ព័ត៌មានអន្ដរជាតិ
ចូ បៃដិន ប្រាប់ច្បាស់ពីមូលហេតុ ដកបេក្ខភាពមិនឈរឈ្មោះបោះឆ្នោតអាណត្តិថ្មី
ក្នុងសុន្ទរកថាទៅកាន់ជនរួមជាតិ ថ្លែងចេញពីការិយាល័យ Oval ដោយមានក្រុមគ្រួសារនៅក្បែរ, ប្រធានាធិបតីសហរដ្ឋអាមេរិក ចូ បៃដិន បានបញ្ជាក់ច្បាស់ៗថា មូលហេតុដែលលោកសម្រេចចិត្តដកបេក្ខភាព មិនបន្តឈរឈ្មោះបោះឆ្នោតអាណត្តិថ្មីប្រជែងជាមួយលោក ដូណាល់ ត្រាំ នាខែវិច្ឆិកាខាងមុខ គឺដើម្បីបង្រួបបង្រួមគណបក្សប្រជាធិបតេយ្យនិងប្រទេសជាតិ។

លោកបញ្ជាក់ថា តាមពិតទៅគ្មានអ្នកមានអំណាចណា អាចធ្វើឲ្យលោកប្តូរចិត្តពីការឈរឈ្មោះអាណត្តិថ្មីទេ ប៉ុន្តែលោកខ្លួនឯង ជាអ្នកសម្រេចចិត្តបញ្ឈប់ ដោយសារតែលេចឮដំណឹងថា គណបក្សប្រជាធិបតេយ្យ ត្រូវប្រឈមហានិភ័យបាត់បង់អាសនៈសភា នៅក្នុងខែវិច្ឆិកា បើលោកមិនដកបេក្ខភាពទេនោះ។
លោកថ្លែងថា “ប៉ុន្មានសប្តាហ៍ថ្មីៗនេះ ខ្ញុំកាន់តែយល់ច្បាស់ថា ខ្ញុំចាំបាច់ត្រូវតែបង្រួបបង្រួមគណបក្សរបស់ខ្ញុំ ក្នុងពេលវេលាដ៏សំខាន់នេះ។ ប្រហែលជាគ្មានវិធីអាចសង្គ្រោះលទ្ធិប្រជាធិបតេយ្យរបស់យើងបាននោះទេ ដូច្នេះ ខ្ញុំក៏សម្រេចចិត្តថា មធ្យោបាយដ៏ល្អបំផុតឆ្ពោះទៅមុខគឺត្រូវប្រគល់ភ្លើងបំភ្លឺដល់មនុស្សជំនាន់ថ្មី។ នេះជាមធ្យោបាយដ៏ល្អបំផុត ក្នុងការបង្រួបបង្រួមប្រទេសជាតិរបស់យើង”។

សូមបញ្ជាក់ថា នេះគឺជាសុន្ទរកថាបើកចំហលើកដំបូងរបស់ប្រធានាធិបតីអាមេរិក ចាប់តាំងពីលោកប្រកាសដកបេក្ខភាពឈរឈ្មោះបោះឆ្នោតកាលពីសប្តាហ៍មុន ហើយបង្ហាញការគាំទ្រពេញទំហឹងទៅលើលោកស្រីអនុប្រធានាធិបតី កាម៉ាឡា ហារីស។
តាមការស្ទង់មតិចុងក្រោយបំផុតរបស់ Reuters និង Ipsos បានបង្ហាញថា ពេលនេះ លោកស្រី ហារីស កំពុងមានសំឡេងនាំមុខលោក ត្រាំ បន្តិចវិញហើយ ក្នុងឱកាសក្លាយជាប្រធានាធិបតីអាមេរិក អាណត្តិថ្មី។
តាមលទ្ធផលនៃការស្ទង់មតិថ្មីនេះ លោកស្រី ហារីស កំពុងនាំមុខលោក ត្រាំ យ៉ាងប្រកៀកប្រកិតបំផុត ពោលគឺអ្នកខាងគណបក្សប្រជាធិបតេយ្យ មានសំឡេង៤៤% ទល់នឹងអ្នកខាងគណបក្សសាធារណរដ្ឋ មានសំឡេង ៤២%៕
អត្ថបទ៖ សុខ សុវណ្ណ
ចុចអាន៖ មុនលោក បៃដិន ប្រធានាធិបតីអាមេរិក២រូបក៏ធ្លាប់មិនឈរឈ្មោះសម្រាប់អាណត្តិបន្តដែរ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoត្រីជាង ២ តោន ងាប់នៅតំបន់អភិរក្សតាមោក ខេត្តសៀមរាប ដោយសារទឹករាក់ និង អាកាសធាតុក្តៅខ្លាំង
-
ព័ត៌មានជាតិ៧ ថ្ងៃ agoក្រសួងមហាផ្ទៃទាត់ចោលការផ្សាយថា កម្ពុជាឲ្យជនជាតិអាហ្វ្រិកដែលផុតកំណត់ ត្រូវចាកចេញមុនថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៦
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoនាវាចម្បាំងថ្មីរបស់ចិន នឹងដាក់ឱ្យធ្វើសមយុទ្ធ លើកដំបូង នៅក្បែរកោះជប៉ុន
-
កីឡា២៤ ម៉ោង agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានជាតិ៧ ថ្ងៃ agoរដូវវស្សាប្រុងប្រយ័ត្ន! គ្រោះរន្ទះបាញ់សម្លាប់គោ ១៩ក្បាល នៅស្រុកលំផាត់ ខេត្តរតនគិរី
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សន្តិសុខសង្គម៦ ថ្ងៃ agoឆ្លងចរន្តអគ្គិសនីឆេះរោងចក្រផលិតស័ង្កសី គាបស្នោ ១ កន្លែង រងការខូចខាត នៅសង្កាត់ត្រពាំងក្រសាំង


