Connect with us

ព័ត៌មានអន្ដរជាតិ

បៃដិន បញ្ជាសេវាសម្ងាត់ ដាក់កម្លាំងការពារមន្ត្រីជាន់ខ្ពស់មួយរូប ក្រោយ ត្រាំ ត្រូវគេលបប្រហារ

បានផុស

នៅ

តាមការបញ្ជាក់ពីរដ្ឋមន្ត្រីសន្តិសុខមាតុភូមិ Alejandro Mayorkas កាលពីថ្ងៃចន្ទទី១៥ខែកក្កដាឆ្នាំ២០២៤ បានឲ្យដឹងថា លោកប្រធានាធិបតី ចូ បៃដិន បានបញ្ជាឲ្យសេវាសម្ងាត់ ដាក់កម្លាំងតាមការពារបេក្ខជនប្រធានាធិបតីឯករាជ្យ Robert F. Kennedy Jr ឲ្យបានដិតដល់ជាទីបំផុត ក្រោយការប៉ុនប៉ងធ្វើឃាតលោក ដូណាល់ ត្រាំ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
លោក Robert F. Kennedy Jr (រូបថត៖ Getty)

លោក Robert F. Kennedy Jr ត្រូវជាកូនលោក Robert Francis Kennedy និងជាក្មួយអតីតប្រធានាធិបតីអាមេរិក John F. Kennedy ដែលសុទ្ធតែត្រូវបានគេធ្វើឃាត។ លោក Robert F. Kennedy Jr បានស្នើសុំឲ្យមានរឹតបន្តឹងសន្តិសុខជាយូរមកហើយ ព្រោះតែជួបហេតុការណ៍គួរឲ្យព្រួយបារម្ភប៉ុន្មានលើកមកនេះ។

ឥឡូវរដ្ឋមន្ត្រីសន្តិសុខមាតុភូមិ Mayorkas និយាយថា “ក្រោយព្រឹត្តិការណ៍ដ៏រន្ធត់កាលពីចុងសប្តាហ៍ លោកប្រធានាធិបតីបានបញ្ជាខ្ញុំឲ្យធ្វើការជាមួយសេវាសម្ងាត់ ដើម្បីផ្តល់កងការពារដល់លោក Robert Kennedy Jr”។

លោក ចូ បៃដិន (រូបថត៖ AP)

សេចក្តីប្រកាសនេះកើតឡើងភ្លាមៗ បន្ទាប់ពីលោក ត្រាំ ជួបលោក Kennedy ហើយទាមទារឲ្យមានការការពារកាន់តែតឹងរ៉ឹងផងដែរចំពោះបេក្ខជនប្រធានាធិបតីឯករាជ្យ ព្រោះតែសាច់ញាតិរបស់គាត់ ធ្លាប់មានប្រវត្តិត្រូវគេធ្វើឃាត។

និយាយពីលោកត្រាំវិញ បេក្ខជនឈរឈ្មោះបោះឆ្នោតខាងគណបក្សសាធារណរដ្ឋរូបនេះ បានរួចជីវិត ពីការបាញ់ប្រហារអំឡុងពេលលោកចូលរួមពិធីជួបជុំអ្នកគាំទ្រនៅរដ្ឋ Pennsylvania កាលពីថ្ងៃសៅរ៍ទី១៣ខែកក្កដា។

លោក ដូណាល់ ត្រាំ (រូបថត៖ AP)

FBI បានបញ្ជាក់ថា ខ្មាន់កាំភ្លើងមានឈ្មោះ Thomas Matthew Crooks បានលបបាញ់លោក ត្រាំ ពីលើដំបូលអគារ នៅចម្ងាយចន្លោះពី១២០ ទៅ១៥០ម៉ែត្រ ពីទីតាំងជួបជុំរបស់គាត់។

ទោះបីជាយ៉ាងណាក៏ដោយ មូលហេតុនៃការវាយប្រហារនេះ នៅតែមិនទាន់ត្រូវបានគេដឹងច្បាស់ ប៉ុន្តែ FBI បានរកឃើញគ្រឿងផលិតគ្រាប់បែកនៅក្នុងរថយន្តនិងផ្ទះរបស់ជនដៃដល់ ខណៈការស៊ើបអង្កេត កំពុងបន្ត៕

អត្ថបទ៖ សុខ សុវណ្ណ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម