ព័ត៌មានជាតិ
ឯកឧត្ដម ឌី វិជ្ជា និងលោកជំទាវ ហ៊ុន ម៉ាណា ចូលរួមថវិកា ៥លានរៀល ដល់គ្រួសារជនរងគ្រោះជួបគ្រោះថ្នាក់ចរាចរណ៍ស្លាប់មួយគ្រួសារ
លោកឧត្ដមសេនីយ៍ទោ ម៉ែន លី ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តតាកែវ នៅរសៀលថ្ងៃទី០៥ ខែសីហា ឆ្នាំ២០២៤ បាននាំយកថវិកា ឯកឧត្ដម ឧត្តមសេនីយ៍ឯក ឌី វិជ្ជា អគ្គស្នងការរងនគរបាលជាតិ និងលោកជំទាវ ហ៊ុន ម៉ាណា ចំនួន៥,០០០,០០០ រៀល(ប្រាំលានរៀល) ព្រមទាំងពាំនាំនូវការចូលរួមរំលែកទុក្ខដល់គ្រួសារសពដែលជួបគ្រោះថ្នាក់ចរាចរណ៍ស្លាប់ទាំងគ្រួសារ ៤នាក់ ដែលមានប្តី ប្រពន្ធ និងកូនតួចៗ២នាក់។ ក្នុងនោះដែរ លោកឧត្តមសេនីយ៍ទោ ម៉ែន លី និងសហការី បានចូលរួមថវិកា ចំនួន ២,០០០,០០០រៀល (ពីរលានរៀល) និងគ្រឿងឧបភោគបរិភោគមួយចំនួនទៀត។

សូមរំឮកថា ប្តី ប្រពន្ធ និងកូនតូចៗ២នាក់ បានស្លាប់បាត់បង់ជីវិត ក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍មួយកាលពីថ្ងៃទី០៤ ខែសីហា ឆ្នាំ២០២៤ វេលាម៉ោង៦ និង ៤០ នាទីព្រឹក ស្ថិតលើផ្លូវជាតិលេខ២ ចន្លោះបង្គោលគីឡូម៉ែត្រលេខ៥៩/៦០ ស្ថិតក្នុងភូមិត្រពាំងប្រីយ៍ ឃុំសឹង្ហស្រុកសំរោង ខេត្តតាកែវ។
អ្នកបើករថយន្ត ឈ្មោះ សំ នឿន ភេទប្រុសអាយុ២៦ឆ្នាំ មានទីលំនៅភូមិតាខុន ឃុំព្រៃល្វា ស្រុកព្រៃកប្បាស ខេត្តតាកែវ បានស្លាប់ ក្រោយពេលបញ្ជូនទៅដល់មន្ទីរពេទ្យ និងមានអ្នករួមដំណើរ៣នាក់មាន៖ ទី១.ឈ្មោះ ឡាំង សៀកលេង ភេទស្រី អាយុ២៣ឆ្នាំ ត្រូវជាប្រពន្ធ។ ទី២. ឈ្មោះ នឿន សៀវម៉ី ភេទស្រី អាយុ៦ឆ្នាំ ត្រូវជាកូន អ្នករួមដំណើរជាមួយ។
ទី៣.ឈ្មោះ នឿន សៀវមួយ ភេទស្រី អាយុ៣ឆ្នាំ ត្រូវជាកូន អ្នកទាំង៣នាក់បានស្លាប់នៅនឹងកន្លែងកើតហេតុ៕
អត្ថបទ៖ វីរៈ





-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
ព្រះអង្គម្ចាស់អារ៉ាប៊ីសាអូឌីត ដែលសន្លប់២០ឆ្នាំ ពេលនេះ សោយទិវង្គតហើយ
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
អគ្គនាយកស៊ីម៉ាក់បង្ហាញរូបភាពទ័ពថៃជីកដីដាក់មីនខណៈនៅឡាំប៉ាចោទកម្ពុជា
-
បច្ចេកវិទ្យា៦ ថ្ងៃ ago
OPPO Reno14 Series 5G សម្ពោធផ្លូវការហើយ ជាមួយស្ទីលរចនាបថកន្ទុយទេពមច្ឆា និងមុខងារ AI សំខាន់ៗ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
មេភូមិភាគ២ថៃ ប្រកាសលែងចាំស្តាប់បញ្ជារដ្ឋាភិបាលក្រុងបាងកកទៀតហើយ រឿងឆ្លើយតបជាមួយកម្ពុជា
-
ព័ត៌មានអន្ដរជាតិ៧ ម៉ោង ago
រដ្ឋមន្ត្រីអប់រំថៃ ស្លៀកខោខូវប៊យរហែកជង្គង់ ពេលធ្វើគណអធិបតីអង្គប្រជុំ ត្រូវគេរិះគន់ពេញប្រទេស
-
ព័ត៌មានជាតិ១៨ ម៉ោង ago
អាជ្ញាធរស្នើអ្នកបត់ជើងតូចនៅជិតច្រកចេញមុខប្រលានយន្តហោះ ចូលខ្លួនសុំទោសជាសាធារណៈ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
រដ្ឋមន្ត្រីក្រសួងថាមពលថៃ ប្រាប់ពលរដ្ឋកុំជ្រួលច្របល់ បើសង្គ្រាមផ្ទុះឡើង អ្នកខាតធំគឺខ្លួនឯង
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ជនមិនស្គាល់មុខ លីបារី ១០៥ សុង ឆ្លងកាត់ច្រកអន្តរជាតិភ្នំដី ត្រូវកម្លាំងគយចាប់បាន