KPT+
សញ្ញាខ្លះៗបង្ហាញថា ផ្លូវចិត្តកំពុងព្រមានពីគ្រោះថ្នាក់ធ្ងន់ធ្ងរ
សញ្ញាព្រមាននៃបញ្ហាផ្លូវចិត្តធ្ងន់ធ្ងរ និងអាចមានហានិភ័យដល់អាយុជីវិត ភាគច្រើនបង្កប់ក្នុងអាកប្បកិរិយាចម្លែករបស់យើងខ្លួនឯង ទោះយើងមិនចាប់អារម្មណ៍ឬខំធ្វើពើជាមិនស្គាល់វា តែជំងឺនេះ នឹងរីកធំធាត់ឡើងៗជាលំដាប់ ប្រសិនយើងមិនព្រមទទួលស្គាល់និងរកវិធីព្យាបាលទាន់ពេល។
១ អារម្មណ៍ស្តីបន្ទោស

ភាពសោកសៅនៅពេលត្រូវឆ្លងកាត់បទពិសោធជីវិតលំបាកៗ គឺជាផ្នែកមួយនៃភាពជាមនុស្សតែអ្នកខ្លះយល់ថាជាព្រេងវាសនានិងភាពអយុត្តិធម៌ ព្រមទាំងបន្ទោសអ្នកណាម្នាក់ឬបន្ទោសខ្លួនឯង។ ប្រសិនយើងមានទម្លាប់បន្ទោសជារឿយៗ យើងគួរពិនិត្យមើលខ្លួនឯងឡើងវិញ ព្រោះអាចជារោគសញ្ញានៃជំងឺធ្លាក់ទឹកចិត្ត ហើយធ្លាក់ខ្លាំងប៉ុនណា អាស្រ័យលើរយៈពេលយូរប៉ុនណានិងស្ថានភាពពិតនៃជីវិតពីមនុស្សម្នាក់ទៅមនុស្សម្នាក់ទៀត។
២ អារម្មណ៍ឯកោរ៉ាំរ៉ៃ

ទម្រង់នៃជំងឺធ្លាក់ទឹកចិត្តស្រាលដែលប៉ះពាល់ដល់មនុស្សរាប់លាននាក់គឺ «ឯកោ»។ មនុស្សជាច្រើនដែលបញ្ហាផ្លូវចិត្តហើយព្យាយាមបដិសេធថាខ្លួនមិនមានជំងឺធ្លាក់ទឹកចិត្ត និងមិនមានរោគសញ្ញាអ្វីហើយគិតថាខ្លួនធម្មតាទេគួរតែពិនិត្យខ្លួនឯងជាមួយអារម្មណ៍ឯកោក្នុងហ្វូងមនុស្ស គំនិតឆ្វេងនិយមពីគេឯង និយាយមិនសូវត្រូវគ្នាជាមួយមនុស្សភាគច្រើន ឬគិតអ្វី ផ្សេងៗពីអ្នកផងចម្លែកៗក្នុងរូបភាពជារូម។ ពេលប្រជុំ មិនសូវផោ្តតស្តាប់ឬស្តាប់អ្នកផ្សេងមិនចូលត្រចៀក ស្តាប់អ្វីមិនសូវបាន ។ល។ នេះមិនមែនមានន័យថា មនុស្សគិតបែបនេះសុទ្ធតែមានបញ្ហាចិត្តតែអ្នកមានបញ្ហាចិត្តនឹងមានរោគសញ្ញានេះពីដំបូង។
៣ ការផ្លាស់ប្តូរអារម្មណ៍រហ័ស
ពួកគេសប្បាយបានភ្លាមៗ សើចក្អាកក្អាយតែមិនមែនសប្បាយពិតទេ។ ក្នុងចិត្តតែមានទម្ងន់មួយ។ រោគសញ្ញានេះតែងតែកើតមានលើមនុស្សដែលចូលចិត្តនិយាយកំប្លែងច្រើនក្នុងក្រុមមនុស្ស ហើយពេលនៅតែឯងសោកសៅ មិនដឹងមូលហេតុខ្លួនឯង។ ពួកគេងាយយំនិងសើចហើយមិនអាចមានទីកន្លែងណាបង្កភាពសប្បាយចិត្តពិតប្រាកដបានយូរទេ ពួកគេបន្លប់ខ្លួនឯងជាញឹកញយហើយយូរទៅៗកាន់តែទទួលអារម្មណ៍ថាជីវិតគ្មានតម្លៃ។
៤ ពិបាកទុកចិត្តមនុស្ស

