ព័ត៌មានអន្ដរជាតិ
បង់ក្លាដែស ស្ដារសេវាអ៊ីនធឺណិតឡើងវិញ បន្ទាប់ពីផ្ដាច់១១ថ្ងៃ ដើម្បីទប់ស្កាត់ការតវ៉ា
ប្រទេសបង់ក្លាដែសបានដាក់ឱ្យដំណើរការឡើញវិញនូវសេវាអ៊ីនធឺណិតតាមទូរស័ព្ទក្រោយកាត់ផ្តាច់នៅទូទាំំងប្រទេសរយៈពេល១១ថ្ងៃ ដើម្បីទប់ស្កាត់ការតវ៉ាដ៏សាហាវលើប្រព័ន្ធកូតាការងារក្នុងរដ្ឋាភិបាលដែលបន្តអូសបន្លាយបង្កឲ្យមានភាពច្របូកច្របល់ពេញប្រទេស។ យោងតាមការចេញផ្សាយរបស់សារព័ត៌មាន Al Jazeera នៅថ្ងៃទី២៩ខែកក្កដានេះ។

សេវាអ៊ីនធឺណិតតាមទូរស័ព្ទចល័ត4G របស់ប្រទេសបង់ក្លាដែស បានដំណើរការឡើងវិញកាលពីថ្ងៃអាទិត្យប៉ុន្មានម៉ោងបន្ទាប់ពីលោក Zunaid Ahmed Palak រដ្ឋមន្ត្រីក្រសួងទូរគមនាគមន៍ និងបច្ចេកវិទ្យាទំនាក់ទំនងព័ត៌មានបានចេញសេចក្តីប្រកាសមួយថា រដ្ឋាភិបាលបានសម្រេចចិត្តស្តារសេវាអ៊ីនធឺណិតចាប់ពីម៉ោង៣រសៀលឡើងវិញ បន្ទាប់បានផ្ដាច់រយៈពេល១១ថ្ងៃ ជាផ្នែកមួយដើម្បីទប់ស្គាត់ការតវ៉ា ប៉ុន្តែប្រព័ន្ធផ្សព្វផ្សាយបណ្តាញសង្គម ដូចជា WhatsApp Facebook TikTok និង YouTube នៅតែដាក់កម្រិតនៅឡើយ។
កាលពីថ្ងៃទី១៧ ខែកក្កដា រដ្ឋាភិបាលរបស់ នាយករដ្ឋមន្ត្រី Sheikh Hasina បានផ្អាកសេវាអ៊ីនធឺណិតតាមទូរសព្ទចល័ត ពង្រាយកងទ័ព និងដាក់បម្រាមគោចរបន្ទាប់ពីសិស្សនិសិត្សរាប់ម៉ឺននាក់ តវ៉ាទាមទារឱ្យមានកំណែទម្រង់ប្រព័ន្ធកូតាការងារដែលបម្រុងទុក៣០ភាគរយនៃការងាររដ្ឋាភិបាលសម្រាប់សាច់ញាតិអតីតយុទ្ធជនបានប្រយុទ្ធនៅក្នុងសង្គ្រាមឯករាជ្យឆ្នាំ១៩៧១ ប្រឆាំងនឹងប៉ាគីស្ថាន។

ក្នុងការតវ៉ាដ៏ធំនេះបណ្ដាលឲ្យមនុស្សយ៉ាងហោចណាស់១៤៧ នាក់ត្រូវបានសម្លាប់ ខណៈការប៉ាន់ស្មានថា អ្នកស្លាប់អាចនឹងកើនដល់ជាង២០០នាក់។ អ្នកស្លាប់រួមមានសិស្ស ប៉ូលិស សកម្មជន និងមនុស្សមកពីស្ថាប័នវិជ្ជាជីវៈផ្សេងៗ ខណៈការស៊ើបអង្កេតបន្ថែមទៀតកំពុងដំណើរការដើម្បីកំណត់ចំនួនអ្នកស្លាប់សរុប។
សិស្សដែលប្រឆាំងនឹងប្រព័ន្ធកូតានេះបានហៅ ការដាក់ប្រព័ន្ធនេះ របស់រដ្ឋាភិបាលថាជាការរើសអើង និងលំអៀងទៅលើអ្នកស្មោះត្រង់ចំពោះគណបក្ស Awami League ដែលកំពុងកាន់អំណាច។ យ៉ាងណា ចំពេលមានការតវ៉ា តុលាការកំពូលរបស់ប្រទេសនេះបានកាត់បន្ថយប្រព័ន្ធកូតាការងារ៣០ភាគរយសម្រាប់កូនចៅអតីតយុទ្ធជនមកត្រឹម៥ភាគរយវិញ ហើយកូតាសម្រាប់ជនជាតិភាគតិច អ្នកកែភេទ និងជនពិការមកត្រឹម២ភាគរយ ប៉ុន្តែទោះបីជាយ៉ាងណា តុលាការកំពូលនៅតែបដិសេធចំពោះការទាមទារឲ្យដកប្រព័ន្ធកូតាទាំងស្រុងបស់ក្រុមបាតុករ៕

អត្ថបទ៖ ប៊ុន សុភាព
-
ព័ត៌មានអន្ដរជាតិ១០ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច២ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព


