សន្តិសុខសង្គម
ឆេះផ្ទះស្តុកវ៉ែនតា ជាន់ទី ១ មួយកន្លែង បង្កការភ្ញាក់ផ្អើល
អគ្គិភ័យបានឆាបឆេះផ្ទះជាន់ទី ១ ដែលស្តុកវ៉ែនតា មួយកន្លែង យ៉ាងសន្ធោសន្ធៅ បង្កឲ្យមានការភ្ញាក់ផ្អើល រថយន្តពន្លត់អគ្គិភ័យចុះមកអន្តរាគមន៍ទាន់ពេលវេលា មិនរាលដាលដល់ផ្ទះអ្នកជិតខាង។

ហេតុការណ៍អគ្គិភ័យនេះបានកើតឡើងនៅវេលាម៉ោងប្រមាណ ១០ និង ២០ នាទី ព្រឹកថ្ងៃទី ១៥ ខែកក្កដា ឆ្នាំ ២០២៤ ស្ថិតតាមបណ្ដោយផ្លូវ ១៧០ ជាន់ទី ១ សង្កាត់អូរឫស្សីទី ០១ ខណ្ឌ ៧ មករា រាជធានីភ្នំពេញ។
បើតាមប្រភពពីប្រជាពលរដ្ឋបានឲ្យដឹងថា ពួកគាត់បានធុំក្លិនឈ្ងៀម ក៏នាំគ្នាដើររកមើលឃើញមានផ្សែងហ៊ុយខ្មៅខ្មួលខ្មាញ់ហ៊ុយចេញមកក្រៅផ្ទះជាន់ទី ១ ភ្លាមៗ ប្រជាពលរដ្ឋនៅទីនោះ នាំគ្នាស្រែកឆោឡោថាមានភ្លើងឆេះផ្ទះ រួចបានទាក់ទងទៅសមត្ថកិច្ចមូលដ្ឋានឲ្យចុះមកកន្លែងកើតហេតុ និងទាក់ទងមន្ត្រីជំនាញបង្ការនិងពន្លត់អគ្គិភ័យ មកជួយអន្តរាគមន៍បាញ់ពន្លត់ទាន់ពេលវេលា មិនមានការរាលដាល។ ក្នុងនោះ លោក ថេង សុថុល អភិបាលខណ្ឌ ៧ មករា រួមជាមួយមន្ត្រីក្រោមឱវាទ ក៏បានចុះមកត្រួតពិនិត្យផ្ទាល់នៅកន្លែងកើតហេតុដែរ។

អគ្គិភ័យខាងលើបានឆាបឆេះផ្ទះជាន់ទី ០១ ប្រភេទថ្មបេតុង ស្ទើរទាំងស្រុង រួមជាមួយសម្ភារៈមួយចំនួន តែមិនបង្កឲ្យនរណារងរបួសទេ និងមិនមានការរាលដាលដល់ផ្ទះអ្នកដទៃនោះឡើយ។
ប្រតិបត្តិការខាងលើនេះដែរ រថយន្តបង្ការ និងពន្លត់អគ្គិភ័យ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានមកដល់ទីតាំងចំនួន ០៨ គ្រឿង និងរថយន្តពន្លត់របស់ទីក្រុងអូឡាំព្យា ០២ គ្រឿង ប្រើប្រាស់ទឹកអស់ ០៥ គ្រឿង បាញ់រលត់ជាស្ថាពរ។ ចំពោះមូលហេតុ សមត្ថកិច្ច កំពុងធ្វើការស្រាវជ្រាវ៕
អត្ថបទ ៖ ម៉េង







-
កីឡា១៦ ម៉ោង agoបារាំង ចប់ដំណើរនៅ World Cup 2026 ក្រោមថ្វីជើង អេស្ប៉ាញ ២-០ វគ្គ ១/២ ផ្តាច់ព្រ័ត្រ
-
ព័ត៌មានជាតិ២ ថ្ងៃ agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
សេដ្ឋកិច្ច១ សប្តាហ៍ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម៦ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
សេដ្ឋកិច្ច១ សប្តាហ៍ agoកម្ពុជា ដាក់ទិសដៅធ្វើឱ្យកាន់តែប្រសើរឡើងនូវប្រព័ន្ធភស្តុភារកម្ម ជំរុញកំណើនពាណិជ្ជកម្ម ទាក់ទាញការវិនិយោគ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoហូឡង់ ប្រកាសលែងជួយអ៊ុយក្រែន ទៀតហើយ ក្នុងសង្គ្រាម ជាមួយរុស្ស៊ី


