ព័ត៌មានជាតិ
សម្ដេច ហ៊ុន សែន អះអាងច្បាស់ៗថា គ្មានទេកិច្ចព្រមព្រៀងកាត់ដីឱ្យទៅវៀតណាម
សម្ដេច ហ៊ុន សែន ច្រានចោលការចោទប្រកាន់ថា សម្តេចបានចុះកិច្ចព្រមព្រៀងកាត់ដីកម្ពុជាទៅក្នុងដីរបស់វៀតណាម តាមរយៈការបង្កើតកិច្ចសហប្រតិបត្តិការអភិវឌ្ឍតំបន់ត្រីកោណ កម្ពុជា ឡាវ វៀតណាម (CLV)។ ផ្ទុយទៅវិញ សម្ដេច បានបញ្ជាក់ថា កិច្ចសហប្រតិបត្តិការអភិវឌ្ឍតំបន់ត្រីកោណ CLV មានកិច្ចព្រមព្រៀង៥ ដែលផ្ដោតលើការជំរុញវិស័យសេដ្ឋកិច្ច។

សម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្រ្តី និងជាប្រធានព្រឹទ្ធសភាកម្ពុជា បានបញ្ជាក់ថា «ប្រទេសកម្ពុជាក្រោមការដឹកនាំរបស់សម្តេចមិនបានចុះកិច្ចព្រមព្រៀងបញ្ចូលដែនដីកម្ពុជាទៅក្នុងដែនដីរបស់ប្រទេសវៀតណាមឡើយ»។ សម្ដេច តេជោ បន្តថា គ្មានកិច្ចព្រមព្រៀងណា ដែលទាក់ទិនជាមួយនឹងបញ្ចូលដែនដីជាមួយគ្នានោះទេ ក្រៅតែបញ្ហាសេដ្ឋកិច្ច សង្គម សន្និសីទ ការពារជាតិ ដែលភាគីនីមួយៗត្រូវគ្រប់គ្រងដែនដីរបស់ខ្លួន និងការអភិវឌ្ឍក្នុងដែនដីរបស់ខ្លួន ដោយមានការរួមចំណែកតភ្ជាប់ជាមួយគ្នា និងការបំពេញឱ្យគ្នាទៅវិញទៅមក។
ជាមួយនឹងការច្រានចោលនេះ សម្ដេចតេជោ បានរៀបរាប់ឱ្យដឹងថា កិច្ចព្រមព្រៀងដែលភាគីទាំង៣ កម្ពុជា ឡាវ និង វៀតណាម មានជាមួយគ្នា តាមរយៈការបង្កើតកិច្ចសហប្រតិបត្តិការអភិវឌ្ឍតំបន់ត្រីកោណ (CLV) នេះ គឺចំនួន៥ រួមមាន៖ ១) កិច្ចព្រមព្រៀងស្ដីពីការជំរុញ និងសម្រួលពាណិជ្ជកម្មតំបន់ត្រីកោណអភិវឌ្ឍន៍ ២) កិច្ចព្រមព្រៀងស្ដីពីការធ្វើពាណិជ្ជកម្ម ផ្លាស់ប្ដូរទំនិញ និងសេវាតាមតំបន់ព្រំដែនកម្ពុជា-វៀតណាម ៣) កិច្ចព្រមព្រៀងស្ដីពីការដឹកជញ្ជូនតាមផ្លូវ គោកកម្ពុជា-វៀតណាម ៤) អនុស្សារណៈស្ដីពីការអនុវត្តកិច្ចព្រមព្រៀងដឹកជញ្ជូនផ្លូវគោកកម្ពុជា-ឡាវ និងកិច្ចព្រមព្រៀង ទី៥) អនុស្សារណៈស្ដីពីការដឹកជញ្ជូនផ្លូវគោកកម្ពុជា-ឡាវ-វៀតណាម។

បន្ថែមពីកិច្ចព្រមព្រៀងខាងលើ សម្ដេច ហ៊ុន សែន បានបញ្ជាក់ថា ក៏មានអនុស្សារណៈបច្ចេកទេសតាមក្រសួង-ស្ថាប័នរបស់ប្រទេសទាំង៣នេះមួយចំនួនទៀត ខណៈ CLV ក៏បានដាក់ចេញនូវផែនការមេចំនួនពីរ ដែលផ្ដោតលើវិស័យសង្គម សេដ្ឋកិច្ច ទេសចរណ៍ កសិ-ឧស្សាហកម្ម រវាងកម្ពុជា ឡាវ វៀតណាម ផងដែរ។ ក្នុងន័យនេះ សម្ដេចតេជោ ហ៊ុន សែន សង្កត់ធ្ងន់ថា កិច្ចព្រមព្រៀងនៃកិច្ចសហប្រតិបត្តិការអភិវឌ្ឍតំបន់ត្រីកោណ កម្ពុជា ឡាវ វៀតណាម គឺខុសគ្នាពីកិច្ចព្រមព្រៀងរវាងទណ្ឌិតនិរទេសខ្លួននៅក្រៅប្រទេស សម រង្ស៊ី ជាមួយមេដឹកនាំកុកសរ ដែលបានសន្យាកាត់ដីឱ្យវៀតណាម។
ការចេញមកបញ្ជាក់ខាងលើនេះ ក្នុងឱកាសសម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា អញ្ជើញថ្លែងសារពិសេសទាក់ទិនទៅនឹងក្របខ័ណ្ឌកិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍តំបន់ត្រីកោណ កម្ពុជា-ឡាវ-វៀតណាម (CLV-DTA) ពីភូមិគ្រឹះក្រុងតាខ្មៅ ខេត្តកណ្តាល នារសៀលថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៤៕

-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
ផែថងថាន លើកយកជម្លោះព្រំដែនកម្ពុជា-ថៃនិងឧក្រិដ្ឋកម្មអនឡាញ ពិភាក្សាជាមួយ ម៉ាក្រុង
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ពលរដ្ឋថៃ រាប់ពាន់នាក់រត់ភៀសខ្លួន បន្ទាប់ពីយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកនៅព្រំដែន
-
សន្តិសុខសង្គម២ ថ្ងៃ ago
អាជ្ញាធរខេត្តព្រះវិហារ ដុតកម្ទេចចោលដូងក្រអូប១៥០០គីឡូក្រាម ដែលលួចនាំចេញពីថៃ ឆ្លងកាត់ប្រទេសឡាវចូលមកកម្ពុជាដោយខុសច្បាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
រុស្ស៊ី អះអាងថា ប្រទេសមួយចំនួន ត្រៀមបញ្ជូនក្បាលគ្រាប់នុយក្លេអ៊ែរ ឲ្យអ៊ីរ៉ង់ ដោយផ្ទាល់
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
កម្ពុជា ទទួលរងឥទ្ធិពលពីព្យុះមួយទៀត គឺព្យុះទី២ ឈ្មោះ សេពផេត
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ជប៉ុន ប្រកាសពង្រឹងទំនាក់ទំនងកងទ័ពជាមួយកម្ពុជាឱ្យកាន់តែរឹងមាំ
-
នយោបាយ៦ ថ្ងៃ ago
ក្រោយបិទនាំចូលឥន្ធនៈនាយករដ្ឋមន្ត្រីថានៅអាចឆ្លើយតបថែមទៀតបើថៃចង់លេង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
PTT៖ ការផ្អាកនាំចូលប្រេងថៃរបស់កម្ពុជា មិនប៉ះពាល់ធ្ងន់ធ្ងរដល់ចំណូលក្រុមហ៊ុនទេ