ព័ត៌មានអន្ដរជាតិ
តម្លៃកៅស៊ូធ្លាក់ចុះទាប ដោយសារតែភាពស្រពិចស្រពិលនៃតម្រូវការនៅចិន
តម្លៃកៅស៊ូធម្មជាតិអន្តរជាតិ បានធ្លាក់ចុះដល់កម្រិតទាបបំផុតក្នុងរយៈពេលជាង ២ ខែ ដោយកង្វល់នៃការផ្គត់ផ្គង់ត្រូវបានបន្ធូរបន្ថយ គួបផ្សំនឹងភាពមិនច្បាស់លាស់នៃតម្រូវការនៅប្រទេសចិន។ នេះបើតាមការចុះផ្សាយរបស់កាសែត Nikkei Asia កាលពីចុងសប្ដាហ៍។

តម្លៃកៅស៊ូនាពេលអនាគត ម៉ាក RSS3 បានជួញដូរនៅតម្លៃ ២,១១ ដុល្លារ/គីឡូក្រាមនាពេលខ្លះ កាលពីថ្ងៃសុក្រ លើផ្សារហ៊ុន Osaka ដែលនេះជាកម្រិតទាបបំផុតរាប់តាំងពីពាក់កណ្ដាលខែឧសភា។
អ្នកជំនាញបានគូសបញ្ជាក់ថា ក្នុងប្រទេសនាំចេញកៅស៊ូធំៗរួមមានថៃ និងវៀតណាម ខែមេសា និងឧសភា ត្រូវបានចាត់ទុកខ្សត់កៅស៊ូសម្រាប់ផលិតកម្ម។ រយៈពេលខ្សត់នេះ ត្រូវបានអូសបន្លាយនៅឆ្នាំនេះដោយសារតែបាតុភូតអាកាសធាតុ អែល នីណូ ធ្វើឱ្យការចូលមកដល់នៃរដូវវស្សាត្រូវពន្យាពេល ដែលធ្វើឱ្យតម្លៃកៅស៊ូឡើងខ្ពស់ជាកម្រក្នុងខែមិថុនា។ ប៉ុន្តែឥឡូវ ការព្រួយបារម្ភនៃការផ្គត់ផ្គង់ក៏បានធ្លាក់ចុះ។

លើសពីនេះ តម្រូវការកៅស៊ូធម្មជាតិក្នុងប្រទេសចិន ត្រូវបានចុះខ្សោយដោយសារការបាត់បង់សន្ទុះនៃការលក់រថយន្ត ជាពិសេសរថយន្តអគ្គិសនី ខណៈដែលសំបកកង់រួមចំណែករហូតដល់ ៧០ ភាគរយនៃតម្រូវការកៅស៊ូធម្មជាតិ ហើយចិនគឺជាទីផ្សាររថយន្តដ៏ធំបំផុតរបស់ពិភពលោក។
អ្នកជំនាញបន្តថា ការឡើងថ្លៃនៃប្រាក់យ៉េននាពេលថ្មីៗនេះ ក៏បានរួមចំណែកដល់ការធ្លាក់ចុះតម្លៃកៅស៊ូនាពេលអនាគត ដែលប្រើប្រាក់យ៉េនក្នុងការជួញដូរផងដែរ។ ទោះជាយ៉ាងណាក៏ដោយ ទិដ្ឋភាពលេចធ្លោក្នុងទីផ្សារគឺថា តម្លៃកៅស៊ូនឹងនៅតែរឹងមាំបំផុតសម្រាប់រយៈពេលខាងមុខ៕
-
សេចក្ដីជូនដំណឹង១ សប្តាហ៍ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
កីឡា២ ថ្ងៃ agoល្ងាចនេះ U19 កម្ពុជា ប៉ះ ថៃ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ខណៈជួបគ្នាចុងក្រោយ ថៃ ខកចិត្តម្តងហើយ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoឥណ្ឌា តវ៉ាយ៉ាងខ្លាំង ចំពោះអាមេរិកដែលវាយប្រហារនាវាដឹកប្រេងបណ្តាលនាវិកឥណ្ឌា ៣នាក់ស្លាប់
-
សន្តិសុខសង្គម១ សប្តាហ៍ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអាមេរិក បើកការវាយប្រហារទ្រង់ទ្រាយធំជាថ្មី លើអ៊ីរ៉ង់ ខណៈទីក្រុងតេហេរ៉ង់ សងសឹកវិញ ហើយបិទច្រក Hormuz ទៀត
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអាមេរិក បើកការវាយប្រហារអ៊ីរ៉ង់ ថ្មីទៀត ដើម្បីសងសឹក ចំពោះការធ្លាក់ឧទ្ធម្ភាគចក្រ Apache
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoមេ Scammer និងជាឧក្រិដ្ឋជន នៃបណ្តាញជួញដូរមនុស្សអន្តរជាតិ ត្រូវចាប់បាននៅ ថៃ


