រើកីឡាករបម្រុង
អង់គ្លេស សម្បូរទៅដោយកីឡាករល្អៗ សូម្បីតែឈុតបម្រុងក៏មិនណយដែរ។ ប៉ុន្មានប្រកួតមកនេះ អង់គ្លេស តែងវាយបកគូប្រកួត ជាពិសេសនៅចុងម៉ោងតែម្តង ជាក់ស្តែងការប្រកួតវគ្គ Semi ជាមួយហូឡង់តែម្តងដែល Cole Palmer និង Ollie Watkins ត្រូវបានប្តូរចូល ហើយអ្នកទាំងពីរ គឺជាអ្នករកជ័យជម្នះឲ្យអង់គ្លេស បានឡើងផ្តាច់ព្រ័ត្រ។
យុទ្ធសាស្រ្តរបស់លោក Southgate គឺបែបនេះ! គាត់តែងប្តូរកម្លាំងសំខាន់ចូលចុងម៉ោង ដើម្បីក្រឡុកទីលាន ហើយទទួលបានលទ្ធផលគាប់ប្រសើរ។

៣. ទប់យកប៉េណាល់ទី
អង់គ្លេសឥឡូវ មិនមែនដូចអង់គ្លេសពីមុនទេ ដែលតែងចាញ់បាល់ប៉េណាល់ទីគេ។ អង់គ្លេសឥឡូវ ស៊ុតប៉េណាល់ទីល្អជាងមុន ជាក់ស្តែងក្រោមការដឹកនាំរបស់លោក Southgate អង់គ្លេសឈ្នះបាល់ប៉េណាល់ទីដល់ទៅ៣ដង ក្នុងចំណោម៤ដង។
នេះមានន័យថា បើការប្រកួតវគ្គផ្តាច់ព្រ័ត្រនេះ អូសបន្លាយដល់ការស៊ុតបាល់ប៉េណាល់ទីមែននោះ អង់គ្លេស ប្រហែលមានទឹកមាត់លេប ខណៈដែលអេស្ប៉ាញ ធ្វើមិនបានល្អទេចំពោះការស៊ុតបាល់ប៉េណាល់ទីប៉ុន្មានលើកចុងក្រោយ៕

អត្ថបទ៖ សុខ សុវណ្ណ
ចុចអាន៖ តើ Kane អាចដោះបណ្តាសា ឈ្នះពានលើកដំបូងក្នុងអាជីពរបស់ខ្លួន បានទេ?
-
ព័ត៌មានអន្ដរជាតិ៨ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច២ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ៧ ថ្ងៃ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត


