កីឡា
អាហ្សង់ទីន ក្លាយជាក្រុមឈ្នះពាន Copa America ច្រើនជាងគេ
ក្រោយឈ្នះក្រុមជម្រើសជាតិកូឡុំប៊ី វគ្គផ្ដាច់ព្រ័ត្រក្នុងលទ្ធផល ១-០ នៅម៉ោងបន្ដែម១៥នាទី២ដង ក្រុមបាល់ទាត់ជម្រើសជាតិអាហ្សង់ទីនបានក្លាយជាក្រុមបានឈ្នះពានរង្វាន់ Copa America ច្រើនជាងគេគិតត្រឹមឆ្នាំ២០២៤។

អាហ្សង់ទីនជាក្រុមទី១ក្នុងប្រវត្តិសាស្រ្ដពានរង្វាន់បាល់ទាត់ទ្វីបអាមេរិកឡាទីនដោយបានឈ្នះជើងឯក Copa America ច្រើនបំផុត។ ពួកគេបានឈ្នះ១៦លើក។ អាហ្សង់ទីនធ្លាប់ឡើងដល់វគ្គផ្ដាច់ព្រ័ត្រចំនួន៣០លើកក្នុងនោះឈ្នះជើងឯក១៦លើកក្នុងឆ្នាំ១៩២១, ១៩២៥, ១៩២៧, ១៩២៩, ១៩៣៧, ១៩៤១, ១៩៤៥, ១៩៤៦, ១៩៤៧, ១៩៥៥, ១៩៥៧, ១៩៥៩, ១៩៩១, ១៩៩៣, ២០២១ និង២០២៤ ខណៈពួកគេឈ្នះជើងឯករងចំនួន១៤លើក។

ក្រុមជម្រើសជាតិអ៊ុយរូហ្គាយជាក្រុមជោគជ័យទី២ ក្នុងពានរង្វាន់ Copa America បន្ទាប់ពីក្រុមជម្រើសជាតិអាហ្សង់ទីន។ អ៊ុយរូហ្គាយ ធា្លប់ឡើងដល់វគ្គផ្ដាច់ព្រ័ត្រចំនួន២១លើក ក្នុងនោះពួកគេគ្រងជើងឯកចំនួន១៥លើកក្នុងឆ្នាំ១៩១៦, ១៩១៧, ១៩២០, ១៩២៣, ១៩២៤, ១៩២៦, ១៩៣៥, ១៩៤២, ១៩៥៦, ១៩៥៩, ១៩៦៧, ១៩៨៣, ១៩៨៧, ១៩៩៥ និង២០១១ ហើយទទួលបានចំណាត់ថ្នាក់ចំនួន៦លើក៕





អត្ថបទ៖ ផា រតនា
-
ព័ត៌មានអន្ដរជាតិ១៩ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


