សន្តិសុខសង្គម
អាជ្ញាធរ ចុះរៀបចំសណ្តាប់ធ្នាប់ក្រោមស្ពានស្ទឹងមានជ័យ ដែលជាជម្រកជនអនាថាប្រព្រឹត្តបទល្មើស
គណៈបញ្ជាការឯកភាពខណ្ឌមានជ័យ ដឹកនាំដោយ លោក កែវ សំណាង អភិបាលរង នៅថ្ងៃទី២០ ខែ កក្កដា ឆ្នាំ២០២៤ បានចុះរៀបចំសណ្តាប់ធ្នាប់នៅក្រោមស្ពានស្ទឹងមានជ័យ ក្រោយជនអនាថាមួយចំនួនបានយកទីតាំងនោះធ្វើជាជម្រកសម្រាប់ប្រើប្រាស់គ្រឿងញៀន ដែលធ្វើឱ្យប៉ះពាល់ដល់សន្តិសុខ និងសណ្តាប់ធ្នាប់សង្គម។

ការចុះរៀបចំសណ្តាប់ធ្នាប់នេះ បន្ទាប់ពីសង្កេតឃើញថា ពីមួយថ្ងៃទៅមួយថ្ងៃជនអនាថាបានប្រមូលផ្តុំគ្នានៅក្រោមស្ពានស្ទឹងមានជ័យ ស្ថិតនៅសង្កាត់ស្ទឹងមានជ័យ១ ខណ្ឌមានជ័យ រាជធានីភ្នំពេញ និងឆ្លៀតឱកាសសាងសង់ធ្វើខ្ទមតូចៗដើម្បីស្នាក់នៅ និងប្រើប្រាស់គ្រឿងញៀនផងដែរ។ បន្ថែមពីនេះ ជារឿយៗពលរដ្ឋដែលធ្វើដំណើរឆ្លងកាត់នៅម្តុំនោះបានសម្តែងការព្រួយបារម្ភពីសុវត្ថិភាពរាល់ពេលធ្វើដំណើរឆ្លងកាត់ពេលយប់អាធ្រាត្រដោយបារម្ភពីករណីចោរឆ្លក់ ឬប្លន់ជាដើម។

លោក កែវ សំណាង អភិបាលរងខណ្ឌមានជ័យ មានប្រសាសន៍ថា ជារឿយៗអាជ្ញាធរតែងតែចុះរៀបចំសណ្តាប់ធ្នាប់នៅទីនេះ ដើម្បីលើកកម្ពស់សោភណ្ឌភាពទីក្រុង ជាពិសេសពង្រឹងសន្តិសុខ។ លោកថ្លែងថា៖«អាជ្ញាធរមូលដ្ឋាន តែងតែចុះរៀបចំសណ្តាប់ធ្នាប់ធ្នាប់និងប្រមូលក្រុមជនអនាថាក្រោមស្ពាន និងរុះរើតូបតូចៗ ដុតកម្ទេចចោល ចៀសវាងក្រុមទាំងនោះមកសាងសង់ធ្វើកន្លែងសាក់នៅម្ដងទៀត»។


លោកបញ្ជាក់បន្ថែមថា វិធានការណ៍នេះ ស្របទៅនឹងការអនុវត្តន៍គោលនយោបាយ «ភូមិ-ឃុំ-សង្កាត់ មានសុវត្ថិភាព» ដើម្បីរួមចំណែកយ៉ាងសំខាន់ ក្នុងការដោះស្រាយទុក្ខលំបាក ប្រកបដោយភាពវិជ្ជមាន និងក្តីកង្វល់ផ្សេងៗរបស់ប្រជាពលរដ្ឋក្នុងមូលដ្ឋាន។ ជាពិសេស លើកកម្ពស់បន្ថែមទៀតនូវសណ្តាប់ធ្នាប់សាធារណៈ និងធានារក្សាបាននូវសន្តិសុខសង្គម ស្ថិរភាពនយោបាយ និងនិរន្តរភាពបានកាន់តែល្អប្រសើរ ៕
អត្ថបទ៖ ម៉េង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សេដ្ឋកិច្ច១៥ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
កីឡា៧ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២០ ម៉ោង agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


