ព័ត៌មានអន្ដរជាតិ
ភ្លៀងធ្លាក់ខ្លាំងឆក់យកជីវិតមនុស្ស៤០នាក់ របួសរាប់រយនាក់ និងបំផ្លាញផ្ទះសម្បែង រួមទាំងកាត់ផ្ដាច់ចរន្តអគ្គិសនី
ភ្លៀងធ្លាក់ខ្លាំងនៅភាគខាងកើតប្រទេសអាហ្វហ្គានីស្ថាន បានឆក់យកជីវិតមនុស្សយ៉ាងហោចណាស់៤០នាក់ និងមនុស្សប្រមាណ៣៥០នាក់ផ្សេងទៀតបានរងរបួស។ យោងតាមការចេញផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន AP នៅថ្ងៃទី១៧ខែកក្កដានេះ។

មន្ត្រីខេត្ត Sediqullah Quraishi បានឱ្យដឹងថា ក្នុងចំណោមអ្នកស្លាប់នៅក្នុងព្យុះនិងភ្លៀងធ្លាក់ខ្លាំងដែលបានបោកបក់កាលពីថ្ងៃចន្ទ មាន៥នាក់ជាសមាជិកគ្រួសារតែមួយបានស្លាប់ អំឡុងពេលដែលដំបូលផ្ទះរបស់ពួកគេបានបាក់រលំនៅក្នុងស្រុក Surkh Rod។ អ្នកនាំពាក្យរបស់ក្រសួងសុខាភិបាលសាធារណៈរបស់ប្រទេសនេះក៏បានឲ្យដឹងថា អ្នករងរបួសចំនួន៣៤៧នាក់ត្រូវបាននាំយកទៅព្យាបាលនៅមន្ទីរពេទ្យនៅក្បែរនោះ។
ផ្ទះប្រហែល៤០០ខ្នងនិងបង្គោលភ្លើង៦០បង្គោល ត្រូវបានបំផ្លាញនៅទូទាំងខេត្ត Nangarhar ហើយថាមពលអគ្គិសនីត្រូវបានកាត់ផ្ដាច់នៅក្នុងតំបន់ជាច្រើន ខណៈការខូចខាតកំពុងត្រូវបានវាយតម្លៃ និងផ្តល់សេវាសុខភាពបន្ទាន់ដល់ជនរងគ្រោះដែលរងប៉ះពាល់ពីគ្រោះមហន្តរាយនេះ។

សូមជម្រាបថា គ្រោះមហន្តរាយដែលបង្កឡើងការប្រែប្រួសអាកាសធាតុនៅក្នុងប្រទេសអាហ្វហ្គានីស្ថាន បានក្លាយជាការព្រួយបារម្ភយ៉ាងធ្ងន់ធ្ងរ ខណៈប្រទេសនេះក៏កំពុងមានជម្លោះ និងវិបត្តិសេដ្ឋកិច្ចជាច្រើនទសវត្សរ៍កន្លងមក។ កត្តានេះនឹងធ្វើឲ្យប្រទេសនេះកាន់តែប្រឈមមុខនឹងការដើរថយក្រោយលើផ្នែកសេដ្ឋកិច្ចនិងសុខុមាភាពសង្គម។ ប្រសិនបើមិនមានការបង្កើនជំនួយពីម្ចាស់ជំនួយ និងសហគមន៍អន្តរជាតិនោះទេ មនុស្សជាច្រើននឹងបាត់បង់ជីវិតដោយសារបញ្ហាប្រឈមទាំងនេះ ។
បើយោងតាមកម្មវិធីស្បៀងអាហារពិភពលោក កាលពីខែឧសភា ភ្លៀងធ្លាក់ខ្លាំង ក៏បានសម្លាប់មនុស្សជាង៣០០នាក់ និងបំផ្លាញផ្ទះរាប់ពាន់ខ្នង ដែលភាគច្រើននៅក្នុងខេត្ត Baghlan ភាគខាងជើងប្រទេសអាហ្វហ្គានីស្ថាន៕

អត្ថបទ៖ ប៊ុន សុភាព
-
ព័ត៌មានអន្ដរជាតិ៨ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព


