ព័ត៌មានជាតិ
ផ្លូវប្របមាត់ស្ទឹងសង្កែប៉ែកខាងកើត ក្រឡុកកាន់តែធំ ពលរដ្ឋស្នើអាជ្ញាធរមិនបានធ្វើធំដុំ ជួយឈូសឲ្យស្មើក៏បាន
ផ្លូវមួយខ្សែនៅប្របមាត់ស្ទឹងសង្កែប៉ែកខាងកើត ក្រឡុកកាន់តែធំញឹកដូចរន្ធបាយខុំពិបាកក្នុងការធ្វើដំណើរ ខណះផ្លូវមួយខ្សែនេះចំកណ្តាលក្រុង ហើយការធ្វើដំណើរចរាចរណ៍ក៏មមាញឹកទាំងថ្ងៃទាំងយប់ ដែលបង្កឲ្យពលរដ្ឋរស់នៅតាមដងផ្លូវព្រួយបារម្មទៅលើអ្នកធ្វើដំណើរ នឹងមានគ្រោះថ្នាក់នៅពេលណាមួយដោយយថាហេតុ។

ប្រជាពលរដ្ឋក្នុងមូលដ្ឋានក៏ដូចជាអ្នកធ្វើដំណើរទាំងរថយន្ត ទាំងម៉ូតូ និងជិះកង់ បានប្រតិកម្មដូចៗគ្នាថា បើមានក្រឡុកច្រើនហើយធំៗបែបនេះ អ្នកជិះម៉ូតូពេលយប់ថ្ងៃណាមួយពិតជាជួបគ្រោះថ្នាក់មិនខាន។
ប្រជាពលរដ្ឋរស់នៅតាមផ្លូវនោះសុំមិនបញ្ចេញឈ្មោះបាននិយាយថា ផ្លូវ១ខ្សែដែលស្ថិតនៅប្របមាត់ស្ទឹងត្រើយខាងកើតស្ថិតក្នុងសង្កាត់រតនះ ក្រុងបាត់ដំបងបានខូចតាំងពីរដូវប្រាំងរហូតដល់រដូវវស្សា ហើយក៏គ្មានមន្ត្រីក្នុងខេត្តមើលពីផលលំបាកប្រជាពលរដ្ឋនោះទេ។
បើតាមពលរដ្ឋ ការខូចខាតនេះមិនមានប្រវែងឆ្ងាយគួរចំណាយលុយច្រើននោះទេ។ ណាមួយជាផ្លូវក្នុងក្រុងផងនៅមិនឆ្ងាយពីសាលាក្រុងនិងខេត្តប៉ុន្មាននោះដែរ គួរណាស់លោកចៅហ្វាយក្រុងនិងខេត្តបានឃើញ។


ប្រជាពលរដ្ឋបានលើកឡើងទៀតថា “ខ្ញុំដូចជាឆ្ងល់ដែរ គ្រាន់តែបញ្ហាតិចតួចសោះ ដោះជូនពលរដ្ឋមិនបាន ទុកឲ្យបង្កផលលំបាក។ ពួកខ្ញុំនៅទីនេះឧស្សាហ៍ឃើញលោកអភិបាលខេត្ត ដើរលើសួនច្បារសម្តេច ស ខេង អមដោយសេនា ឆ្វេងស្តាំជាច្រើនផងដែរ ហេតុអ្វីមើលមិនឃើញផ្លូវខូចនៅក្បែរហ្នឹង?”។
ចំណែកពលរដ្ឋម្នាក់ទៀតបានបន្ថែមថា “បើតាមខ្ញុំមើលលើទំហំខូចខាត អាចប៉ាន់ស្មានថា ចម្ងាយប្រហែលជិត ៣០០ ម៉ែត្រចុះ មិនចាំបាច់ជួសជុលទំហំធំក៏បាន គ្រាន់តែសុំឲ្យជួយឈូសឲ្យស្មើទៅបានហើយ”។
ពលដ្ឋលើកឡើងដោយព្រួយបារម្ភថា “ផ្លូវនេះបើសិនជាដួលដឹងតែបាក់កស្លាប់ហើយ ព្រោះក្រឡុកជ្រៅៗគួរសមដែរ”។ ពលរដ្ឋក៏បានអះអាងធ្លាប់ថតជាវីដេអូបង្ហោះឲ្យបានដល់អាជ្ញាធរគ្រប់ជាន់ថ្នាក់ក្នុងខេត្តដែរ តែមិនដឹងថាបានឃើញឬអត់ ព្រោះបារម្មទៅលើអ្នកមិនដែលជិះមកផ្លូវនេះអត់ដឹង នឹងជួបគ្រោះថ្នាក់។
យុវសិស្សរៀននៅវិទ្យាល័យ នេត យ៉ង់ បានឲ្យដឹងថា “ពួកខ្ញុំបានជិះកាត់ផ្លូវហ្នឹងញឹកញាប់ ដើម្បីទៅហាត់ប្រាណនៅសួនច្បារ សម្តេច ស ខេង។ មានថ្ងៃមួយ ដោយជិះភ្លេចខ្លួនក៏ដូលឈាមក្បាលជង្គង់ផងកែងដៃផង”។
ពាក់ព័ន្ធការលើកឡើងរបស់ពលរដ្ឋ កម្ពុជាថ្មីមិនអាចសាកសួរលោកអភិបាលក្រុងបាននៅឡើយទេ។ កន្លងទៅលោកអភិបាលក្រុងបាត់ដំបង ឆ្លើយការសាកសួរជាមួយកម្ពុជាថ្មីថា លោកមិនផ្តល់សម្ភាសន៍តាមទូរសព្ទឬតេលេក្រាមទេ បើចង់សួរអញ្ជើញមកសាលាក្រុង៕
អត្ថបទ៖ សៅ សារិទ្ធ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សេដ្ឋកិច្ច១៧ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានអន្ដរជាតិ២២ ម៉ោង agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