អារម្មណ៍ចូលចិត្តរិះគន់និងមិនជឿជាក់លើមនុស្សម្នា ជាសញ្ញាមិនល្អនៃផ្លូវចិត្ត។ ផ្នត់គំនិតអវិជ្ជមានតាមពិតអាចព្យាបាលបាន តែពិបាកជាសះឡើងវិញ ដោយសារអ្នកជំងឺមិនទទួលស្គាល់នឹងមិនព្រមទទួលយកការទូន្មានព្យាបាល។ ជំងឺចិត្តប្រភេទនេះបង្កបញ្ហាទាំងអាជីពនិងភាពផ្ទាល់ខ្លួន ជារឿយៗ មានការលែងលះ ឬធ្វើការមិនសូវបានប្រកបលទ្ធផលអ្វី ប្តូរកន្លែងពីមួយទៅមួយ ដោយសារមិនពេញចិត្តអ្វីៗគ្រប់យ៉ាង មិនថា មិត្តរួមការងាររចនាសម្ព័ន មេដឹកនាំឬគោលនយោបាយ។ មនុស្សមានរោគសញ្ញានេះ អាចសូម្បីពេលខ្លះមិនទុកចិត្តខ្លួនឯង និងមិនដឹងមូលហេតុពិតនៃបរាជ័យក្នុងជីវិតខ្លួនឡើយ។ ពួកគេយល់ថា ខ្លួនឯងធម្មតានិងមានសត្រូវជាច្រើនកំពុងរារាំងបង្អាក់ការរីកចម្រើនរបស់ខ្លួន។
៥ និយាយនិងគិតខុសគ្នា
តើអ្នកធ្លាប់គិតផ្សេងនិយាយផ្សឹងជាប្រចាំទេ? ធ្លាប់ឃើញថាខ្លួនឯងជាមនុស្សមិនស្មោះត្រង់ហើយមានការប្រុងប្រៀបជានិច្ច ភិតភ័យមិនដឹងមូលហេតុ ហើយមានអាថ៌កំបាំងច្រើន។ បន្ទុកដ៏ធ្ងន់ក្នុងទ្រូងមនុស្សដែលមិនសម្តែងចេញមកត្រង់ៗបាន ជាបន្ទុកនៃវិបត្តិផ្លូវចិត្តដែលអាចសម្គាល់ឃើញតាមរយៈកាយវិកាស្រពាប់ស្រពោន ឬសម្តីទោមនស្ស ស្តីថាឱ្យខ្លួនឯង ច្រណែនពេលឃើញអ្នកណាម្នាក់បានល្អ ពោលទ្រគោះ ឬមាយារំអួយ យំយែក។ល។
វិធីសាស្ត្រក្នុងការជួយអ្នកដែលមានរោគសញ្ញខាងលើ៖

ដំបូងត្រូវទទួលស្គាល់ថា ការខ្សោយទឹកចិត្តគឺជាជំងឺអាចព្យាបាលបាននិងដែលប៉ះពាល់ដល់មនុស្សរាប់លាននាក់តាំងពីកូនក្មេងរហូតដល់ចាស់ និងមកពីគ្រប់មជ្ឈដ្ឋានមិនថាអ្នកមានឬក្រ រស់នៅទីក្រុងឬជនបទ។
មានជំងឺនេះ នៅក្នុងជីវិតប្រចាំថ្ងៃបង្កឱ្យមានការឈឺចាប់យ៉ាងខ្លាំងដែលមិនត្រឹមតែសាមីខ្លួនទេ ប៉ុន្តែក៏ជះឥទ្ធិពលដល់មនុស្សគ្រប់គ្នានៅជុំវិញពួកគេផង។
ការគាំទ្ររបស់មនុស្សសំខាន់ៗក្នុងជីវិតរបស់ពួកគេ អាចមានសារៈសំខាន់ខ្លាំងណាស់ក្នុងការព្យាបាល ឱ្យជាសះស្បើយវិញ។ ពួកគេអាចស៊ូទ្រាំនឹងរោគសញ្ញាធ្លាក់ទឹកចិត្ត ជំនះលើគំនិតអវិជ្ជមាននិងទទួលបានថាមពលសុទិដ្ឋិនិយមរីករាយក្នុងជីវិតដោយការចាប់ផ្តើមរៀនអ្វីទាំងអស់ក្រោមការគាំទ្រយ៉ាងពេញទំហឹងពីមនុស្សជាទីស្រឡាញ់នានា។
ការលាក់បាំងបញ្ហា ឬបន្ទោស ចោ ទស្តីឱ្យថាគេនោះរោគចិត្ត នឹងមិនបានជួយអ្វីបានឡើយផ្ទុយទៅវិញជំងឺនឹងរឹតតែធ្ងន់ឡើង។
ប្រសិនមើលទៅពួកគេហាក់ដូចជាអស់កម្លាំង ឬមិនចង់សូម្បីតែដើរទៅណាមកណា ធ្វើសកម្មភាពអ្វីសោះចូរ មានភាពអត់ធ្មត់ហើយរកវិធីលើកទឹកចិត្តឱ្យពួកគេចេះជួយខ្លួនឯងក្នុងការងើបឈរសារជាថ្មីឡើងវិញ។
អ្វីដែលអាចមានប្រសិទ្ធិភាពភ្លាមៗគឺការនិយាយដោយស្មោះត្រង់ មិនលេងល្បិច សិល្បៈនៃការសន្ទនាដែលបង្កប់ចិត្តព្រួយបារម្ភ បង្ហាញការយកចិត្តទុកដាក់ និងបង្ហាញថាគេនោះសំខាន់សម្រាប់យើងគ្រប់គ្នា៕
ប្រែសម្រួល៖ ស្រស់
ចុចអាន៖ សុខភាពផ្លូវចិត្តក្រោមសម្ពាធធ្ងន់ធ្ងរមិនអាចគ្រប់គ្រងបាន ថែទំារបៀបណា?
ចុចអាន៖ ពេលណាអស់សង្ឃឹម ចូរទន្ទេញឃ្លាទាំងនេះដើម្បីបន្តដំណើរជីវិតទៅមុខទៀត

-
ព័ត៌មានអន្ដរជាតិ១៤ ម៉ោង ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
សន្តិសុខសង្គម២ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានជាតិ១ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
កីឡា១ សប្តាហ៍ ago
កញ្ញា សាមឿន ញ៉ែង ជួយឲ្យក្រុមបាល់ទះវិទ្យាល័យកោះញែក យកឈ្នះ ក្រុមវិទ្យាល័យ ហ៊ុនសែន មណ្ឌលគិរី
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
តើជោគវាសនារបស់នាយករដ្ឋមន្ត្រីថៃ «ផែថងថាន» នឹងទៅជាយ៉ាងណាក្នុងការបោះឆ្នោតដកសេចក្តីទុកចិត្តនៅថ្ងៃនេះ?