កីឡា
ផ្លួល ធន់ រិទ្ធី សន្លប់២ដង Hassan ប្រកួតនៅកម្ពុជា៤លើកចុងក្រោយមិនចាញ់សោះ
កីឡាករអ៉ីរ៉ង់ Hassan Vahdani បានកំពុងធ្វើឲ្យអ្នកគាំទ្រកម្ពុជាចាប់អារម្មណ៍ បន្ទាប់ពីរូបគេបានផ្តួលជើងខ្លាំងគុនខ្មែរ ធន់ រិទ្ធី ឲ្យសន្លប់ក្នុងទឹកទី១កាលពីយប់ថ្ងៃអាទិត្យ ទី២៨ ខែកក្កដា ឆ្នាំ២០២៤។

ជើងខ្លាំង Hassan Vahdani បានមកប្រកួតនៅប្រទេសកម្ពុជាតាំងពីឆ្នាំ២០១៨ដែលរហូតដល់ពេលនេះតាមព័ត៌មានច្បាស់ការណ៍គឺប្រកួតបាន៧ដងហើយនៅលើទឹកដីកម្ពុជា។ ក្នុងចំណោមការប្រកួត៧ដង រូបគេទទួលបានជ័យជម្នះ៤ដង ស្មើ១ដង និងចាញ់២ដង។
ការបោះជំហានចូលសង្វៀនកម្ពុជាលើកទី១កាលពីឆ្នាំ២០១៨ Hasson បានចាញ់ រឿង សុភ័ណ្ឌ ដោយពិន្ទុមិនឯកច្ឆន្ទ។ បន្ទាប់មកនៅឆ្នាំ២០១៨ រូបគេបានផ្តួលកីឡាករកម្ពុជា យ៉ាម ខេមរ៉ា ឲ្យបោះបង់ចោលការប្រកួតក្នុងទឹកទី៤។

នៅឆ្នាំ២០២៣ Hassan Vahdani បានមកប្រកួតនៅលើទឹកដីកម្ពុជា៣លើកទៀតគឺក្នុងខែមីនា បានចាញ់កីឡាករ ឡៅ ចន្ទ្រា តាមរយៈអាជ្ញាកណ្តាលបញ្ឈប់ដោយសារបែកឈាមធំក្នុងទឹកទី៤។ នៅខែមីនា កីឡាករអ៉ីរ៉ង់រូបនេះបានផ្តួល ធន់ រិទ្ធី ឲ្យសន្លប់ក្នុងទឹកទី២តាមរយៈជង្គង់ និងចុងឆ្នាំ២០២៣បានស្មើពិន្ទុជើងខ្លាំង ធឿន ធារ៉ា។
ចូលឆ្នាំ២០២៤ គិតត្រឹមខែកក្កដានេះ Hasson បានមកប្រកួតនៅទឹកដីកម្ពុជា២ដងក្នុងនោះកាលពីខែមិថុនា បានផ្តួល គឹម វាសនា ឲ្យសន្លប់ក្នុងទឹកទី២ និងចុងក្រោយបំផុតបានផ្តួល ធន់ រិទ្ធី ឲ្យសន្លប់ក្នុងទឹកទី១ជាពេលដែលរូបគេវិលត្រឡប់ទៅស្រុកវិញជាមួយខ្សែក្រវាត់ គ្រុឌគុនខ្មែរអន្តរជាតិ អមដោយប្រាក់រង្វាន់១២លានរៀល។
កីឡាករអ៉ឺរ៉ង់ Hassan Vahdani ជាកីឡាករបរទេសទី៣ដែលបានឈ្នះខ្សែក្រវាត់គ្រុឌគុនខ្មែរអន្តរជាតិ បន្ទាប់ពីកីឡាករអាហ្វ្រិកខាងត្បូង Ncedo Gomba ដណ្តើមបានខ្សែក្រវាត់បានពីនាគខ្មៅ ឃីម ឌីម៉ា និងកីឡាករប្រេស៊ីល Machado Bento បានគ្រងខ្សែក្រវាត់ម៉ារ៉ាតុងគុនខ្មែរអន្តរជាតិ បន្ទាប់ពីយកឈ្នះ កែវ រំចង់ នៅវគ្គផ្តាច់ព្រ័ត្រ កាលពីខែឧសភា ឆ្នាំ២០២៤។

កីឡាករអ៉ីរ៉ង់រូបនេះហ្វឹកហាត់នៅប្រទេសថៃដែលមានបទពិសោធច្រើនក្នុងការឡើងសង្វៀនជាមួយកីឡាករថៃខ្លាំងៗ។ កីឡាករដែលមានកម្ពស់១.៨៤ម៉ែត្រ អាយុ២៧ឆ្នាំ ធ្លាប់ប្រកួត៣៣ដង ក្នុងនោះឈ្នះ២៤ ចាញ់៦ និងស្មើ៣។
លទ្ធផល៧ប្រកួតរបស់ Hassan Vahdani លើទឹកដីកម្ពុជា
- ឈ្នះ ធន់ រិទ្ធី ដោយផ្តួលឲ្យសន្លប់ទឹកទី១ ខែកក្កដា ឆ្នាំ២០២៤
- ឈ្នះ គឹម វាសនា ដោយផ្តួលឲ្យសន្លប់ ក្នុងទឹកទី២ ខែមិថុនា ឆ្នាំ២០២៤
- ស្មើ ធឿន ធារ៉ា ខែធ្នូ ឆ្នាំ២០២៣
- ឈ្នះ ធន់ រិទ្ធី ដោយផ្តួលឲ្យសន្លប់ ក្នុងទឹកទី២ ខែឧសភា ឆ្នាំ២០២៣
- ចាញ់ ឡៅ ចន្ទ្រា ដោយអាជ្ញាកណ្តាលបញ្ឈប់ទឹកទី៤ ខែមីនា ឆ្នាំ២០២៣
- ឈ្នះ យ៉ាម ខេមរ៉ា ដោយផ្តួលឲ្យសន្លប់ ក្នុងទឹកទី៤ ឆ្នាំ២០១៩
- ចាញ់ រឿង សុភ័ណ្ឌ ដោយពិន្ទុមិនឯកច្ឆន្ទ ឆ្នាំ២០១៨
អត្ថបទ៖ វីរបុត្រ
-
ព័ត៌មានជាតិ២ ថ្ងៃ agoត្រីជាង ២ តោន ងាប់នៅតំបន់អភិរក្សតាមោក ខេត្តសៀមរាប ដោយសារទឹករាក់ និង អាកាសធាតុក្តៅខ្លាំង
-
ព័ត៌មានជាតិ២ ថ្ងៃ agoរដូវវស្សាប្រុងប្រយ័ត្ន! គ្រោះរន្ទះបាញ់សម្លាប់គោ ១៩ក្បាល នៅស្រុកលំផាត់ ខេត្តរតនគិរី
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoនាវាចម្បាំងថ្មីរបស់ចិន នឹងដាក់ឱ្យធ្វើសមយុទ្ធ លើកដំបូង នៅក្បែរកោះជប៉ុន
-
សេដ្ឋកិច្ច៦ ថ្ងៃ agoអតីតនិស្សិតពេទ្យសត្វម្នាក់ ចាប់របរចិញ្ចឹមមាន់សាច់រកចំណូលបានសមរម្យផ្គត់ផ្គង់គ្រួសារ
-
សន្តិសុខសង្គម១ ថ្ងៃ agoឆ្លងចរន្តអគ្គិសនីឆេះរោងចក្រផលិតស័ង្កសី គាបស្នោ ១ កន្លែង រងការខូចខាត នៅសង្កាត់ត្រពាំងក្រសាំង
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoអាមេរិក យល់ព្រមឱ្យប៉ូឡូញផ្តើមផលិតមីស៊ីលក្នុងស្រុក ដើម្បីការពារដែនអាកាស
-
សេដ្ឋកិច្ច៣ ថ្ងៃ agoកម្ពុជារកចំណូលបាន ១៥៤ លានដុល្លារ ពីការនាំចេញជ័រកៅស៊ូនៅរយៈពេល ៤ ខែ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoណេតាន់យ៉ាហ៊ូ ប្រកាសថា គ្រប់គ្រងដីហ្គាហ្សាបាន ៦០% ហើយត្រៀមលេបយកថែមទៀត


