ជីវិតកម្សាន្ដ
ឌួង ហ្សូរីដា រំលេចខ្លួនក្នុងសំលៀកបំពាក់ខ្មែរ ជាមួយការជំរុញទឹកចិត្តរួមគ្នាផ្សព្វផ្សាយមរតកដូនតា
តារាសម្តែង និងជាពិធីការិនី ឌួង ហ្សូរីដា មុននេះបានទម្លាយរូបភាពជាច្រើនសន្លឹកស្ថិតក្នុងសំលៀកបំពាក់នារីខ្មែរយ៉ាងស្រស់ស្អាត ដែលថតនៅទឹកដីប្រាសាទអង្គរវត្តកំពុងទទួលបានការចាប់អារម្មណ៍ និងសរសើរច្រើនពីមហាជនគ្រប់មជ្ឈដ្ឋាន។

ជាការពិតតារាស្រីកញ្ញា ឌួង ហ្សូរីដា ជារឿយៗនាងតែងចេញមុខបំផុសស្មារតីតាមរយៈការស្នើសុំដល់ពលរដ្ឋ និងយុវជនខ្មែរគ្រប់រូប គឺត្រូវមានឆន្ទៈគោរពស្រឡាញ់ជាតិសាសន៍ និងមរតកកេរ្តិ៍ពីដូនតាដែលបានបន្សល់ទុកសម្រាប់កូនចៅជំនាន់ក្រោយៗបានស្គាល់ និងគង់វង្ស។
ស្ថិតក្នុងសំលៀកបំពាក់នារីខ្មែរយ៉ាងស្រស់ស្អាតដែលបានថតនៅប្រាសាទអង្គរវត្តកញ្ញា ឌួង ហ្សូរីដា បានបញ្ចេញខ្លឹមសារខ្លីដោយបំផុសថា “ជាតិនិយមផ្តើមចេញពីយើងម្នាក់ៗជាខ្មែរផ្ទាល់” ។ កន្លងមកកញ្ញា ឌួង ហ្សូរីដា បានលើកឡើងដែរថា នាងសង្ឃឹមថា រូបថតក្នុងសម្លៀកបំពាក់ខ្មែរនៅក្នុងប្រាសាទអង្គរវត្តនឹងមានអ្នកចូលរួមចែករំលែកច្រើន។

កាលណោះតារាស្រីរូបស្រស់ ឌួង ហ្សូរីដា បានបញ្ជាក់ថា សកម្មភាពនេះគឺចាត់ទុកជាការចូលរួមជួយផ្សព្វផ្សាយវប្បធ៌ម អរិយធ៌មជាតិ និងបង្ហាញដល់អ្នកទេសចរណ៍ទូទាំងពិភពលោកឲ្យមកលេងអង្គរវត្តនៃទឹកដីខេត្តសៀមរាបដ៏អច្ឆរិយរបស់ប្រទេសកម្ពុជា។
ជាមួយគ្នានៃការបង្ហោះរូបភាពនេះខាងលើ គេឃើញមានអ្នកគាំទ្រ និងអ្នកប្រើប្រាស់បណ្តាញសង្គមហ្វេសប៊ុកមួយចំនួនសម្តែងការសរសើរចំពោះតារាស្រី កញ្ញា ឌួង ហ្សូរីដា ថាពិតជាស្រស់ស្អាត និងលើកទឹកចិត្តផងដែរ។ នេះពុំមែនជាលើកទី១ ដែលតារា ឌួង ហ្សូរីដា បង្ហាញការស្លៀកពាក់តុបតែងខ្លួនក្នុងសម្លៀកបំពាក់ប្រពៃណីបុរាណខ្មែរ និងបន្តចូលរួមផ្សព្វផ្សាយ វប្បធម៌ អរិយធម៌មរតកដូនតា៕
អត្ថបទ៖ ចាន់រ៉ា




-
ព័ត៌មានជាតិ៤ ថ្ងៃ agoសមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យជនជាតិថៃ២នាក់និងខ្មែរម្នាក់ ករណីជួញដូរសារធាតុញៀន
-
ព័ត៌មានជាតិ៣ ថ្ងៃ agoស្ថានទូតអូស្ត្រាលីប្រចាំកម្ពុជាឆ្លើយតបនឹងហេតុការណ៍ទាហានថៃផ្ទុះអាវុធកាលពីថ្ងៃទី២៩ ខែមេសា
-
ព័ត៌មានជាតិ៤ ថ្ងៃ agoទាហានថៃបាញ់កាំភ្លើង៩គ្រាប់ មុខអនុព័ន្ធយោធាអាម៉េរិក ចិន រុស្ស៊ី ជប៉ុន ដែលចុះសង្កេតការណ៍នៅអូរស្មាច់
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoរដ្ឋបាលលោក ត្រាំ បកស្រាយថា «សង្គ្រាមចប់ហើយ» ដើម្បីគេចពីការសុំច្បាប់សភា
-
ព័ត៌មានជាតិ៦ ថ្ងៃ agoអាជ្ញាធរទាត់ចោលព័ត៌មានដែលផ្សាយថា ថៃបានឈ្លានពានចូលទឹកដីខ្មែរនៅខេត្តប៉ៃលិន
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoចាប់ខ្លួនបានហើយ! ខ្មាន់កាំភ្លើង ដែលប៉ុនប៉ងបាញ់ប្រហារលោក ត្រាំ នៅសេតវិមាន
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoមកពីថៃវិញ សង្ឃ២២អង្គ ត្រូវប៉ូលិសស្រីលង្កា ឃាត់ខ្លួន ជាមួយគ្រឿងញៀនជាង ១០០គីឡូក្រាម
-
ព័ត៌មានជាតិ១ សប្តាហ៍ agoកម្ពុជាឆ្លើយតបចំពោះការដកខ្លួនដោយឯកតោភាគីរបស់ថៃចេញពី MOU-2001 ស្ដីពីតំបន់ដែនសមុទ្រត្រួតគ្នា


