សុខភាព
តើអ្នកដឹងទេ ជំងឺដាច់សរសៃឈាមខួរក្បាលដោយឯកឯងបណ្តាលមកពីអ្វី? មានរោគសញ្ញាអ្វីខ្លះ?
ជំងឺដាច់សរសៃឈាមខួរក្បាលដោយសម្ពាធឈាមខ្ពស់គ្រប់គ្រងមិនបានល្អ គឺសំដៅការដាច់សរសៃឈាមខួរក្បាលដោយឯកឯង ដែលបណ្តាលមកពីសម្ពាធឈាមឡើងខ្ពស់ភ្លាមៗគ្រប់គ្រងមិនបានល្អ នាំឱ្យមានឈាមកកនៅក្នុងខួរក្បាល។ តើអ្នកដឹងទេជំងឺប្រភេទនេះមានរោគសញ្ញាបែបណាខ្លះ?

តាមការផ្សព្វផ្សាយរបស់មន្ទីរពេទ្យកាល់ម៉ែតបានបង្ហាញថា មូលហេតុដែលបណ្តាលឱ្យដាច់សរសៃឈាមខួរក្បាលនេះ គឺបណ្តាលមកពីជំងឺលើសឈាម ៦០% ទៅ៧០% គួបផ្សំនឹងកត្តាមួយចំនួនទៀតដូចជា ជំងឺទឹកនោមផ្អែម និងការពិសាស្រា និងជក់បារីច្រើនជាដើម។ ចំពោះរោគសញ្ញានៃការដាច់សរសៃឈាមដោយឯកឯងនេះមានដូចជា ឈឺក្បាលខ្លាំងភ្លាមៗ ,មានសភាពខ្សោយនៃការកម្រើកសាច់ដុំ (ទន់មួយចំហៀងខ្លួន, ដៃ, ជើង ឬមុខ) និងវង្វេងស្មារតី ឬសន្លប់។
បើតាមប្រភពដដែល វិធីសាស្ត្រក្នុងការព្យាបាលជំងឺនេះ គឺមាន២។ ទី១ ព្យាបាលដោយប្រើថ្នាំ និងទី២ ព្យាបាលដោយការវះកាត់។ ចំពោះការព្យាបាលដោយប្រើថ្នាំ មិនត្រូវការវះកាត់ គឺគ្រប់គ្រងសម្ពាធឈាមឱ្យបានត្រឹមត្រូវ និងតាមដានជាប់លាប់ជាប្រចាំ, ប្រើប្រាស់ថ្នាំបន្ថយការឈឺចាប់, នៅពេលសម្រាក ត្រូវដាក់ក្បាលខ្ពស់ ៣០ដឺក្រេ។ រីឯ ការព្យាបាលដោយវះកាត់ គឺមានបំណងយកឈាមចេញ ជាការបន្ថយសម្ពាធតឹងណែននៅក្នុងក្បាល ដើម្បីជួយជីវិតអ្នកជំងឺ។ ការវះកាត់នៅឡើងនៅពេលដែលទំហំនៃដុំឈាមកក (លើសពី ៣៥ សង់ទីម៉ែត្រគីប), អ្នកជំងឺថិតក្នុងសភាពសន្លប់ (GCS ៨-១២) និងដុំឈាមនៅរាក់ប្រហែល ១សង់ទីម៉ែត្រ ពីឆ្អឹង។

សូមជម្រាបថា មន្ទីរពេទ្យកាល់ម៉ែត ក៏បានបញ្ជាក់ដែរថា ផលវិបាកនៃការដាច់សរសៃឈាមនេះធ្វើឱ្យអ្នកជំងឺមានពិការភាពដោយសារខ្វះឈាមទៅចិញ្ចឹមខួរក្បាលនៅជុំវិញតំបន់នោះ និងដោយការសង្កត់នៃដុំឈាម។ មិនតែប៉ុណ្ណឹង អាចបង្កគ្រោះថ្នាក់ដល់ជីវិតភ្លាមៗ ឫពេលវេលាណាមួយ បើដុំឈាមមានទំហំធំវាអាចធ្វើអោយមានការកើនឡើងនៃសម្ពាធក្នុងក្បាល។ ដូចនេះ ដើម្បីបញ្ជាក់ឱ្យដឹងថា តើអ្នកមានជំងឺដាច់សរសៃឈាមក្នុងខួរក្បាល ឬអត់ គឺអ្នកតម្រូវអោយធ្វើ CT Scan ខួរក្បាល ហើយវាអាចបញ្ជាក់ពីទីតាំង និងទំហំនៃដុំឈាមកក ដើម្បីងាយស្រួលឱ្យគ្រូពេទ្យជ្រើសរើសវិធីសាស្ត្រក្នុងការព្យាបាលជំងឺនេះ៕
ប្រភព៖ មន្ទីរពេទ្យកាល់ម៉ែត
-
ព័ត៌មានជាតិ៦ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា១ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
ព័ត៌មានជាតិ៥ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
កីឡា២ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា២ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
ព័ត៌មានជាតិ១ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
កីឡា១ ថ្ងៃ agoនេះម្ចាស់ពានឯកត្តជនទាំង ៤ ប្រចាំជើងឯកពិភពលោក World Cup 2026
-
កីឡា២ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី


