ព័ត៌មានអន្ដរជាតិ
អ៊ុយក្រែន ស្នើឲ្យម៉ិកស៊ិកចាប់ខ្លួនលោក ពូទីន
ស្ថានទូតអ៊ុយក្រែន បានស្នើសុំជាផ្លូវការឱ្យរដ្ឋាភិបាលម៉ិកស៊ិកចាប់ខ្លួនលោក វ្ល៉ាឌីមៀរ ពូទីន ប្រសិនបើគាត់ចូលរួមក្នុងពិធីស្បថចូលកាន់តំណែងរបស់ប្រធានាធិបតីទើបជាប់ឆ្នោត លោកស្រី Claudia Sheinbaum នាពេលខាងមុខ។ ស្ថានទូតអ៊ុយក្រែនប្រចាំម៉ិកស៊ិកបានចេញសេចក្តីអំពាវនាវនេះកាលពីថ្ងៃទី៧ខែសីហា។

យោងតាមសារព័ត៌មាន Kyiv Independent ស្ថានទូតអ៊ុយក្រែនបានចាត់ទុកមេដឹកនាំរុស្ស៊ីលោក ពូទីន ជាឧក្រិដ្ឋជនសង្រ្គាម ហើយបានជំរុញម៉ិកស៊ិកឱ្យគោរពតាមដីកាចាប់ខ្លួនរបស់តុលាការឧក្រិដ្ឋកម្មអន្តរជាតិ (ICC) ដែលបានចេញកាលពីខែមីនាឆ្នាំ២០២៣។
ស្ថានទូតអ៊ុយក្រែន បានប្រាប់ Kyiv Independent ថា៖ «យើងជឿជាក់ថា រដ្ឋាភិបាលម៉ិកស៊ិកនឹងអនុវត្តតាមដីកាចាប់ខ្លួនអន្តរជាតិ ហើយប្រគល់ (ពូទីន) ទៅស្ថាប័នតុលាការរបស់អង្គការសហប្រជាជាតិនៅទីក្រុងឡាអេ»។
ទន្ទឹមនោះ ស្ថានទូតអ៊ុយក្រែន ក៏បានថ្លែងអំណរគុណដល់ម៉ិកស៊ិក ដែលបានអញ្ជើញប្រធានាធិបតីអ៊ុយក្រែនលោក Volodymyr Zelensky ទៅចូលរួមពិធីស្បថឡើងកាន់តំណែងដែលគ្រោងធ្វើនៅថ្ងៃទី១ខែតុលាខាងមុខ។
គួរបញ្ជាក់ថា ដីកា ICC បានចោទប្រកាន់លោក ពូទីន ពីបទឧក្រិដ្ឋកម្មសង្គ្រាម ជាពិសេសពាក់ព័ន្ធនឹងការបង្ខំឱ្យបញ្ជូនកុមារអ៊ុយក្រែនទៅប្រទេសរុស្ស៊ី បន្ទាប់ពីផ្ទះសង្គ្រាមឈ្លានពានឆ្នាំ២០២២។ រុស្ស៊ីមិនមែនជាសមាជិកនៃ ICC នោះទេ តែម៉ិកស៊ិកគឺជាសមាជិក អ៊ីចឹងមានន័យថា ម៉ិកស៊ិកមានកាតព្វកិច្ចគោរពតាមបញ្ជារបស់តុលាការ។
យ៉ាងណាមិញ ទោះបីជាមានដីការបស់ ICC និងសង្រ្គាមដែលកំពុងបន្តមាននៅអ៊ុយក្រែនក៏ដោយ ក៏ម៉ិកស៊ិក និងរុស្ស៊ីបាននិងកំពុងពង្រឹងទំនាក់ទំនងការទូតរបស់ពួកគេដដែល។ បន្ទាប់ពីជ័យជំនះរបស់លោកស្រី Claudia Sheinbaum នៅក្នុងការបោះឆ្នោតនៅម៉ិកស៊ិក លោកពូទីនបានអបអរសាទរលោកស្រីដោយផ្ទាល់ជាមួយនឹងការបញ្ជាក់ទៅកាន់ម៉ិកស៊ិកថាជា «ដៃគូមិត្តភាពជាប្រវត្តិសាស្ត្រ» របស់រុស្ស៊ីនៅអាមេរិកឡាទីន។

លោកស្រី Sheinbaum ដែលនឹងក្លាយជាប្រធានាធិបតីស្ត្រីដំបូងគេរបស់ម៉ិកស៊ិក បានទទួលជ័យជម្នះជាប្រវត្តិសាស្ត្រក្នុងការបោះឆ្នោតសកលកាលពីថ្ងៃទី២ខែមិថុនា។
ពិធីស្បថឡើងកាន់តំណែងនេះ ត្រូវបានគេរំពឹងថានឹងទាក់ទាញការចាប់អារម្មណ៍ជាសកល ជាពិសេសគឺទាក់ទិននឹងការអញ្ជើញលោក ពូទីន និងលោក Zelensky ទៅចូលរួមជាមួយគ្នា៕
ដោយ៖ ឈាង
-
ព័ត៌មានជាតិ៦ ថ្ងៃ agoពិធី “រៀបមង្គលការលេង” មួយគូ នៅវត្តបឹងត្រាវ ប្រមូលថវិកាសាងសង់វត្ត អបអរបុណ្យចូលឆ្នាំខ្មែរ
-
ព័ត៌មានជាតិ៤ ថ្ងៃ ago៦ថ្ងៃក្នុងព្រឹត្តិការណ៍ «នគរសង្ក្រាន្ត» មន្ទីរសុខាភិបាលរាជធានីភ្នំពេញ បានពិនិត្យ និងព្យាបាលជូនពលរដ្ឋជាង២ពាន់នាក់
-
ព័ត៌មានជាតិ៦ ថ្ងៃ agoកម្ពុជារឹតបន្តឹង និងទប់ស្កាត់សំណល់អេឡិចត្រូនិក ខណៈអាស៊ីអាគ្នេយ៍កំពុងក្លាយជាគោលដៅថ្មី
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoត្រាំ ពន្លះ WSJ ថា ជាសារព័ត៌មានវង្វេងផ្លូវ និងជាកាកសំណល់នយោបាយ
-
ព័ត៌មានជាតិ១ សប្តាហ៍ ago៣ ថ្ងៃចូលឆ្នាំថ្មី ខេត្តក្រចេះទទួលទេសចរមកកម្សាន្តប្រមាណ ៦៩ ៩៦២ នាក់ ខណៈព្រែកកាំពីជាគោលដៅទាក់ទាញបំផុត
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoវិនិយោគិនបរទេសដកខ្លួនពីទីផ្សារថៃ ខណៈវិបត្តិថាមពលគំរាមកំហែងសេដ្ឋកិច្ច
-
ព័ត៌មានជាតិ៥ ថ្ងៃ agoបដិសេធមិនឱ្យ សម រង្ស៊ី ចូលរួមការជួបជុំសមាគមខ្មែរនៅប៉ារីស គឺដើម្បីបញ្ចៀសការភ្ជាប់ជាមួយបុគ្គលនេះកំពុងជាប់ទោស
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoប្រធានាធិបតីអ៊ីរ៉ង់ ប្រាប់ត្រាំថា គ្មានសិទ្ធិដកហូតនុយក្លេអ៊ែរអ៊ីរ៉ង់ ទេ


