ព័ត៌មានអន្ដរជាតិ
សេដ្ឋវិទូប្រាប់ឆ្នាំដែល ចិន ផ្តួល សហរដ្ឋអាមេរិក ក្លាយជាមហាអំណាចសេដ្ឋកិច្ចពិភពលោក
ក្រុមសេដ្ឋវិទូជឿជាក់ថា ប្រទេសចិននឹងផ្តួលសហរដ្ឋអាមេរិក ដើម្បីក្លាយជាមហាអំណាចសេដ្ឋកិច្ចពិភពលោកនៅត្រឹមឆ្នាំ២០២៨។
ការសិក្សាពីមជ្ឈមណ្ឌលស្រាវជ្រាវសេដ្ឋកិច្ចនិងពាណិជ្ជកម្ម បាននិយាយថា រោគរាតត្បាតកូវីដ១៩ និងការធ្លាក់ចុះនៃសេដ្ឋកិច្ចសកលបានបង្ហាញពីភាពប្រកួតប្រជែងខាងសេដ្ឋកិច្ចរវាងចិនជាមួយសហរដ្ឋអាមេរិក ដែលនៅទីបំផុតមានតែចិនប៉ុណ្ណោះដែលបានបង្ហាញលទ្ធផលគាប់ប្រសើរ។

ទន្ទឹមនឹងនេះដែរ ប្រទេសចិនបានប្រើវិបត្តិរោគរាតត្បាត ដើម្បីពង្រឹងជំហររបស់ខ្លួនក្នុងនាមជាតួអង្គនៅលើឆាកពិភពលោក ដោយផ្តល់វ៉ាក់សាំងកូវីដរបស់ខ្លួន កន្លះកោដិដូសទៅឲ្យប្រទេសចំនួន៤៥ ដើម្បីជួយពួកគេឲ្យយកឈ្នះជំងឹនេះរួមទាំងនៅតំបន់អាមេរិកខាងត្បូងដែលជាភូមិសាស្រ្តរបស់អាមេរិកផងដែរ។
ការចាក់ថ្នាំបង្ការរោគជាមួយវ៉ាក់សាំងរបស់ចិន បានចាប់ផ្តើមនៅក្នុងប្រទេសជាង២៥ ហើយវ៉ាក់សាំងត្រូវបានបញ្ជូនទៅ១១ប្រទេសផ្សេងទៀត។

ប្រទេសចិន បានបង្កើតមហាសេដ្ឋីជាង២០០នាក់កាលពីឆ្នាំមុន ខណៈទីផ្សារភាគហ៊ុនដែលកំពុងរីកចម្រើននិងការចុះបញ្ជីក្រុមហ៊ុនថ្មីមួយចំនួន បានជួយទូទាត់ចំពោះការខូចខាតដែលបណ្តាលមកពីជំងឺរាតត្បាតកូវីដ១៩។
បញ្ជីអ្នកមានសកលលោករបស់ក្រុមហ៊ុន Hurun បានបង្ហាញថា ជនជាតិចិនចំនួន២៥៩នាក់ បានក្លាយខ្លួនជាមហាសេដ្ឋីមានទឹកប្រាក់រាប់ពាន់លានដុល្លារនៅក្នុងឆ្នាំ២០២០ ច្រើនជាងប្រទេសដទៃទៀតនៅលើពិភពលោក ហើយនាំឲ្យប្រទេសនេះមានមហាសេដ្ឋីសរុបចំនួន១,០៥៨នាក់។

បើប្រៀបធៀប សហរដ្ឋអាមេរិកបានបង្កើតមហាសេដ្ឋីថ្មីត្រឹមតែ៧០នាក់ប៉ុណ្ណោះកាលពីឆ្នាំមុន ដែលធ្វើឲ្យចំនួនសរុបរបស់ខ្លួនកើនដល់៦៩៦នាក់។
ប្រទេសចិន ត្រូវបានគេមើលឃើញថា សេដ្ឋកិច្ចរបស់ខ្លួនមានការរីកលូតលាស់ខណៈ ហិរញ្ញវត្ថុរបស់ប្រទេសផ្សេងទៀតនៅលើពិភពលោក ត្រូវទទួលរងផលប៉ះពាល់ដោយសារជំងឺរាតត្បាតកូវីដ១៩៕
ប្រែសម្រួលដោយ៖ Vann Vann
ប្រភព៖ Daily Mail

-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
ព្រះអង្គម្ចាស់អារ៉ាប៊ីសាអូឌីត ដែលសន្លប់២០ឆ្នាំ ពេលនេះ សោយទិវង្គតហើយ
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
អគ្គនាយកស៊ីម៉ាក់បង្ហាញរូបភាពទ័ពថៃជីកដីដាក់មីនខណៈនៅឡាំប៉ាចោទកម្ពុជា
-
បច្ចេកវិទ្យា៦ ថ្ងៃ ago
OPPO Reno14 Series 5G សម្ពោធផ្លូវការហើយ ជាមួយស្ទីលរចនាបថកន្ទុយទេពមច្ឆា និងមុខងារ AI សំខាន់ៗ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
មេភូមិភាគ២ថៃ ប្រកាសលែងចាំស្តាប់បញ្ជារដ្ឋាភិបាលក្រុងបាងកកទៀតហើយ រឿងឆ្លើយតបជាមួយកម្ពុជា
-
ព័ត៌មានអន្ដរជាតិ១០ ម៉ោង ago
រដ្ឋមន្ត្រីអប់រំថៃ ស្លៀកខោខូវប៊យរហែកជង្គង់ ពេលធ្វើគណអធិបតីអង្គប្រជុំ ត្រូវគេរិះគន់ពេញប្រទេស
-
ព័ត៌មានជាតិ២០ ម៉ោង ago
អាជ្ញាធរស្នើអ្នកបត់ជើងតូចនៅជិតច្រកចេញមុខប្រលានយន្តហោះ ចូលខ្លួនសុំទោសជាសាធារណៈ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
រដ្ឋមន្ត្រីក្រសួងថាមពលថៃ ប្រាប់ពលរដ្ឋកុំជ្រួលច្របល់ បើសង្គ្រាមផ្ទុះឡើង អ្នកខាតធំគឺខ្លួនឯង
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ជនមិនស្គាល់មុខ លីបារី ១០៥ សុង ឆ្លងកាត់ច្រកអន្តរជាតិភ្នំដី ត្រូវកម្លាំងគយចាប់បាន