ព័ត៌មានជាតិ
ក្រុមហ៊ុនធំរបស់ឥណ្ឌាចាប់អារម្មណ៍វិនិយោគលើវិស័យវិស័យសុខាភិបាល ទេសចរណ៍ និងកសិកម្ម
ក្រុមហ៊ុនយូណៃធីត ហូលឌីង អ៊ីន (United Holding Inc) និងបណ្តាក្រុមហ៊ុនធំៗមួយចំនួនទៀតរបស់ឥណ្ឌាមានផែនការក្នុងការពង្រីកការវិនិយោគរបស់ខ្លួនមកកាន់ប្រទេសកម្ពុជាដោយផ្តោតលើវិស័យវិស័យសុខាភិបាល ទេសចរណ៍ កសិកម្ម និង ម្ហូបអាហារ។

លោក ហាមេត ជីនណា (Mohamed Jinna) ប្រធានក្រុមហ៊ុនយូណៃធីត ហូលឌីង អ៊ីន (United Holding Inc) និងគណៈប្រតិភូធុរកិច្ចឥណ្ឌាដែលមានទីស្នាក់ការនៅសិង្ហបុរីបានជួបជាមួយលោក ងួន ម៉េងតិច អគ្គនាយកសភាពាណិជ្ជកម្មកម្ពុជាកាលពីថ្ងៃទី៨ខែសីហានៅរាជធានីភ្នំពេញ។
លោក មូហាមេត ជីនណា បានលើកឡើងថា គណៈប្រតិភូធុរកិច្ចដែលអញ្ជើញមកបំពេញទស្សនកិច្ចនៅកម្ពុជានាពេលនេះ មានចំណាប់អារម្មណ៍យ៉ាងខ្លាំងលើទីផ្សារកម្ពុជា ជាពិសេស វិស័យសុខាភិបាល ទេសចរណ៍ កសិកម្ម និង ម្ហូបអាហារ។
លោកមូហាមេត ស្នើសុំការគាំទ្រ និងកិច្ចសហប្រតិបត្តិការពីសភាពាណិជ្ជកម្មកម្ពុជា ក្នុងការរៀបចំព្រឹត្តិការណ៍ទាក់ទាញវិនិយោគិនពីតំបន់មជ្ឈិមបូព៌ា និងតំបន់ផ្សេងទៀតនៅទូទាំងពិភពលោក ជាពិសេសបណ្តាប្រទេសមូស្លីមចំនួន ៥៧ ប្រទេស រួមមាន អារ៉ាប៊ីសាអូឌីត និងអេមីរ៉ាត់អារ៉ាប់រួមជាដើម។
លោកបានថ្លែថា៖«ព្រឹត្តិការណ៍ជំរុញធុរកិច្ចនេះ គ្រោងនឹងរៀបចំឡើងនៅរាជធានីភ្នំពេញនៅចុងឆ្នាំ២០២៥ ខាងមុខ»។

លោក ងួន ម៉េងតិច បានមានប្រសាសន៍ថា ប្រទេសកម្ពុជាមានវិស័យសក្តានុពលជាច្រើនក្នុងការទទួលស្វាគមន៍រាល់ការវិនិយោគពីបរទេស។
លោកថា ជាមយនឹងវិស័យសក្តានុពលនានា កម្ពុជាក៏មានការអភិវឌ្ឍសេដ្ឋកិច្ចយ៉ាងឆាប់រហ័សរួមជាមួយគោលនយោបាយគាំទ្រវិនិយោគរបស់រាជរដ្ឋាភិបាលកម្ពុជាផងដែរ។
លោកក៏ គាំទ្រគំនិតផ្តួចផ្តើម និងការរៀបចំព្រឹត្តិការណ៍ជំរុញធុរកិច្ចដែលបានលើកឡើងដោយគណៈប្រតិភូធុរកិច្ចនាពេលនេះ ហើយសភាពាណិជ្ជកម្មកម្ពុជា នឹងសិក្សានិងពិភាក្សាលម្អិតអំពីការរៀបចំព្រឹត្តិការណ៍រួមគ្នានេះ៕
-
ព័ត៌មានជាតិ៦ ថ្ងៃ agoត្រីជាង ២ តោន ងាប់នៅតំបន់អភិរក្សតាមោក ខេត្តសៀមរាប ដោយសារទឹករាក់ និង អាកាសធាតុក្តៅខ្លាំង
-
ព័ត៌មានជាតិ៦ ថ្ងៃ agoក្រសួងមហាផ្ទៃទាត់ចោលការផ្សាយថា កម្ពុជាឲ្យជនជាតិអាហ្វ្រិកដែលផុតកំណត់ ត្រូវចាកចេញមុនថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៦
-
ព័ត៌មានជាតិ៦ ថ្ងៃ agoរដូវវស្សាប្រុងប្រយ័ត្ន! គ្រោះរន្ទះបាញ់សម្លាប់គោ ១៩ក្បាល នៅស្រុកលំផាត់ ខេត្តរតនគិរី
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoនាវាចម្បាំងថ្មីរបស់ចិន នឹងដាក់ឱ្យធ្វើសមយុទ្ធ លើកដំបូង នៅក្បែរកោះជប៉ុន
-
សន្តិសុខសង្គម៥ ថ្ងៃ agoឆ្លងចរន្តអគ្គិសនីឆេះរោងចក្រផលិតស័ង្កសី គាបស្នោ ១ កន្លែង រងការខូចខាត នៅសង្កាត់ត្រពាំងក្រសាំង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាមេរិក យល់ព្រមឱ្យប៉ូឡូញផ្តើមផលិតមីស៊ីលក្នុងស្រុក ដើម្បីការពារដែនអាកាស
-
សេដ្ឋកិច្ច២ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


